ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»
Connect with us

បែបផែនជីវិត

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

លោក តេង ស៊ា​វ​ពីង ជា​អ្នក​បដិវត្តន៍​ពាណិជ្ជកម្ម​ដ៏​ពូកែ​ម្នាក់​របស់​ប្រទេស​ចិននាសម័យ លោក​ ម៉ៅ សេទុង​។ លោក ​គឺជា​រដ្ឋបុរស ជា​អ្នក​យុទ្ធសាស្ត្រយោធា និង​ជា​អ្នកការទូត​ដ៏​ជំនាញ។ 

លើសពីនេះលោក ​គឺជា​ស្ថា​ប្យករ​ដ៏​ចំណាន​ នៃ​សង្គមនិយម​ចិន ក្នុងការ​បើកទ្វារ​ជើងមេឃ ​នៃការធ្វើ​ទំនើបកម្ម​ប្រទេស​ចិន​ឲ្យ​ក្លាយ​ជាប្រទេស​ដ៏​ខ្លាំង​នៅលើ​ពិភពលោក​។

ទស្សនៈរបស់បុរសដ៏ខ្លាំងរបស់ចិនលោក តេង ស៊ីវ​ពីង ធ្លាប់បានលើកឡើងថា គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍។ ជាការពិតណាស់ នៅលើលោកនេះមិត្តពិត គឺពិបាករក ហើយបើអ្នកគិតតែបង្តើតសត្រូវជុំវិញខ្លួននោះ ជីវិតរបស់អ្នកនឹងពោពេញទៅដោយឧបសគ្គជាមិនខាន។

ប៉ុន្តែមិនមែនចង់មានន័យថា អ្នកមិនត្រូវរាប់អានមិត្តភក្តិនោះទេ គ្រាន់តែគាត់ចង់រំលឹកថា មុននឹងអ្នកទុកចិត្តនរណាម្នាក់អ្នកត្រូវតែសិក្សាពីគេអោយច្បាស់ជាមុនសិន ពីព្រោះនៅក្នុងលោកនេះអ្នកដែលបោកប្រាស់អ្នកមិនមែនជាមនុស្សដែលអ្នកមិនស្គាល់នោះទេ តែជាមនុស្សដែលអ្នកស្គាល់ ឬមិត្តភក្តិដែលជិតដិតនឹងអ្នកក៏ថាបាន។ ជុំវិញបញ្ហានេះ បើអ្នកពិបាករកមិត្តល្អម្នាក់ហើយ ដូច្នេះអ្នកក៏មិនត្រូវបង្តើតសត្រូវជុំវិញខ្លួនអ្នកដែរ ពីព្រោះការបង្កើតសត្រូវម្នាក់​ វាប្រៀបបានជាអ្នកកំពុងតែបិទផ្លូវមួយចំពោះខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ដើម្បីរៀបចំ និងធ្វើបដិវត្តន៍​ពាណិជ្ជកម្មរបស់ប្រទេសចិនអោយមានភាពរីកចំរើនគាត់បានដាក់ចេញនៅគោលនយោបាយចំនួន៣ចំនុច។ ចំនុចទី១ គឺ​ការដោះស្រាយ​បញ្ហា​ស្បៀង បញ្ហា​ហូប​ឆ្អែត និង​សម្លៀកបំពាក់​គ្រប់គ្រាន់​​។ ចំនុចទី២ គឺការដោះស្រាយ​ជីវិត​ក្នុងសង្គម​របស់​ប្រជាជន​ឈានដល់​ថ្នាក់វណ្ណៈកណ្ដាល​។ ចំនុច​ទី​៣ ប្រទេស​ចិនបានឈានដល់​កម្រិត​ជា​ប្រទេស​អភិវឌ្ឍន៍​មធ្យម និង​មាន​តួនាទី​ពិតប្រាកដ​លើ​សកលលោក​៕

ប្រភព៖ dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK