អនុវត្តន៍ទម្លាប់ ១០ នេះនឹងដុសខាត់ខួរក្បាលឱ្យប្រសើរឡើង
Connect with us

គួរដឹង

អនុវត្តន៍ទម្លាប់ ១០ នេះនឹងដុសខាត់ខួរក្បាលឱ្យប្រសើរឡើង

ជារៀងរាល់ថ្ងៃមនុស្សយើងម្នាក់ៗបានប្រើប្រាស់ខួរក្បាលរបស់ខ្លួនរាប់ពាន់នាទីដើម្បីគិត វិភាគ និងត្រិះរិះពិចារណាទៅលើរឿងរ៉ាវជាច្រើនក្នុងជីវិត។ ដូច្នេះតើអ្នកធ្លាប់គិតទេថា ប្រសិនបើថ្ងៃណាមួយ ខួរក្បាលរបស់អ្នកចាប់ផ្តើមដំណើរការមិនប្រក្រតី ឬគាំងមិនអាចដំណើរការបាន នោះនឹងមានរឿងអ្វី កើតមានឡើង?

ហេតុនេះកុំឲ្យខាតពេលវេលាយូរ ខាងក្រោមនេះជាទម្លាប់ទាំង ១០សំខាន់ៗដែលអ្នកគួរតែធ្វើ ដើម្បីដុត ខាត់ខួរក្បាលជាប្រចាំថ្ងៃក្នុងការគេចផុតពីការអសកម្មភាពខួរក្បាល:

១. ព្យាយាមសាកល្បងអ្វីដែលថ្មី: ជាការពិតមានពេលខ្លះអ្នកគួរតែចំណាយពេលវេលាធ្វើការសាកល្បង នូវរបស់របរ ឬក៏ម្ហូបអាហារថ្មីៗដែលអ្នកមិនធ្លាប់បានធ្វើវាពីមុនមក ព្រោះថាការធ្វើអ្វីដែលថ្មីវាបានជួយឲ្យប្រព័ន្ធប្រសាទក្នុងខួរក្បាលរបស់អ្នកមានតំណភ្ជាប់ល្អពីមួយទៅមួយ។​

២. សម្រាកឲ្យបានគ្រប់គ្រាន់: ការគេងឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ពេលវេលា វាបានជួយឲ្យខួរក្បាលរបស់អ្នកប្រព្រឹត្តិទៅបានល្អមិនងាយឆាប់ភ្លេចភ្លាំងច្រើនមុនអាយុ ៤០ឆ្នាំ។​ ក្នុងនោះផងដែរ ការគេងឲ្យបានគ្រប់គ្រាន់ក៏ជាវិធីសាស្រ្តមួយដែលអាចធ្វើឲ្យខួរក្បាលរបស់អ្នកប្រព្រឹត្តិទៅបានល្អ។

៣. ការលេងហ្គេម: ការលេងហ្គេមក៏ជាផ្នែកមួយក្នុងការជួយឲ្យខួរក្បាលរបស់អ្នកអភិវឌ្ឍផងដែរ ព្រោះថារាល់ហ្គេមនីមួយៗដែលត្រូវបានបង្កើតឡើងសុទ្ធសឹងតែបានបង្កប់នូវគំនិតច្នៃប្រឌិត និងការគិតបែបសុីជម្រៅក្នុងការដោះស្រាយបញ្ហាពីមួយវគ្គទៅមួយវគ្គ។

​. ស្តាប់បទចម្រៀង: យើងដឹងហើយថាខួរក្បាលរបស់មនុស្សយើងមាន ២ អឌ្ឍគោលដោយអឌ្ឍគោលខាងឆ្វេងមានតួនាទីសំខាន់ក្នុងការគិតលេខ និងដោះស្រាយលំហាត់នៃប្រព័ន្ធសមីការនានា។ រីឯអឌ្ឍគោលខាងស្តាំមានតួនាទីសំខាន់ក្នុងការគូររូប តាក់តែងនិពន្ធ និងការសម្តែងរឿងជាដើម។ ហេតុដូច្នេះការស្តាប់បទចម្រៀង ដើម្បីលំហែខួរក្បាល វាក៏ជាវិធីសាស្រ្តមួយក្នុងដែលចូលរួម ចំណែកឲ្យអឌ្ឍគោលនៃខួរក្បាលទាំងសងខាងរបស់អ្នកប្រព្រឹត្តិទៅបានល្អ និងមានតុល្យភាពផងដែរ។​

. ការធ្វើលំហាត់ប្រាណ: ក្រៅតែពីការធ្វើលំហាត់ប្រាណដើម្បីឲ្យមានរូបរាងស្រស់ស្អាត និងទាក់ទាញ គួរឲ្យស្រលាញ់រួចមក វាក៏បានជួយទៅដល់ខួរក្បាលក្នុងការលូតលាស់ព្រមទាំងបង្កើតឲ្យមាននូវគំនិត ច្នៃប្រឌិតក្នុងការដោះស្រាយថែមទៀតផង។​

. របបទទួលទានអាហារ: ការទទួលទានអាហារឲ្យបានទៀងទាត់ និងប្រកបទៅដោយវីតាមីនគ្រប់គ្រាន់ វាបានជួយយ៉ាងខ្លាំងទៅដល់សកម្មភាពអភិវឌ្ឍរបស់ខួរក្បាល ព្រោះថានៅក្នុងអាហារដែលអ្នកបាន ទទួលទានជារៀងរាល់ថ្ងៃរមែងតែងតែមានផ្ទុកនូវសារធាតុសំខាន់ៗសម្រាប់ទៅចិញ្ចឹមខួរក្បាលក្នុងការដំណើរការឲ្យបានល្អ។​

. សមាធិ: ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើនមិនថាតូច និងធំនោះទេ ហេតុដូច្នេះដើម្បីឲ្យខួរក្បាលរបស់អ្នកអាចដោះស្រាយបញ្ហានោះប្រកបដោយប្រសិទ្ធិភាព។ ការសមាធិ ជាវិធីមួយដ៏ល្អក្នុងការគ្រប់គ្រងអារម្មណ៍ និងការគិតរបស់អ្នកឲ្យល្អ។ ជាពិសេសទៅទៀត វាក៏បានធ្វើឲ្យសុខភាពផ្លូវចិត្ត និងកាយរបស់អ្នកដំណើរការបានយ៉ាងល្អប្រសើរផងដែរ។

 . អានសៀវភៅ: ការអានពិតជាបានជួយយ៉ាងច្រើនក្នុងការអភិវឌ្ឍខួរក្បាលរបស់អ្នក ព្រោះថានៅពេលដែលអ្នកបានអានសៀវភៅកាន់តែច្រើននោះខួរក្បាលរបស់អ្នកក៏បានទទួលនូវចំណេះដឹងថ្មីៗកាន់តែច្រើនជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះដែរការអានក៏ជាផ្នែកមួយក្នុងការជួយឲ្យខួរក្បាលរបស់អ្នកទទួលបាននូវគំនិត ព្រមទាំងមតិយោបល់ជាច្រើនពីអ្នកជំនាញ និងបុគ្គលឆ្នើមជាច្រើននាក់នៅជុំវិញខ្លួនផងដែរ។​

. អនុវត្តវិធីសាស្រ្តចងចាំពាក្យ: ខួរក្បាលរបស់មនុស្សយើងមិនមែនជាវត្ថុដែលអាចចងចាំបាននូវគ្រប់ ​យ៉ាងរឿងរ៉ាវទាំងអស់ដែលយើងបានជួបប្រទះ​ ឬបានលឺនោះទេ។ ហេតុដូច្នេះចូរអ្នកព្យាយាមចំណាយ ពេលវេលាអនុវត្តនូវវិធីសាស្រ្តចងចាំវត្ថុ និងពាក្យមួយចំនួន​ឲ្យបានច្រើនក្នុងជីវិតប្រចាំថ្ងៃ។

១០. រៀនភាសាថ្មីបន្ថែមទៀត:  ក្រៅតែពីភាសាជាតិរបស់ខ្លួន អ្នកគួរតែព្យាយាមរៀននូវភាសាថ្មីមួយចំនួនបន្ថែមទៀតដើម្បីឲ្យខួរក្បាលរបស់អ្នកទទួលបានការអភិវឌ្ឍកាន់តែល្អ។ ជាក់ស្តែងក៏ធ្លាប់មានអ្នក វិទ្យាសាស្រ្តមួយចំនួនបានរកឃើញថា មនុស្សដែលរៀនភាសាបរទេសបានកាន់តែច្រើននោះខួរក្បាលរបស់ពួកគេក៏មានផ្នត់ខួរក្បាលច្រើនផងដែរ៕

ប្រភព៖ www.dr-cambiz.com 

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK