គ្រោះថ្នាក់ណាស់! តើអ្នកធ្លាប់ដឹងទេពីអត្ថន័យ នៃលេខកូដនៅបិទលើផ្លែប៉ោមឬផ្លែឈើផ្សេង?
Connect with us

គួរដឹង

គ្រោះថ្នាក់ណាស់! តើអ្នកធ្លាប់ដឹងទេពីអត្ថន័យ នៃលេខកូដនៅបិទលើផ្លែប៉ោមឬផ្លែឈើផ្សេង?

យើងគ្រប់គ្នាប្រហែលជាធ្លាប់ឃើញ ស្លាកសញ្ញាមួយចំនួនដែលបានបិទនៅលើ បន្លែនិងផ្លែឈើមួយចំនួន ជាពិសេសនៅក្នុងផ្សាទំនើប។ ប៉ុន្តែតើអ្នកបានដឹងពីអត្ថន័យរបស់ស្លាកសញ្ញាទាំងនោះទេ? ជាភាពជាក់លាក់, ស្លាកសញ្ញាទាំងនោះ បានបង្ហាញពីពត៌មានលំអិតរបស់ផលិតផលទាំងនោះ។

លើសពីនេះទៅទៀត លេខកូដ PLU (Price Look-Up) គឺសំដៅទៅលើតំលៃនៃផលិតផល ដែលបានបោះពុម្ភជាស្លាកសញ្ញា និងបង្ហាញពីការដាំដុះរបស់ផលិតផលទាំងនោះ។

លេខកូដទាំងនេះក៏បានបង្ហាញថា ផលិតផលទាំងនោះគឺទិញមកពីកន្លែងដាំដុះដោយប្រើជីសេរីរាង្គ គ្មានជាតិគីមី, ផលិតផលដែលបានមកពីការប្រើប្រាស់សាធាតុគីមី ឬផលិតផលដែលមានប្រើថ្នាំសម្លាប់សត្វល្អិតជាដើម។ ខាងក្រោមនេះគឺជាការសម្គាល់ពី លេខកូដនៅលើស្លាកសញ្ញា ដែលបិទតាមបន្លែ ផ្លែឈើទាំងនោះ៖

– ប្រសិនបើស្លាកនោះមានលេខកូដ PLU ៥ ខ្ទង់ ដែលបានចាប់ផ្តើមដោយលេខ  នោះវាមានន័យថាផលិតផលនេះត្រូវបានដាំដុះដោយយោងតាមស្តង់ដាក្រសួងកសិកម្មអាមេរិក តាមបទដ្ឋានសរីរាង្គ។ វាមានន័យថាផលិតផលត្រូវបានដាំដុះដោយប្រើជីេសរីរាង្គ គ្មានជាតិគីមី។

– ប្រសិនមានលេខកូដ ៤ ខ្ទង់ដែលចាប់ផ្តើមជាមួយនឹងចំនួន ៣ ឬ ៤ បានបង្ហាញថាផលិតផលទាំងនេះត្រូវបានផ្ទុកជាមួយថ្នាំសម្លាប់សត្វល្អិត។ លើសពីនេះទៅទៀតវាបានបង្ហាញថាផ្លែឈើឬបន្លែទាំងនោះ ត្រុវបានប្រើថ្នាំដើម្បីឲ្យលូតលាស់លឿន។

– ក្នុងករណីស្លាកមានលេខកូដ ៥ ខ្ទង់ចាប់ផ្តើមជាមួយលេខ 3 នេះ, វាបង្ហាញថាផ្លែឈើនេះត្រូវបានគេដាំដុំ ដោយប្រើពន្លឺអគ្គីសនី ដើម្បីឲ្យលូតលាស់ និងសំលាប់មេរោគ។

– ប្រសិនបើ ស្លាកសញ្ញានោះមានលេខ ៥ ខ្ទង់ហើយចាប់ផ្តើមដោយលេខ នោះមានន័យថាផលិតផលទាំងនោះមានផ្ទុកសារធាតុគីមី និងត្រូវបានកែប្រែហ្សែន។

– នៅក្នុងករណីស្លាកមានលេខកូដ ៥ ខ្ទង់ ហើយចាប់ផ្តើមជាមួយនឹងកូដ PLU ជាមួយលេខ 6 វាបានបង្ហាញថាផលិតផលនេះគឺប្រមូលផលមុនពេល។

– ប្រសិនបើផលិតផលបន្លែផ្លែឈើទាំងនោះមិនបានបិទស្លាកសញ្ញាណាមួយទេ នោះវាជារឿងមួយដែលគួរឲ្យសង្ស័យ។ ដូចនេះយើងអាចនិយាយបានថាបន្លែទាំងនោះ មិនបាននាំចូល ឬក៏ត្រូវបានគេបកស្លាកសញ្ញាចេញ ក្រោមហេតុផលណាមួយ។ ដូចនេះហើយ ដើម្បីសុខភាពអ្នក និងគ្រួសារអ្នក, អ្នកគួរតែពិនិត្យឲ្យបានច្បាស់លាស់ ពីស្លាកសញ្ញា នៅលើផលិតផលទាំងនោះ ដើម្បីដឹងពីព្រភពនៃការដាំដុះរបស់វា៕

ប្រភព៖ khmerluck.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK