ឯកឧត្តម គួច ចំរើន កំណត់យកថ្ងៃទី១៣​ ខែកក្កដា ខាងមុខ​ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ
Connect with us

ថ្មីៗ

ឯកឧត្តម គួច ចំរើន កំណត់យកថ្ងៃទី១៣​ ខែកក្កដា ខាងមុខ​ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ

នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុក “ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា “ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៩ ខែកក្កដា នេះថា ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ​ យេីងបានកំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខ​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​។

នេះគឺជាយុទ្ធនាការសម្អាតក្រុង ព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យនិងបរិស្ថានស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុកភាព និងជាទីទាក់ទាញភ្ញៀវទេសចរ។ នៅក្នុងខេត្តព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន។ ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាម”៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK