ព្រះសមណគោត្តម៖ «ក្នុងជម្លោះ កំហឹងនឹងធ្វើឲ្យអ្នកឈប់គិតអំពីការពិត ហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីតែខ្លួនត្រូវ»​
Connect with us

បែបផែនជីវិត

ព្រះសមណគោត្តម៖ «ក្នុងជម្លោះ កំហឹងនឹងធ្វើឲ្យអ្នកឈប់គិតអំពីការពិត ហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីតែខ្លួនត្រូវ»​

មនុស្សដែលមិនអាចទប់កំហឹងរបស់ខ្លួនបាន មិនស្មើនឹងសត្វតិរច្ឆាន។ ជួយកាលមនុស្សសាហាវជាងសត្វតិរច្ឆានទៀតផង ដោយសារការឆ្កួតរង្វែងនឹងកំហឹងរបស់ខ្លួនប្រៀបដូចបីសាចចូលសន្ធិត ហ៊ានធ្វើអ្វីគ្រប់យ៉ាង។ បែបនេះហើយធ្វើឲ្យមនុស្សបាត់បង់សីលធម៌ បាត់បង់សតិ ការគ្រប់គ្រងខ្លួន។

ព្រះសម្មាសម្ពុទ្ធមានព្រះដីកាថា៖ «ក្នុងជម្លោះ កំហឹងនឹងធ្វើឲ្យអ្នកឈប់គិតអំពីការពិត ហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីតែខ្លួនត្រូវ»។ នេះសបញ្ជាក់ថា ដើម្បីខ្លួនឈ្នះ ដើម្បីភាពអត្មានិយមរបស់ខ្លួន មនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាងបើទោះបីបំពានច្បាប់ ធ្វើរឿងស្មោគគ្រោគ អសីលធម៌ ស្រែកក្អេងក្អាងឲ្យអ្នកដទៃយល់ច្រលំថាខ្លួនត្រូវ ខ្លួនល្អ ខ្លួនបរិសុទ្ធ បើទោះពេលខ្លះខ្លួនខុសក៏ដោយ។ ដោយសារតែកំហឹងមិនបានគិតគូរពិចារណាឲ្យបានល្អិតល្អន់ ដឹងរឿងឲ្យបានគ្រប់ជ្រុង ឬយករឿងនោះមកវិភាគ និងពេលខ្លះបានដឹងដើមរឿងតិចតួចមិនបានដឹងស៊ីជម្រៅផងនោះ។  

អ្នកគួរតែរៀនស្ដាប់ យល់ពីហេតុការ ព្រឹត្តិការណ៍ ដើមហេតុ និងផ្នត់គំនិតរបស់អ្នកដទៃសិន។ ស្ដាប់អ្នកដទៃ យល់ពីគំនិតរបស់ពួកគេ នោះអ្នកនឹងស្វែងរកឃើញនូវសន្ដិភាពផ្លូវចិត្តជាមិនខាន។ អ្នកគួរតែដឹងពីវិធីដែលធ្វើឲ្យអ្នករីករាយជាជាងវិធីដែលធ្វើឲ្យអ្នកត្រូវ។ បើអ្នកមិនចេះគ្រប់គ្រងកំហឹង នោះកំហឹងនឹងគ្រប់គ្រងអ្នកជាមិនខាន៕

អត្ថបទដោយ៖ លង់ វណ្ណៈ

ប្រភព៖​ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK