តាមជំនឿ! បើមានរបស់ទាំង ៤នេះក្នុងផ្ទះ លាភសំណាងនឹងហូរចូល
Connect with us

គួរដឹង

តាមជំនឿ! បើមានរបស់ទាំង ៤នេះក្នុងផ្ទះ លាភសំណាងនឹងហូរចូល

​​​​​​​​​​​​​​​​​មាន​​​របស់​​​​​​ ៤​យ៉ាង​​ ​​ដែល​​​​ត្រូវ​​​បាន​​​គេ​​​​មាន​ជំនឿ​​​​ជា​​យូរ​​មក​​ហើយ​​​​ថា​ វា​​​ពិត​ជា​​សំខាន់​​​​​​​​អាច​​​​​នាំ​​លា​ភ​​​សំណាង​​​​​​ចូល​​ផ្ទះ​​​​​​​​។ ​​ជា​​ពិសេស​​ តាម​​ក្បួន​​​ហុង​​ស៊ុយ​​​​​​​​​របស់​​​ជនជាតិ​​​ចិន​​​​ ​​​​​​​​​​​​បើ​​​ចង់​​ឲ្យ​​​ក្នុង​​​​ផ្ទះ​​​​​​​​​​មាន​​​​​​​​ភាព​​​​សប្បាយ​​​រីករាយ​​​​​​ ​​​​​​​​​​​​​​​​មាន​​​​លុយ​​​​​ហូរ​​ហៀរ​​​​​​​ គួរ​​​មាន​​របស់​​​​​​​​​​ ៤​យ៉ាង​​នេះ​​។

​​​​១. កណ្តឹង​

​គេ​​​​មាន​ជំនឿ​​​ថា​​​​​​​​​ ការ​ភ្ជួរ​កណ្តឹង​​​​នៅ​​​​​​មុខ​​ទ្វារ​​​​​​​​​​ខាង​​ក្រៅ​​ផ្ទះ​​​ ​​​អាច​​ជួយ​​​​​​​​​​​​នាំ​​​យក​​​លុយ​​កាក់​ មាស​​​ប្រាក់​​​​ របស់​​​ល្អ​ៗ​​ជា​​​ច្រើន​ទៀត ចូល​​មក​​​ក្នុង​​ផ្ទះ​។​

​​​​​​​២. ​កាក់​​​បុរាណ​​​​ចិន​

​​​​​​វា​​គឺ​ជា​​​ប្រភេទ​​កាក់ ដែល​​​មាន​​​​រន្ធ​​​​រាង​​ជ្រុង​​​​នៅ​ចំ​​កណ្តាល​​​​ ​​និង​​មាន​​​​ខ្សែ​​​​ក្រហម​ចង​ភ្ជាប់​គ្នា​​​​​​​​​​ចំនួន​​​​៣​កាក់​​។ ​​​​​​កាក់​​បុរាណ​​​ចិន​​នេះ​ដែរ ​​​គេ​​​តែង​​​ដាក់​​ភ្ជួរ​​​​ជាប់​​នឹង​​​ទ្វារ​​ផ្ទះ​​​ ​​​​​​​ដើម្បី​​​ទទួល​បាន​លាភ​​​និង​​​​​​​​​លុយ​​​​​​កាក់​​​​​ ​​​​ប៉ុន្តែ​​​ហាម​​មិន​​ឲ្យ​​​លើស​​​​​ពី​​​៣កាក់ ​​​ពុំ​​ដូច្នោះ​ទេ អ្នក​​នឹង​អាច​ជួប​​រឿង​​មិន​ល្អ​។​

​​​​​​៣. ​​ចិញ្ចឹម​​ត្រី​​​​​មាស ​ឬ​​​​​​​​តាំង​ជា​​​រូបភាព​​ក៏​បាន​

​​តាម​​​​​ក្បួន​​​ហុង​​​ស៊ុយ​​​​​​របស់​​ជន​​ជាតិ​​​ចិន ​​​​គេ​​មាន​ជំនឿ​ថា​​ ​​​ការ​​​​ចិញ្ចឹម​​ត្រី​មាស​​ ឬ​​​​​​​​ដាក់​​​​តាំង​ជា​​​រូបភាព​​​​​​​ធម្មជាតិ​​​​​ដូច​ជា​​​​​ ​ផ្កា ទឹក ​ក្តាន់​​​ សេះ ​​​​អាច​នាំ​​​លាភ​​សំណាង​​ជាក់​ជា​​មិន​​​​ខាន​​​​​​។

​​​​​​៤. ដាំ​​​រុក្ខជាតិ​​​ផ្សេង​ៗ​​

​​​​​​​​​​​​​​​​រុក្ខជាតិ​​​​​​​​តូច​ធំ​​មិន​​ត្រឹម​​តែ​​​​​​ជួយ​​ផ្តល់​​ម្លប់​​​​​និង​​សោភ័ណភាព​​ប៉ុណ្ណោះ​ទេ​​​​​​​​​ វា​​​​​ថែម​​​ទាំង​​​អាច​​​នាំ​​​​​​លាភ​​​​​សំណាង​​​​​​ចូល​​​ផ្ទះ​​​​​ទៀត​​​ផង ​​ប៉ុន្តែ​​​​​​អ្នក​​ត្រូវ​​​ស្រោច​ទឹ​​​​​​​ក​​​​ដាក់​​ជី​​​​​​​​​​ឲ្យ​បាន​​ល្អ​​ ព្រោះ​​បើ​​​វា​​​ក្រៀម​​​​ងាប់​​​ស្វិត​​​ ​​ជា​​​​​សញ្ញា​​មិន​​ល្អ​​នោះ​ទេ​​៕​​​​​​​​​​​​​​

ប្រភព៖ khmerluck.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK