សូមអ្នកពិចារណាឲបានច្បាស់ មុនចំណាយលុយទៅលើមនុស្ស ៦ ក្រុមនេះ
Connect with us

គួរដឹង

សូមអ្នកពិចារណាឲបានច្បាស់ មុនចំណាយលុយទៅលើមនុស្ស ៦ ក្រុមនេះ

ការរកលុយគឺមិនមែនជារឿងងាយនោះទេ ដូចច្នេះហើយប្រសិនបើអ្នករកបានហើយអ្នកត្រូវតែប្រុងប្រយ័ត្នការពារវាកុំឲ្យបាត់បង់ទៅដោយងាយៗ។ ចំពោះផ្នត់គំនិតរបស់អ្នកមានវិញគឺពួកគេគិតថាពួកគេគឺជាម្ចាស់នៃលុយ ពោលគឺពួកគេរកលុយបានហើយ ពួកគេនឹងប្រើលុយឲ្យធ្វើការ ឬការវាពួកវាដោយប្រុងប្រយ័ត្នបំផុត។ លោកអ្នកបានដឹងហើយថាលុយនឹងមនុស្សនៅជាមួយជាគ្នាមិនសូវបានយូរប៉ុន្មាន គឺដោយសារតែលោកអ្នកមិនដឹងពីការគ្រប់គ្រង និងការពារវា។ ខាងក្រោមនេះគឺជាមនុស្ស ៥ ក្រុមដែលអ្នកគួរតែប្រុងប្រយ័ត្ន ដើម្បីការពារលុយកុំឲ្យបាត់បង់ទៅទាំងស្រស់ៗ។

ការរៀបការ៖ មានមនុស្សចំនួនបានយកការរៀបការកូនមកធ្វើជាអន្ទាក់ដើម្បីប៉ងចង់បានចំណែកទ្រព្យរបស់អ្នកក៏ថាបាន។ ដូច្នេះអ្នកត្រូវពិចារណឲ្យបានល្អមុនសម្រេចចិត្ដរៀបមង្គលឲ្យកូនឬខ្លួនឯង។

មេធារី៖ នៅពេលអ្នកទិញផ្ទះឬដីធ្លី ឬត្រូវមានរឿងរ៉ាវទាក់ទងនិងច្បាប់ មេធារីគឺជាបុគ្គលមួយដែលត្រូវពឹងពាក់ ដូច្នេះបើអ្នកមិនមានការយល់ដឹងផ្នែកច្បាប់ខ្លះទេ នោះមេធារីមួយចំនួនដែលខិលខូចនិឹងឆ្លៀតឱកាសកេងចំណេញលើអ្នកផងដែរ។

បងប្អូនសាច់ថ្លៃ៖ ពួកគេអាចជាមនុស្សមួយចំនួនដែលចូលចិត្ដពឹងពាក់ ខ្ចីនេះខ្ចីនោះ តែមិនព្រមសង ដូច្នេះបើអ្នកមានលុយអាចអាចលាក់បានគួរតែលាក់កុំឲ្យពួកគេដឹងប្រសិនបើមិនសូវចាំបាច់។ 

ឈ្មួញកណ្ដាល៖ នៅពេលអ្នកប្រតិបត្ដិការទិញលក់ផលិតផល ឬសេវាកម្មពេលខ្លះត្រូវអាចទិញជាមួយឈ្មួញកណ្ដាល ដូចជាទិញអចនវត្ថុ និង បណ្ណធានារ៉ាប់រងជាដើម ហើយពួកគេជាមនុស្សដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត ព្រោះបើពុំដូច្នោះទេ អ្នកអាចត្រូវពួកគេលក់កោរឬកេងចំណេញក៏ថាបាន។

ធនាគារ៖ បើមើលពីសម្បកខាងក្រៅធនាគារ ជាស្ថាប័នមួួយដែលជួយក្នុងការផ្ដល់ប្រាក់កម្ចី និងផ្ញើរប្រាក់។ ប៉ុន្ដែពួកគេក៏ជាក្រុមមួួយដែលយកលុយរបស់អ្នកមករកស៊ីដោយពួកគេមិនដាក់ដៃពួកគេទាញលុយចេញពីហោប៉ៅខ្លួនឯង ទៅឲ្យពួកគេ។

មុខជំនួញ៖ ជាយុទ្ធសាស្ដ្ររបស់អ្នកមានដើម្បីស្រូបយកលុយពីអ្នកក្រ អ្នកមានតែងបង្កើតអាជីវកម្មលក់ផលិតផល ឬសេវាកម្មទៅឲ្យអ្នកក្រទិញ។ នៅពេលដែលអ្នកចូលចិត្ដទិញ។ នៅពេលដែលអ្នកចូលចិត្ដទិញ ច្រើនជាងចូលចិត្ដរកនេះរកនោះ អ្នកនឹងក្លាយជាអ្នកក្រ៕

ប្រភព៖ www.business-cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK