លោក Dan Lok៖ «ពេលមិនទាន់ជោគជ័យសម្ដីអ្នកគ្មានតម្លៃទេ តែពេលជោគជ័យសម្ដីរបស់អ្នកគេអោយតម្លៃទាំងអស់»
Connect with us

បែបផែនជីវិត

លោក Dan Lok៖ «ពេលមិនទាន់ជោគជ័យសម្ដីអ្នកគ្មានតម្លៃទេ តែពេលជោគជ័យសម្ដីរបស់អ្នកគេអោយតម្លៃទាំងអស់»

“កាលពីខ្ញុំនៅក្មេង ខ្ញុំជាជនអន្តោប្រវេសន៍ហុងកុង រស់នៅលើទឹកដីកាណាដា ទាំងខ្លួនគ្មានចេះភាសាអង់គ្លេសសោះ ខ្ញុំចេញលក់ដំបូងត្រូវបានគេបដិសេធ គេថាស្តាប់មិនយល់ខ្ញុំនិយាយពីស្អីទេ គេថាខ្ញុំអន់ភាសាខ្លាំង។

តែពេលនេះខ្ញុំក្លាយជាអ្នកជំនាញលក់ ដែលមានអតិថិជនជាង ៣ លាននាក់នៅក្នងដៃ” នេះគឺជាសម្តីរបស់សេដ្ឋីវ័យ ៣០ ឆ្នាំកាណាដាមួយរូប ដែលជាគ្រូបង្វិកជំនាញលក់ អចលនទ្រព្យ និង ហិរញ្ញវត្ថុដ៏ជំនាញម្នាក់នៅកាណាដា។

រំលឹកពីអតីតអ្នកលក់សេវាកម្មឃោសនាពត៌មានមួយរូបនេះ មានប្រវត្តិពីក្មេងកំព្រាគ្មានឪពុក មានតែម្តាយរស់នៅលើទឹកដីកាណាដា។ អាយុបាន ១៨ ឆ្នាំ Dan Lok បានធ្វើការជាអ្នកលក់ នៅក្នុងក្រុមហ៊ុនមួយនៅក្នុងប្រទេសកាណាដា។

ដោយសារតែខ្លួននៅក្មេងខ្ចីពេក ហើយខ្លួនជាជនអន្តោប្រវេសន៍ហុងហុង មិនចេះភាសាដូចជនជាតិដើមនោះទេ ដូចនេះហើយនៅពេលចេញទៅលក់ម្តងៗ Dan Lok ត្រូវបានអតិថិជនបដិសេធច្រើនដងណាស់។ តែការបដិសេធទាំងនោះជាកម្លាំងចិត្តមួយ ដែលធ្វើអោយ Dan Lok រកឃើញថា លុយគឺពិបាករកណាស់ ហើយគ្មានអ្នកណាគេអោយលុយយើងក្រៅពីយើងខ្លួនឯងនោះទេ ហើយ Dan Lok បានរកឃើញថា ការលក់មួយជោគជ័យលឿនបំផុតបានលុះត្រាតែ អ្នកលក់មានជំនាញ ពោលគឺត្រូវតែកសាងខ្លួនអោយក្លាយជាអ្នកជំនាញលក់ ទើបជាអ្នកលក់មានឥទ្ធិពល។

ក្នុងឆ្នាំ ២០០០ ជាឆ្នាំ ដែល Dan Lok ប្រឡូកយ៉ាងខ្លាំងនៅក្នុងជំនាញលក់ លោកបរាជ័យអស់ ១៣ លើក នៅក្នុងការរកស៊ី ហើយទីបំផុតលោកក៏អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយទៅជាគ្រូបង្វិកជំនាញលក់ អចលនទ្រព្យ និងហិរញ្ញវត្ថុ ដ៏ជំនាញម្នាក់នៅលើទឹកដីដែលខ្លួនគេបរាជ័យ។ គួរបញ្ចាក់ថាសព្វថ្ងៃនេះ Dan Lok មានទ្រព្យសម្បត្តិប្រមាណជា ៦០ លានដុល្លារ និងជាគ្រូបង្វិកទៅកាន់សហគ្រិនជាង ១៦ លាននាក់ មកពី ១៣០ ប្រទេស ដែលគាត់ជាគ្រូបង្វិកជំនាញរកចំណូលកម្រិតខ្ពស់ម្នាក់ផងដែរនៅកាណាដាបច្ចុប្បន្ន៕ 

អត្ថបទដោយ៖ នេន សុធី 

ប្រភព៖ www.business-cambodia.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK