អ្នកនឹងភ្ញាក់ផ្អើល! ក្រោយអានរឿងរ៉ាវអាថ៍កំបាំងទាំង ៥ នៃអគារដ៏ចំណាស់នៅលើកំពូលភ្នំបូកគោ
Connect with us

គួរដឹង

អ្នកនឹងភ្ញាក់ផ្អើល! ក្រោយអានរឿងរ៉ាវអាថ៍កំបាំងទាំង ៥ នៃអគារដ៏ចំណាស់នៅលើកំពូលភ្នំបូកគោ

នៅលើកំពូលភ្នំបូកគោ អគារដ៏ចំណាស់មួយមានអាយុកាលជាង១០០ឆ្នាំ ក្នុងទឹកដីខេត្តកំពតនៃប្រទេសកម្ពុជា មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដោយមានរឿងរ៉ាវ ៥ យ៉ាងកម្រមានអ្នកដឹងពីសណ្ឋាគារនិងកាស៊ីណូ មួយនេះណាស់។

១៖ ទីតាំង ស្ថិតនៅកំពូលភ្នំដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជា ប៉ុន្តែពិសេសជាងនេះទៅទៀតនោះសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់នេះ សាងសង់ស្ថិតនៅចន្លោះ តំបន់ព្រៃត្រូពិក និងឆ្នេរសមុទ្របៃតង។

២៖ ជាកន្លែងពិសេស សម្រាប់ខ្សែរាជវង្សានុវង្ស និងអភិជនលំដាប់កំពូលៗ សណ្ឋាគារនេះបានដាក់សម្ពោធកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះត្រូវបានទុកចោលតែម្ដង។

នៅដើមឆ្នាំ១៩៦២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានកសាងឡើងវិញដើម្បីបម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត។

៣៖ ម្ហូបអាហារ Bokor.Kamboo.Com ម្ហូបអាហារក្នុងសណ្ឋាគារ Bokor Palace ជាអាហារសម្រាប់ខ្សែរាជវង្សានុវង្ស និងអភិជនលំដាប់ខ្ពស់ ហើយត្រូវចម្អិនដោយចុងភៅលំដាប់កំពូលមកពីប្រទេសល្បីៗលើពិភពលោក។

៤៖ រចនាបថសណ្ឋាគារ តាមបែបប្រទេសអ៊ីតាលី ដោយផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃសណ្ឋាគារនេះយកលំនាំតាមរចនាបថរបស់ប្រទេសអ៊ីតាលី។ បើនិយាយពីផ្នែកខាងក្នុងមានចាក់សសរធំៗ និងជណ្ដើរថ្មើរជើងបត់បែនគួរឲ្យចាប់អារម្មណ៍បំផុត។ ក្នុងនោះមាន ៣៦ បន្ទប់ និងភោជនីយដ្ឋានប្រណីត២។

៥៖ វាត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនទសវត្ស Bokor.Kamboo.Com ដដែលបានឲ្យដឹងទៀតថា វាត្រូវបានបោះបង់ចោលក្នុងឆ្នាំ១៩៤០ និងឆ្នាំ១៩៧២ ដោយសារតែភ្លើងសង្គ្រាម។ សូមជម្រាបជូនថាសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មានប្រវត្តិរាប់ឆ្នាំលើលំពូលភ្នំបូកគោ ពេលនេះបានផ្លាស់ប្ដូរមុខមាត់ថ្មីសន្លាងជាសណ្ឋាគារដ៏ស្រស់ស្អាត Le Bokor Palace ដោយនូវរក្សារូបរាងសំណង់អគារដើមដដែល។

លោក Frugere F. Philippe អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារខាងលើ បានមានប្រសាសន៍ថាក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មីដោយរក្សាទុកនូវលក្ខណៈពិសេស របស់វានិងបង្កើតឡើងវិញនូវរចនាបទផ្ទៃខាងក្នុងបែបអាណានិគម៕

 ប្រភព៖ report-news

មតិយោបល់

Trending

Copyright © 2019 ANARCHAK