ស្អាតមិនធម្មតា!​ ផ្លូវជាតិលេខ៥៥ មានសម្រស់ដ៏ទាក់ទាញនឹងជិតដាក់ឱ្យដំណើការហើយ
Connect with us

ថ្មីៗ

ស្អាតមិនធម្មតា!​ ផ្លូវជាតិលេខ៥៥ មានសម្រស់ដ៏ទាក់ទាញនឹងជិតដាក់ឱ្យដំណើការហើយ

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥​នៅ​ខេត្តពោធិ៍សាត់ នាពេល​ឆាប់​ខាងមុខនេះ​។

«​ជា​ផ្លូវ​សេដ្ឋកិច្ច ផ្លូវ​ទេសចរណ៍ ផ្លូវ​មាន​ធម្មជាតិ​ស្រស់បំព្រង គ្រោង​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​ដាក់​ដំណើរការ ក្នុងពេល​ឆាប់​ខាងមុខនេះ​»​។ នេះ​ជាការ​ជូនដំណឹង ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៩​ខែកក្កដា​នេះ​។​
 

​ផ្លូវជាតិ​លេខ​៥៥ ដែល​ត្រូវ​សាងសង់​ថ្មី​នេះ មាន​៩​ម៉ែត្រ និង​ប្រវែង ១៨២​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ចេញពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ដល់​ថ្មដា ច្រកព្រំដែន​កម្ពុជា​-​ថៃ ។ ក្រៅពី​ផ្សារភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច ផ្លូវ​ដែល​កោង​បត់បែន កាត់​ជួរ​ភ្នំ​នេះ អមដោយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ផងដែរ​។ ផ្លូវ​ក៏មាន​សក្ដានុពល​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​មួយ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ ១៣២​លាន​ដុល្លារ​។​

 ​លោក វ៉ា​ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ ផ្លូវជាតិ​លេខ​៥៥​នេះ ត្រូវបាន​សាងសង់​បញ្ចប់​រួចរាល់​ហើយ ដោយ​រង់ចាំ​រដ្ឋាភិបាល​ដាក់​សម្ពោធ​។ លោក សុរិយា ប្រាប់ថា ក្រសួង​នឹង​ស្នើសុំ​រដ្ឋាភិបាល​បើក​ដំណើការ​ផ្លូវ​មួយ​ខ្សែ​នេះ​ក្នុងពេល​ឆាប់​ខាងមុខនេះ តែ​លោក​មិនអាច​បញ្ជាក់បាន​ថា​សំណើរ​នឹងត្រូវ​ដាក់​នៅ​ថ្ងៃ​ណា​នោះទេ​។​

គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៥៥ ត្រូវ​ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​៥ ទៅ​ព្រំដែន ខណៈ​ផ្លូវជាតិ​លេខ​៥ ដែលជា​ផ្លូវ​មេ​ចេញពី​រាជធានី  កំពុង​ស្ថិតក្រោម​ការសាងសង់​ពង្រីក និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ខាងមុខនេះ​៕

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK