ស្លាកយីហោចិនខុសច្បាប់ជាង ១១​ទីតាំងត្រូវបានសមត្ថកិច្ចជំនាញ និងអាជ្ញាធររាជធានីភ្នំពេញចុះរុះរើ
Connect with us

ថ្មីៗ

ស្លាកយីហោចិនខុសច្បាប់ជាង ១១​ទីតាំងត្រូវបានសមត្ថកិច្ចជំនាញ និងអាជ្ញាធររាជធានីភ្នំពេញចុះរុះរើ

កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងអាជីវកម្មទាំង១១​ដែលមានស្លាកយីហោពាណិជ្ជកម្មខុសច្បាប់ នៅទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ត្រូវបានរុះរើដោយក្រសួងពាណិជ្ជកម្ម​ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។

ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ គឺត្រូវបានធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ស្លាកយីហោទាំងនេះ សរសេរអក្សរបរទេសនៅលើអក្សរខ្មែរ អក្សរបរទេសសុទ្ធ អក្សរខ្មែរសរសេរមិនត្រឹមត្រូវ ខុសខ្លឹមសារ ខុសអក្ខរាវិរុទ្ធ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រជាតិ និងសីលធម៌សង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនបរទេសដែលជាម្ចាស់ហាងអំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ វ៉េង សុធី ក៏បានសង្កត់ធ្ងន់ទៅលើលក្ខខណ្ឌបីចំនុចដើម្បីឲ្យជនបរទេសទាំងនោះអនុវត្តន៍ ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយរបស់សាលារាជធានី ឬខេត្ត៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK