ទម្រង់​​​ក្រចកមេ​​​​​​​​​​​​​ដៃទាំង ៧​​​ អាច​​​​បង្ហាញ​​​ពី​​បុគ្គលិកលក្ខណៈ​របស់​អ្នកបាន
Connect with us

គួរដឹង

ទម្រង់​​​ក្រចកមេ​​​​​​​​​​​​​ដៃទាំង ៧​​​ អាច​​​​បង្ហាញ​​​ពី​​បុគ្គលិកលក្ខណៈ​របស់​អ្នកបាន

​មនុស្ស​​​​​យើង​​​ម្នាក់​​​​ៗ​​​មាន​ទម្រង់​​​ក្រចក​​​​​​​​​​​​​​​​​​​ខុសៗ​គ្នា​​​​​ ​​​​បើ​​​​គិត​​តាម​​​​តួ​​​លេខ​​ ​​​​​​​​​​​​​ក្រចក​​មាន​​​​​​ទាំង​អស់​​​​​​៧​​ប្រភេទ ​​​ខ្លះ​​​​វែង​ ខ្លី​ មូល ជ្រុង​​ជា​​​​ដើម។ ​​​​​​ឥឡូវ​​នេះ សាក​ពិនិត្យ​​មើល​​​​​​ក្រចក​​របស់​​​អ្នក​​​​​សិន ​​​​តើ​​​​ស្ថិត​​ក្នុង​​លេខ​​មួយ​ណា​ ក្នុង​​​​​ចំណោម​​​រូប​ភាព​​​​ខាង​ក្រោម​​នេះ ​​ដើម្បី​​​​ដឹង​​​ពី​​​​​​ធាតុ​ពិត​​​​​​របស់​​​ខ្លួន​​​ឯង។

​​​​​​​​​​​​​​​​​​​​​​​១. ក្រចក​តូច​​​ហើយ​​វែង​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជា​​មនុស្ស​​​​​​ប៉ិន​​​ប្រសប់​​​​ក្នុង​​ការ​​​​​​ច្នៃ​​ប្រឌិត​​ប្លែកៗ​ ​​​​​​​​​​តែង​​មាន​​អារម្មណ៍​ស្រស់​​ស្រាយ ពុំ​​សូវ​​ចេះ​​​កើត​ទុក្ខ​​ និង​​​​​មាន​​ទំនាក់​​ទំនាក់​ល្អ​​​​ជាមួយ​​អ្នក​​​​ទៃ មិន​​ចូល​ចិត្ត​បង្ក​ជម្លោះ។ ពេល​​ខ្លះ​​អ្នក​មាន​ភាព​​​រ៉ូមែន​ទិក និង​ចាប់​​អារម្មណ៍​​​​លើ​គ្រប់​​រឿង​រ៉ាវ​តូច​ធំ។

​​​​​​​​​​​​​​​​​​​​​​​២. ​​​​​​ក្រចក​មាន​ទទឹង​​វែង​​ហើយ​​​ខ្លី​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​អ្នក​​មាន​ទឹក​​ចិត្ត​​ស្មោះ​ត្រង់ ប្រកាន់​ជំហរ​លើ​គំនិត​​​​ផ្ទាល់​​ខ្លួន មិន​​​ងាយ​​​​​ផ្លាស់​ប្តូរ​​​​ចិត្ត​​ផ្តេសផ្តាស។ ​​​​អ្នក​​​ចូល​ចិត្ត​​បញ្ចេញ​​គំនិត ទោះ​​​បី​​គ្មាន​​នរណា​​​យល់​​​ស្រប ក៏​អ្នក​​​​មិន​​ខឹង​​​សម្បារ​​នឹង​គេ​​​ដែរ គ្រាន់​​តែ​​​ពេល​​ខ្លះ​អ្នក​​អាច​​នឹង​​​ស្មុគស្មាញ​​បន្តិច ពេល​​​​​​​​​​មិន​​អាច​​​ដោះ​​​​​ស្រាយ​​បញ្ហា​​ទៅ​​រលូន​​​ដូច​​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​៣. ក្រចក​​​​មូល​​​​​​​​​​​​​​​​​​​​​​​

​ពេល​ធ្វើ​​អ្វី​​មួយ​​អ្នក​​​មិន​​ចូល​​ចិត្ត​​​​​​បង្ខំ​​ខ្លាំង​ពេក ស៊ូ​​​សន្សឹមៗ​​​ឲ្យ​តែ​​​​​​បាន​​សម្រេច​ទៅ​​​​​​ដល់​​គោលដៅ​​ដែល​​ខ្លួន​​​ប្រាថ្នា​​។​ ​​​ទោះ​​​អ្នក​ផ្សេង​​ជោគជ័យ​​​មុន​​​​​​​​​​​​​ដល់​កម្រិត​ណា ក៏​​អ្នក​​មិន​​​ច្រណែន​​ សំខាន់​អ្នក​​មាន​​​គម្រោង​​ការ​​​​និង​ផ្លូវ​​​ដើរ​​ដោយ​​ខ្លួន​​​​ឯង​​។ អ្នក​ជា​​មនុស្ស​​​​​ប្រើ​​ហេតុផល​​ជា​​ត្រី​មុខ​មិន​មែន​​ផ្អែក​​លើ​អារម្មណ៍​។ ​អ្នក​​​​​​ចូល​ចិត្ត​​រាប់​អាន​មិត្ត​​​ច្រើន និង​​ចិត្ត​ល្អ​​​តែង​ជួយ​គេ​ជានិច្ច​ ​ដូច្នេះ​​​ហើយ​​បាន​​​នរណាៗ​​ក៏​​ស្រលាញ់​​​​​​អ្នក​​ដែរ។

​​​​​​​​​​​​​​​៤. ក្រចក​​ជ្រុង​​​​​​​​​​​​​​​​​​​​​​​

អ្នក​​​​ក្លាហាន​​និង​មាន​​ទឹក​​ចិត្ត​​អំណត់​​តស៊ូ។ អ្នក​​មិន​ដែល​​ភ័យ​​ខ្លាច ​​ចំពោះ​​ឧបសគ្គ​​​ណា​មួយ​ឡើយ។ ចរិត​បែប​នេះ​​ហើយ ​ទើប​ធ្វើ​ឲ្យ​អ្នក​​​​​​​​មាន​​អាច​​​​​ដឹក​​​នាំ​គេ​បាន​​​យ៉ាង​ល្អ ឬ​​មាន​​អាច​​​គ្រប់​គ្រង​​ជំនួញ​​​ធំ​ដុំ​​​​​ដោយ​​ជោគ​ជ័យ។ ​កូន​​ចៅ​​ក្រោម​​បង្គាប់​អាច​មើល​មក​អ្នក​ជា​​​​មនុស្ស​​​​ម៉ឺងម៉ាត់​​ខ្លាំង តែ​​​​​​​​​ការ​ពិត​​​​នៅ​​ក្នុង​​​គ្រួសារ និង​ចំណោម​​មិត្ត​ភ័ក្តិ អ្នក​ក៏​​ចេះ​​លេង​​សើច​​ល្អូកល្អិន​ដែរ។

​​​​​​​​​​​​​​​៥. ក្រចក​​រាង​​ត្រី​​កោណ​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​មិន​​សរសើរ​​មិន​បាន​​ទេ ព្រោះ​អ្នក​ពិត​ជា​​​មាន​​ទេព​កោសល្យ​​ខ្ពស់​​ណាស់ ​​ថែម​​ទាំង​​មាន​សមត្ថភាព​​ពិសេស​​​ដែល​អ្នក​​​ដទៃ​​​មិន​អាច​ធ្វើ​​ដូច។ ​​​​​​​​​​អ្នក​​តែង​​​គិត​​ចេញ​​គំនិត​ជា​ច្រើន ​​ពោរ​ពេញ​ដោយ​​ប្រសិទ្ធភាព​​ ​​ទទួល​​បាន​លទ្ធផល​ជា​ទី​​​គាប់​​​ចិត្ត​ ​គួរ​ឲ្យ​​​គោរព​ស្ងប់ស្ងែង។

​​​​​​​​​​​​​​​​៦. ​ក្រចក​​មូល​​ហើយ​​វែង​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​អ្នក​​​​​​​ពូកែ​​​​ណាស់​​ខាង​​លួង​​លោម និង​​លើក​​ទឹក​​​ចិត្ត​អ្នក​​ដទៃ​ ​ពេល​​​​​​​​​​​​គេ​​​ជួប​​​​​បញ្ហា​​។​​​ ហេតុ​នេះ​​ហើយ ​​​បាន​ជា​មិត្តភ័ក្តិ​​​​​គ្រប់​គ្នា ឲ្យ​តែ​ពេល​​​កើត​​ទុក្ខ​​​ ​​​តែង​​​រត់​​​មក​​រក​​អ្នក​ជានិច្ច ​​ព្រោះ​​អ្នក​​​​​​​ពូកែ​​​ជួយ​​ដោះ​ស្រាយ​​​បញ្ហា​ ជីវិត​គ្រប់​​​បែប​​​យ៉ាង​។

​​​​​​​​​​​​​​​​៧. ​​ក្រចក​​ស្រួច​​គល់​​​​​​​​​​​​​​​​​​​​​​​

​អ្នក​​​​​​ជា​​មនុស្ស​​​​ក្លាហាន​​ ​​​ប្រកប​​ដោយ​ភាព​​​​វ័យ​​ឆ្លាត​។ ​​​​អ្នក​​តែង​​តែ​​គិត​​​​ពី​​​វិធី​​​ល្អៗ ដើម្បី​​​ជួយ​​សម្រេច​​ឲ្យ​​ទៅ​​ដល់​គោលដៅ​​​។ បើ​​ដាក់​​ចិត្ត​​​ដាក់​​​​​​កាយ​ធ្វើ​​រឿង​អ្វី​មួយ​​​ហើយ ​មិន​ងាយ​​​​​​​បោះ​​បង់​​​​ដាច់​ខាត ​​​​​​តស៊ូ​​​ជម្នះ​​រហូត​​​​ជោគជ័យ។ អ្នក​​​​​​​​​​​​​​​​ចូល​​ចិត្ត​​​រៀន​​ធ្វើ​អ្វី​​ថ្មីៗ ​​​​ដើម្បី​​បង្កើន​ចំណេះ​​ដឹង​ឲ្យ​​បាន​កាន់​តែ​​ច្រើន។​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​ចុះ​អ្នក​​​វិញ​​ តើ​​មួយ​ណា​​ជា​ទម្រង់​​ក្រចក​​របស់​អ្នក?​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ kanha.sabay.com.kh

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK