តើអ្វីជាក្រុមប្រទេស G20 ? តើក្រុមនេះមានតួនាទីបែបណាក្នុងសេដ្ឋកិច្ចសកលលោក ?
Connect with us

អន្តរជាតិ

តើអ្វីជាក្រុមប្រទេស G20 ? តើក្រុមនេះមានតួនាទីបែបណាក្នុងសេដ្ឋកិច្ចសកលលោក ?

ប្រទេសG20 ឬGroup of 20 គឺជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងជាងគេទាំង២០ នៅក្នុង ពិភពលោកដែល​ត្រូវ​បាន​​បង្កើតឡើងនៅឆ្នាំ១៩៩៩ នៅទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។

ជាទូទៅ G20 គឺជាជំនួបរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារពីបណ្ដាលប្រទេសទាំង១៩ ដែល​មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្នុងពិភពលោក បូករួមទាំងប្រទេសអភិវឌ្ឃន៍ក្នុងសហភាពអឺរ៉ុប​មួយ​​ចំនួន​​​​​​​​ផងដែរ​។ កាលពីដំបូងឡើយ សមាជិកនៃក្រុមប្រទេសG7ដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៥ គឺ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក អាឡឺម៉ង បារាំង រុស្ស៊ី កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងជប៉ុន។ ហើយក្រុមប្រទេសG20ត្រូវបានផ្សំឡើងដោយសមា​ជិក១២ផ្សេងទៀតដូចជា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា​​ ឥណ្ឌូនេស៊ី ម៉ិចស៊ិចកូ រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាព្រិចខាងត្បូង  កូរ៉េខាងត្បូង និងតួកគី​។

គោលបំណងសំខាន់នៃការបង្កើតក្រុមប្រទេសG20នេះឡើង គឺជួយជំរុញកំណើនសេដ្ឋកិច្ចពិភព​លោក កំណើនពាណិជ្ជកម្មអន្តរជាតិ និងការត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុសកល។ ក្រុមប្រទេសG20 គឺមានបេសកម្មដឹកនាំកិច្ចប្រជុំរវាងប្រទេសជាសមាជិកក្នុងការដោះសា្រយបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគោលនយោបាយនានាដែលទាក់ទងនឹងការអភិវឌ្ឍ។ នាពេលថ្មីៗ​នេះក៏មានការលើកឡើងពីប្រ​ធាន​​​​​​​​បទដែលទាក់ទងនឹងសុវត្ថិភាពចំណីអាហារ សង្រ្គាមពាណិជ្ជកម្ម និងលុយកង្វក់ជាដើម។ គួររំលឹក​ដែ​រ​​​ថាចាប់តាំងពីមានវិបត្ដិហិរញ្ញវត្ថុឆ្នាំ២០០៨មកជំនួបG20ដែលធ្លាប់តែមានត្រឹមថ្នាក់រដ្ឋមន្ត្រី និង​មន្ត្រី​​ធនាគារចូលរួម ប៉ុន្តែពេលបច្ចុប្បន្ននេះពោលគឺចាប់ពីឆ្នាំ២០០៨មក​វាក្លាយជាជំនួបកំពូលរបស់​ថ្នាក់​​​ដឹក​នាំ​នយោបាយផងដែរ។

ជាក់ស្ដែងនាពេលថ្មីៗនេះ កិច្ចប្រជុំកំពូលនៃប្រទេសG20 ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៨ ដល់២៩ ខែ​មិថុនា​ ឆ្នាំ២០១៩ នៅទីក្រុង​Osaka ប្រទេសជប៉ុនបានលើក​ឡើង​នូវចំណុច​សំខាន់ៗ​មួយ​ចំនួន​មក​ពិភាក្សា​ដួចជា ពាណិជ្ជកម្ម ការវិនិយោគ ការច្នៃប្រឌិត បរិស្ថាន ថាមពល ការងារ ការភិវ​ឌ្ឍ សុខភាព និងការផ្ដល់តម្លៃដល់ស្រ្តីជាដើម។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការលើកឡើងពី​កំ​ណែ​​​ទម្រង់សេដ្ឋកិច្ចសំខាន់ៗដូចជា ការពង្រឹងកំណើនសេដ្ឋកច្ចពិភពលោក Digital Economy និងការកែទម្រង់តួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ផងដែរ។

គួរលើកឡើងដែរថា ក្រុមប្រទេសG20ក៏នៅមិនទាន់បានដោះស្រាយបានល្អនៅឡើយទេជុំវិញ​បញ្ហា​សុ​ក្រឹតភាពក្នុងការធ្វើ​ពាណិជ្ជកម្ម​ ការជំរុញការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ ភាពមិនស្មើគ្នានៅក្នុងសង្គម រួមទាំង​ការគម្រាម​កំហែង​លើ​​លិទ្ធីប្រជាធិបតេយ្យ​ពិភពលោក។

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK