ធ្លាប់តែលឺឈ្មោះ ពេលនេះមកស្គាល់ប្រវត្តិគាត់ លោក «វ៉ាន់ឌី កាអុន» កវីនិពន្ធ និងអ្នកស្រាវជ្រាវដ៏ល្បីល្បាញរបស់កម្ពុជា
Connect with us

ពួកគេជានរណា

ធ្លាប់តែលឺឈ្មោះ ពេលនេះមកស្គាល់ប្រវត្តិគាត់ លោក «វ៉ាន់ឌី កាអុន» កវីនិពន្ធ និងអ្នកស្រាវជ្រាវដ៏ល្បីល្បាញរបស់កម្ពុជា

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ​ និង អ្នកនិពន្ធ​ខ្មែរ​ម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិត​របស់​លោក​ដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ 

លោក វ៉ាន់ឌី កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំង​របស់​លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់​មជ្ឈដ្ឋាន​សង្គម​​​ខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លង​​កាត់​​ក្តីដែរ តែពុំទាន់បានយល់ជ្រួត​ជ្រាប​ឱ្យ​បាន​ដល់​ទីជម្រៅ។

ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿង​និទាន​ខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោក​បាន​លើក​យកអក្សរសិល្ប៍បារាំងធំៗមកវិភាគ និង​ផ្សាយ​ជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជា​ប្រយោជន៍​ដល់​ជនានុជនខ្មែរ។ សៀវភៅ «ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការ​ស្រាវ​ជ្រាវ​ថ្មីមួយទៀតរបស់លោក ដែលអាចជា​ប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្ត​នឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។

លោកវ៉ានឌី កាអុន កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បាន​បំពេញ​វិជ្ជា​នៅ​បឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ លោកបានចូលរៀននៅ​មហា​វិទ្យា​ល័យគរុកោសល្យហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្ត​កំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ​ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មាន​ឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុង​ឆ្នាំ​ដដែល​នេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)​។ នៅ១៩៦៩ លោកបានទទួល​តំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅ​ក្រសួង​អប់រំជាតិ។

នៅឆ្នាំដដែលលោកបានសហការជាមួយមិត្ត​ដែល​មានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសា​បារាំង​មួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំង​ជា​ចាង​​ហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និង​ជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀន​ទស្សន​​វិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយ​បាន​ត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវ​ជ្រាវ​រហូត​ដល់​ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន​។

ខាងក្រោមនេះ គឺស្នាដៃសំខាន់ខ្លះរបស់លោក វ៉ាន់ឌី កាអុន ៖

  • សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
  • ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
  • វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
  • វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
  • សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
  • Thmenh Chey en français, étude, Phnom Penh 1973
  • សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
  • ភ្នំពេញ ១៩៧៤
  • ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
  • Réflexion sur la littérature khmère en français, étude, Phnom Penh 1981
  • រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
  • រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
  • កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
  • Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
  • Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
  • Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
  • ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
  • ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។

ប្រភព៖ knowledgecambodia.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK