«រៀនលើកទឹកចិត្តខ្លួនឯង» វាជារឿងទីមួយដែលអ្នកអាចផ្តល់ឲខ្លួនឯងបាន
Connect with us

បែបផែនជីវិត

«រៀនលើកទឹកចិត្តខ្លួនឯង» វាជារឿងទីមួយដែលអ្នកអាចផ្តល់ឲខ្លួនឯងបាន

តើរាល់​ថ្ងៃ​នឹង អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង​​? នៅ​ពេល​ដែល​ជីវិត​របស់​អ្នករ​សាត់អណ្តែត ស្ថានភាព​នេះ​​ហើយ​ដែល​ទាមទារ​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង​ឲ្យ​​បាន​ត្រឹមត្រូវ​​ ជា​ពិសេស​នោះ​គឺ​ការ​ធ្វើ​គ្រូ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង។

ហេតុផល​នេះ​ហើយ​ដែល​អ្នក​ត្រូវ​ក្រើនរំលឹក​ខ្លួន​ឯង​នូវ​​​ចំណុចសាមញ្ញៗ​ ដូចខាងក្រោម​​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​សាបព្រោះ​ជីវិត​របស់​អ្នក​​ឲ្យ​ដុះ​ពន្លក​ឡើង​​វិញ។​

​​​​​គិត​ថា ខ្លួន​ពិត​ជា​អស្ចារ្យ​
ក្នុងន័យនេះមិនមែនអោយអ្នកយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដ៏ទៃទេ តែជាការក្រើនរំលឹកខ្លួនឯង ដែលធ្លាប់​គិត​​ថា មិន​ពេញ​ចិត្ត​នូវអ្វី​ដែល​ខ្លួនមាន​នៅ​ថ្ងៃ​នេះ ឬ ក៏​មើល​ឃើញ​ថា ជីវិត​របស់​អ្នក​នៅ​មិន​ទាន់​ដល់​គោលដៅ​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​កុំ​ប្រញាប់​ពេក សាកសួរ​ខ្លួន​ឯង​​បន្តិច​សិន​ថា តើ​​អ្នក​ជា​មនុស្ស​អស្ចារ្យ​ដែរ​ឬទេ?

គិត​ថា ខ្លួន​អ្នក​អាច​ធ្វើ​អ្វីៗ​បាន
អ្នក​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ជោគជ័យ ខណៈ​ដែល​បុគ្គល​ខ្លះ​ទៀត​បរាជ័យ? ពេលខ្លះ​ អ្នក​ថែម​ទាំង​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៀត​ផង នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ អស់សង្ឃឹម និង តូចចិត្ត​នឹង​ឆាក​ជីវិត​ខ្លួន​ឯង​។ ឈប់​គិត​ពី​បញ្ហា​​នេះ ហើយ​​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​​ខ្លួន​អ្នក ងាក​មក​ដាស់​តឿន​ខ្លួន​ឯង​វិញ​។  ​

មោទនភាព​នូវ​អ្វី​ដែល​អ្នក​មាន​​ក្នុង​ថ្ងៃ​នេះ
មាន​មនុស្ស​មួយ​ចំនួន​តូចចិត្ត​នឹង​វាសនា​ដែល​កើត​មក​ជា​អ្នក​ក្រ ​រស់​នៅ​យ៉ាង​វេទនា តែ​មិន​ខំ​រើ​បម្រាស់​ចេញ​នោះ​ឡើយ​ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​រស់​នៅ​យ៉ាង​សុខសាន្ត​មិន​សូវ​ខ្វាយខ្វល់​អ្វី​នោះ​ឡើយ។ មើល​ទៅ​ឆាកជីវិត​របស់​បុគ្គល​ទាំងពីរ​នេះ​ខុសគ្នា​ដូច​មេឃ​ហើយ​នឹង​ដីចឹង។ បើទោះជា​អ្នក​កើត​មក​​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​វា និង មាន​មោទនភាព​ចំពោះ​វា​ជានិច្ច ហើយ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ការ​ផ្លាស់ប្ដូរ។

ត្រៀម​ខ្លួន​ដើម្បី​ឆក់​យក​ភាព​ជោគជ័យ​ឲ្យ​បាន
តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​ នៅដើម្បី​ចាប់​យក​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក? បើ​នៅ​តើ​អ្វី​ខ្លះ​ជា​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ? ការងារ? ការ​សិក្សា? តំណែង? កេរ្តិ៍ឈ្មោះ? អ្នក​ជំនួញ? គ្រួសារ​ដ៏​មាន​សុភមង្គល? ក្នុង​ចំណោម​ចំណុច​ទាំង​នេះ អាច​មាន​ចំណុច​មួយ​ដែល​​អ្នក​ចង់​​បាន​ ហេតុដូច្នេះ​ហើយ វា​មិនមែនជា​អ្វី​ដែល​អ្នក​ត្រូវ​អែនអន​ដេក​រង់ចាំ​ឱកាស​ចូល​មក​ដល់​នោះ​ឡើយ ពោល​គឺ​ ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ខ្លួន​អ្នកឥលូវនេះតែម្តង៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK