ងាយរកណាស់! ឱសថបុរាណធម្មជាតិ ព្យាបាលជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំង
Connect with us

សុខភាព & សម្រស់

ងាយរកណាស់! ឱសថបុរាណធម្មជាតិ ព្យាបាលជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំង

រកបានហើយ ឱសថបូរាណធម្មជាតិព្យាបាលជំងឺវង្វេងវង្វាន់ ទទួលលទ្ធផលបានល្អណាស់ ពិសេសសម្រាប់មីងមា លោកយាយ លោកតា ដែលតែងមានអាការៈវង្វេងវង្វាន់។

ឱ្យតែឈានដល់វ័យចំណាស់បន្តិច មិនថាបុរស ឬស្រ្តី តែងប្រទះបញ្ហាមួយដូចគ្នា គឺកើតមានការភ្លេចភ្លាំង ដូចជាភ្លេចឈ្មោះ ឬភ្លេចមិនដឹងថាយកវត្ថុអ្វីមួយទៅដាក់នៅទីណា។ គ្រាន់តែនៅចក្រភពអង់គ្លេសមួយ មានមនុស្សកើតជំងឺវង្វេងវង្វាន់ដល់ទៅ 850 000 នាក់ ឯនោះ ហើយគេប៉ាន់ប្រមាណថា មនុស្សជាង 20ម៉ឺននាក់ ទៀតកំពុងប្រឈមនឹងជំងឺនេះ។ តើមានវិធីបែបណាទៅ ទើបអាចដឹងថា កំពុងតែ ប្រឈមនឹងជំងឺនេះ?

សញ្ញាដែលបង្ហាញថា កំពុងប្រឈមនឹងជំងឺវង្វេងវង្វាន់ មានដូចជា

-មិនសូវចាំរឿងរ៉ាវកន្លងទៅ ឬព្រឹត្តការណ៍ ទាំងដែលពីមុន មិនធ្លាប់បែបនេះ

-ពិបាកយល់ ឬស្តាប់ការណែនាំពីវិទ្យុ ឬទូរទស្សន៍

-មិនសូវចាំឈ្មោះ ឬវត្ថុនានា-ធ្លាប់ឮ អាន ឬឃើញ តែមិនចំណាំ

-ពិបាកក្នុងការគិត ឬពន្យល់ ឆាប់ភ័យ ខឹង និងតានតឹង

-អ្នកនៅជុំវិញចាប់ផ្តើមនិយាយពីភាពភ្លេចភ្លាំងរបស់អ្នក។

នាពេលបច្ចុប្បន្ន មនុស្សជាច្រើនប្រឈមនឹងជំងឺនេះ ដោយមិនដឹងខ្លួន ជាពិសេស ពេលឈានដល់វ័យកណ្តាល។ អ្នកជំនាញផ្នែកសុខភាព បានណែនាំថា វាមានសារៈសំខាន់ណាស់ ក្នុងការថែទាំសុខភាពតាំងពីដំបូង។ បើសង្កេតឃើញមានសញ្ញាខាងលើនេះ តាំងពីដំបូង អ្នកអាចយកចិត្ត ទុកដាក់ថែទាំខ្លួន ហើយអ្នកនៅជុំវិញ ឬសាច់ញាតិក៏បានយល់ និងថែទាំអ្នកបានកាន់តែដិតដល់ជាងមុនដែរ។

ខាងក្រោមនេះជារូបមន្តបានព្យាបាលជំងឺវង្វេងវង្វាន់៖

ព្យាបាល៖ វង្វេងវង្វាន់

គ្រឿងផ្សំ៖

-លំអងផ្កាឈូក ១ក្តាប់

-ព្នៅស្ងួត ៣ចំណិត (យកទៅអាំងក៏បាន មិនអាំងក៏បាន តែបើអាំងនឹងកាន់តែឈ្ងុយ)-ស្លឹកគ្រៃស្រស់ ៣គល់

-ស្លឹកតយ ៣សន្លឹក (ដាក់យកក្លិន អាចដាក់ក៏បាន មិនដាក់ក៏បាន)។

វិធីធ្វើ និងប្រើប្រាស់៖

-យកគ្រឿងផ្សំខាងលើដាំជាមួយទឹក ១លីត្រ

-ទទួលទានមួយថ្ងៃ ១កែវ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖​ khmerluck.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK