សំដី ១០ ឃ្លាពីអធិរាជសង្គ្រាម «អាដុល ហ៊ីត្លែល៍» អ្នកគួរយកពិចារណា
Connect with us

បែបផែនជីវិត

សំដី ១០ ឃ្លាពីអធិរាជសង្គ្រាម «អាដុល ហ៊ីត្លែល៍» អ្នកគួរយកពិចារណា

បើនិយាយពីដើមហេតុនៃសង្គ្រាមលោកលើកទី២ នោះគេមិនអាចចោលបានឡើយនូវបុគ្គលដ៏​សំ​ខាន់ម្នាក់នោះគឺ លោក«អាដុល ហ៊ីត្លែល៍»។

មេដឹកនាំដែលមានមហិច្ចតាចង់គ្រប់គ្រងពិភពលោករូបនេះ កើតនៅថ្លៃទី​២០​ ខែមេសា ឆ្នាំ១៨៨៩ នៅទីក្រុង Braunau am Inn នៃប្រទេសអូទ្រីស។ លោក​បានក្លាយជាមេដឹកនាំប្រទេសអាឡឺម៉ងនៅឆ្នាំ១៩៣៣ ដោយសារការចូលរួមជាមួយនឹងគណបក្សណាស៊ីអា​ឡឺម៉ង។

ហ៊ីត្លែល៍មានគំនិតស្អប់ជនជាតិជ្វីបខ្លាំងណាស់ រហូតដល់មានការសំលាប់រង្គៀលលើជនជាតិ​នេះទៀតផង នេះដោយសារតែប្រទេសជ្វីបធ្លាប់​​ជាសត្រូវនឹង​អាឡឺម៉ង​កាលពី​សង្គ្រាមលោក​លើកទី​១​​។ បន្ទាប់មក លោក អាដុល ហ៊ីត្លែល៍បានស្លាប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥ នៅទីក្រុមប៊ែលឡាំង ប្រទេសអា​​ឡឺ​ម៉ង់​។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏មេដឹកនាំផ្ដាច់​ការហ៊ីថ្លែល៍​បន្សល់ទុកនូ​វពាក្យសំ​ដីដែល​មានអត្ថ​ន័យ​ជាច្រើនដែលមនុស្សគ្រប់គ្នាគួរពិចារណា៖

១. ប្រសិនបើ អ្នកនិយាយរឿងមួយដែលកុហក ហើយនិយាយវាដដែលៗច្រើនដង នោះមនុស្សដែ​លស្ដាប់អ្នកនឹងជឿវា។

២. កុំប្រៀបធៀបខ្លួនរបស់អ្នកជាមួយនឹងអ្នកដទៃ ប្រសិនបើអ្នកប្រៀបធៀប នោះមានន័យថាអ្នកកំពុងតែ​ប្រមាថខ្លួនឯងហើយ។

៣. ប្រសិនបើអ្នកចង់មានពន្លឺដូចព្រះអាទិត្យ ដំបូងអ្នកត្រូវដុតខ្លួនអ្នកឲ្យដូចព្រះអាទិត្យសិន។

៤. មនុស្សដែលមិនដឹងពីប្រវត្ដិសាស្រ្ត ប្រៀបដូចនឹងមនុស្សដែលគ្មានត្រចៀក និងភ្នែក។

៥. ប្រសិនបើការចរចារបរាជ័យ នោះសង្គ្រាមនឹងកើតឡើង។

៦. ចំពោះមុខឧបសគ្គ គឺគ្មានពាក្យថាចុះចាញ់នោះទេ មានតែពាក្យមួយគត់គឺយកឈ្នះវាឲ្យបាន។

៧. ខ្ញុំគោរពឪពុករបស់ខ្ញុំ តែខ្ញុំស្រឡាញ់ម្ដាយរបស់ខ្ញុំ។

៨. ជីវិត គឺមិនដែលភ្លេចនូវភាពទន់ខ្សោយនោះទេ។

៩. ការឈ្នះដោយគ្មានបញ្ហា គឺគ្រាន់តែជាការឈ្នះធម្មតាប៉ុណ្ណោះ តែការឈ្នះដែលឆ្លង​កាត់ឧបសគ្គ​រាប់​មិនអស់ នោះគឺជាការបង្កើតប្រវត្ដិសាស្ត្រ​។

១០. បុរសដែលខ្លាំងពូកែ គឺជាមនុស្សដែលឯការបំផុត។

ដូច្នេះហើយ អ្វីដែលល្អយើងគួររៀនសូត្រតាម តែអ្វីដែលអាក្រក់យើងមិនគួរយកមកអនុវត្ដនោះទេ តែក៏ចាំបាច់ត្រូវដឹងដែរ៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK