បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ
Connect with us

គួរដឹង

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

ដី​ចំនួន​ ១៩០ ហិកតា ត្រូវ​បាន​ទុក​សម្រាប់​ការ​អភិវឌ្ឍនិង​ចំនួន ១៨១ ហិកតា ទៀត​ត្រូវ​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី​នគរ​រូបនីយកម្ម​និង​សំណង់​ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ស្ដី​អំពី ការ​វាស់​វែង​និង​ការ​កំណត់​ព្រំដី​ក្នុង​បឹង​ជើងឯក​ ស្ថិត​ក្នុង​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ 

តាម​សេចក្ដី​ប្រកាស ក្រុម​ការងារ​ចុះ​វាស់វែង​និង​កំណត់​ព្រំ​ដី​បឹង​ជើងឯក​ បាន​ចុះ​វាស់​វែង​នឹង​កំណត់​ព្រំ​ដី​ក្នុង​បឹង​ជើង​ឯក​តាំង​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ​២០១៩ ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ថា​ម្ចាស់​ក្បាល​ដី​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​ទាន់​បាន​សហការ​នៅ​ឡើយ​ ក្រុម​ការងារ​នឹង​ទុក​រយៈពេល​៣០​ទៀត​ដល់​ថ្ងៃ​ទី​១៥​ ខែ​សីហា​ជា​កំហិត៕

ប្រភព៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK