មិននឹកស្មានសោះ! ការដើរផ្តល់អត្ថប្រយោជន៍ច្រើនលើសលប់ចំពោះសុខភាព
Connect with us

គួរដឹង

មិននឹកស្មានសោះ! ការដើរផ្តល់អត្ថប្រយោជន៍ច្រើនលើសលប់ចំពោះសុខភាព

ពេលណា​ជា​ពេលវេលា​ចុងក្រោយ​របស់​អ្នក​ដែល​បាន​ចំណាយពេល ១៥ ទៅ​៣០​នាទី​? សកម្មភាព​រាងកាយ​ដ៏​សាមញ្ញ​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ជាង​អ្វីដែល​អ្នក​រំពឹងទុក​ទៅទៀត​។ ប៉ុន្តែ​អ្នក​ប្រហែលជា​និយាយថា មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​វា​ទៅវិញ​។

ពិតណាស់ មនុស្ស​គ្រប់គ្នា​គួរតែ​អាច​ឆ្លៀតពេល​ត្រឹម ៣០​នាទី​ក្នុង​រយៈពេល ២៤​ម៉ោង​បាន​ហើយ​មិន​ចឹ​ង​?

​ការដើរ​គឺជា​មធ្យោបាយ​ដ៏​ងាយស្រួល និង​មិន​ចំណាយ​អ្វី​ច្រើន​ឡើយ តែ​អាច​ពង្រឹង​ដល់​សុខភាព និង​រាងកាយ​បាន​ច្រើនយ៉ាង​។ ខាងក្រោម​នេះ​គឺ​ប្រយោជន៍​មួយចំនួន​ដែល​នឹង​កើត​ឡើងលើ​រាងកាយ​នៅពេល​អ្នក​ចំណាយពេល​ដើរ​បាន​រាល់ថ្ងៃ​៖

​មាន​ផល​វិជ្ជមាន​ដល់​ខួរក្បាល​

​ការដើរ​នឹង​ទៅ​ភ្ញោ​ច​ដល់​ការផលិត​អ័រម៉ូន​សប្បាយចិត្ត​ឈ្មោះថា Endorphins ហើយក៏​បន្ថយ​ស្ត្រេ​ស​ផងដែរ​។ ក្រៅពីនេះ​វា​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ព្រមទាំង​បន្ថយ​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ទៀត​។ 

​ពង្រឹង​ដល់​ភាព​មើលឃើញ​របស់​ភ្នែក​

​ការដើរ​នឹង​បង្កើន​ចំនួន​សរសៃប្រសាទ​ដែល​ជួយ​ឲ្យ​មើលឃើញ​ច្បាស់​។ វា​ក៏​ជួយ​បំបាត់​សម្ពាធ​របស់​ជំងឺ​ខ្វាក់​គោម​ផងដែ​ឬ​។ 

​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ​

​ការដើរ​មាន​ប្រយោជន៍​ចំពោះ​បេះដូង​ដូចគ្នា​នឹង​ការរត់​កីឡា​ដែរ​។ វា​ជួយ​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​បញ្ហា​ដែល​ទាក់ទង​នឹង​បេះដូង​។ ក្រៅពីនេះ វា​នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​រក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា​។ 

​ពង្រឹងសមត្ថភាព​រប​ស់​សួត​

​ការដើរ​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន និង​បោសសម្អាត​សួត ដើម្បី​ពង្រឹង​ដល់​លំហូរ​អុកស៊ីសែន​ចូល​រាងកាយ​។ សកម្មភាព​រាងកាយ​ដ៏​សាមញ្ញ​មួយ​នេះ​នឹង​ពង្រឹង​ដល់​មុខងារ​របស់​សួត និង​បង្ការ​ជំងឺ​សួត​បាន​ច្រើន​ប្រភេទ​ផង​។ 

​ទ្រទ្រង់​ដល់​សុខភាព​លំពែង​

​ការដើរ​ទៀងទាត់ នឹង​ពង្រឹង​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាង​ការរត់​កីឡា​ទៅទៀត​។ រឿងនេះ​សបញ្ជាក់​ថា ការដើរ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​លំពែង និង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ជាង​ការរត់​កីឡា​។ 

​ពង្រឹង​ដល់​ការរំលាយ​អាហារ​

​បើសិនជា​អ្នក​គិត​អំពី​វា ការដើរ​នឹង​ជួយ​ធ្វើ​ឲ្យ​ពោះវៀនធំ​ធ្វើ​ចលនា ហើយក៏​ទ្រទ្រង់​ដល់​មុខងារ​ធម្មតា​របស់​វា​ដែរ​។ ការដើរ​ជួយ​បង្ការ​ការ​ទល់លាមក ផោម​ច្រើន និង​បញ្ហា​ផ្សេងៗ​ក្នុង​ពោះវៀនធំ​ទៀត​។ 

​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​បង្កើត​សាច់ដុំ​

​ការដើរ​បាន ១០០០០​ជំហាន​រាល់ថ្ងៃ នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ផង និង​ធ្វើ​ឲ្យ​សាច់ដុំ​កាន់តែ​រឹងមាំ​ផង​។ ថ្វីបើ​អ្នក​អាច​ទទួលបាន​ឥទ្ធិពល​ដូចគ្នា​តាមរយៈ​ការហាត់​ក្នុង​ក្លិប​ក៏ដោយ តែ​ការដើរ​អាច​នឹង​ផ្តល់​ភាពងាយស្រួល​ជាង ព្រោះ​វា​មិនសូវ​បង្ក​ការឈឺចាប់ ហើយ​បើ​ឈឺ​មែន​ក៏​ឆាប់​ជា​ទៅវិញ​ដែរ​។ 

​ពង្រឹង​ដល់​សុខភាព​ឆ្អឹង និង​សន្លាក់​

​រយៈពេល​ដើរ ៣០​នាទី​រាល់ថ្ងៃ​អាច​បង្ការ​ការឈឺចាប់ និង​គាំង​ក្នុង​សន្លាក់ និង​ឆ្អឹង​បាន ខណៈពេលដែល​អាច​ពង្រឹង​ដល់​រចនាសម្ព័ន្ធ​ទាំងនេះ​ក្នុងពេល​តែមួយ​ទៀត​។ វា​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការពុក​ឆ្អឹង​បាន​ទៀត​។ 

​បន្ថយ​ការឈឺ​ខ្នង​

​ការហាត់​ប្រាណ​ដែលមាន​ឥទ្ធិពល​ខ្លាំង ឬ​កីឡា​អាចធ្វើ​ឲ្យ​ខូចសុខភាព​ខ្នង​បាន ដូច្នេះ​អ្នក​គួរតែមាន​ភាព​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​បើសិនជា​ត្រូវធ្វើ​វា​មែន​។ ម្យ៉ាងវិញទៀត ការដើរ​អាចជួយ​បំបាត់​ការឈឺ​ខ្នង​បាន តាមរយៈ​ការពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​តំបន់​ឆ្អឹង​កង​ខ្នង​។ 

​បន្ថយ​តម្រូវការ​ឃ្លាន​របស់​ផ្អែម និង​ញ៉ាំ​ដោយសារ​ស្ត្រេ​ស​

​ការដើរ​ត្រឹមតែ ១៥​នាទី អាចជួយ​បន្ថយ​ភាព​ឃ្លាន​របស់​ផ្អែមៗ​បាន​។ ដូច្នេះ​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់​តែ​មិនអាច​ចៀស​ផុតពី​ការ​ញ៉ាំ​ផ្អែម ចូរ​ចំណាយពេល​ដើរ​រយៈពេល​ខ្លី​ទៅ វា​នឹងមាន​ប្រយោជន៍​ហើយ​៕
 ​ប្រភព៖ thmeythmey.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK