Stephen Hawking​៖ ​«​គ្មាន​នរណា​មាន​ពេល​សម្រាប់​អ្នក​ឡើយ​ បើ​មួយ​ថ្ងៃៗ​​ចេះ​តែ​ខឹង​ និង រអ៊ូ​គ្រប់​ពេល​​នោះ​​»​
Connect with us

បែបផែនជីវិត

Stephen Hawking​៖ ​«​គ្មាន​នរណា​មាន​ពេល​សម្រាប់​អ្នក​ឡើយ​ បើ​មួយ​ថ្ងៃៗ​​ចេះ​តែ​ខឹង​ និង រអ៊ូ​គ្រប់​ពេល​​នោះ​​»​

«​គ្មាន​នរណា​មាន​ពេល​សម្រាប់​អ្នក​ឡើយ​ បើ​មួយ​ថ្ងៃៗ​​ចេះ​តែ​ខឹង​ និង រអ៊ូ​គ្រប់​ពេល​​នោះ​​»។ នេះ​ជា​ការ​​លើក​ឡើង​របស់​លោក​ Stephen Hawking​ ​​ដែល​ជា​អ្នក​​និពន្ធ​ដ៏​​ល្បី​របស់​អង់គ្លេស​ ​​។

​ក្នុង​ន័យ​នេះ​ លោក​ចង់​បញ្ជាក់​ថា​ គ្មាន​នរណា​ម្នាក់​ចង់​នៅ​ជា​មួយ​ ឬ ​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​​ និង ​​គិត​តែ​រឿង​អវិជ្ជមាន​​ឡើយ​ ព្រោះ​​ថា​ វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ល្អ​ និង គួរ​ឲ្យ​ធុញទ្រាន់​។​​

បើ​​គេ​មិន​ចូលចិត្ត​ ឬ ​តែង​គ្មាន​ពេល​សម្រាប់​អ្នក​ នោះ​ត្រូវ​សួរ​ខ្លួន​ឯង​ភ្លាម​ថា ​ហេតុអ្វី​បាន​ជា​ដូច្នេះ​? ​មក​ពី​យើង​មិន​ល្អ ឬ ​គេ​មិន​ល្អ​?​ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​​យក​កញ្ចក់​ឆ្លុះ​ពី​ចំណុច​អសកម្ម​របស់​ខ្លួន​​នោះ​ឡើយ ​ហើយ​តែង​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ដទៃ​។ ដូច្នេះ​ហើយ ​​បើ​អ្នក​មាន​ទម្លាប់​មិន​ល្អ ​ត្រូវ​ព្យាយាម​កែ​វា​ចេញ​ ​​ពោល​គឺ​កុំ​ធ្វើ​ជា​មនុស្ស​ដែល​ចេះ​តែ​ខឹង​ និង រអ៊ូ​ហើយ​មិន​ដែល​ឃើញ​ធ្វើ​អ្វី​ទាល់​តែ​សោះ​៕​

ដោយ​៖ រតនា​ ​វិចិត្រ

ប្រភព៖ www.bizkhmer.com

 

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK