យើងគួរដឹងថា៖ គោលដៅពិតប្រាកមិនសំខាន់លើ​លុយទេ តែសំខាន់យើងចង់រស់នៅជីវិតបែបណា
Connect with us

បែបផែនជីវិត

យើងគួរដឹងថា៖ គោលដៅពិតប្រាកមិនសំខាន់លើ​លុយទេ តែសំខាន់យើងចង់រស់នៅជីវិតបែបណា

នរណាថាមិនចង់បានលុយ នរណាមិនចង់មាន មិនចង់បាន ព្រោះគ្រប់គ្នាយល់ថាលុយអាចទិញអ្វីបានគ្រប់យ៉ាង ដោះស្រាយបញ្ហាបានគ្រប់រឿង ជាហេតុធ្វើឱ្យមនុស្សភាគច្រើនកំណត់គោលដៅរបស់ខ្លួនផ្អែកទៅលើលុយ។

គ្មានអីខុសនោះទេ ក្នុងការធ្វើការដើម្បីលុយនោះប៉ុន្តែអ្វីដែលសំខាន់សួរថាធ្វើតាមគោលដៅទៅរកលុយនោះដើរបានយូរដែរឬអត់? ស៊ូរនៅជាមួយវាបានដែរឬអត់?

ភាគច្រើនបោះបង់ពាក់កណ្ដាលទីដោយសារតែធ្វើយូរៗទៅវាមានអារម្មណ៍ថា ហត់នឿយ ចាប់ផ្ដើមឆ្ងល់នឹងខ្លួនឯងថាចង់បានអ្វីឱ្យប្រាកដ ហើយធ្វើវាធ្វើអី អស់កម្លាំងចិត្តមកធ្វើបន្តរទៀត ធុញនឹងពេលព្រឹកចាប់ផ្ដើមថ្ងៃថ្មីងើបទៅធ្វើការ។ ក្រោយមកក៏ប្ដូរគោលដៅទៀត តែគោលដៅថ្មីនេះ នៅវិលវល់តែនឹងរឿងលុយណឹងគ្មានទៅណាឆ្ងាយទេ ហើយរឿងដដែលក៏កើតឡើងសារជាថ្មីទៀតអ៊ីចឹងឯង។

ចុះតើគួរកំណត់គោលដៅបែបណា បានមិនឈប់អស់ចិត្តនឿយណាយឆាប់ធ្វើ?

ចម្លើយគឺ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់។ ពេលដែលធ្វើអ្វីដែលខ្លួនស្រឡាញ់ មិនបាច់ចាំនរណាប្រាប់នោះទេ អ្នកនឹងមានអារម្មណ៍ស្ទុះស្ទាងើបទៅធ្វើការដោយខ្លួនឯង ពេលព្រឹកឡើងដឹងថាខ្លួនឯងត្រូវធ្វើអីខ្លះ ជួនកាលសឹងតែថាមិនបាច់ដាក់ម៉ោងរោទ៍ក៏ថាបាន។

គោលដៅដែលខ្លួនឯងស្រឡាញ់ ជាគោលដៅដែលស្ថិតនៅបានយូរអង្វែងមិនងាយសាបរលាបដូចគោលដៅដែលធ្វើឡើងតែដើម្បីលុយ ព្រោះថានៅពេលដែលធ្វើអ្វីដែលអ្នកស្រឡាញ់ បើទោះបីវាមិនទាន់សម្រេចភ្លាមៗឬក៏បានតិចក្តី ក៏អ្នកហាក់មានអារម្មណ៍ថាខ្លួនឯងបានរស់នៅជីវិតមួយដ៏ពេញលេញ។

តែគោលដៅដែលខ្លួនឯងស្រឡាញ់់នោះ ក៏ត្រូវតែជាគោលដៅមួយដែលចុងក្រោយមិនមានមិនបានធ្វើឱ្យអ្នកដ៏ទៃឈឺចាប់ បង្ករជាបញ្ហារទុកលំបាកផ្សេងៗដល់គេ ព្រមទាំងផ្ដល់ជាប្រយោជន៍ដល់សង្គមជាតិនិងមនុស្សជំនាន់ក្រោយផងកាន់តែប្រសើរ៕

ប្រភព៖ dengnas.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK