សម្តីលើកទឹកចិត្ត ​១០ ឃ្លាពីជំទាវស្បែកខ្មៅទី១ សហរដ្ឋអាមេរិក(Michelle Obama) 
Connect with us

បែបផែនជីវិត

សម្តីលើកទឹកចិត្ត ​១០ ឃ្លាពីជំទាវស្បែកខ្មៅទី១ សហរដ្ឋអាមេរិក(Michelle Obama) 

លោកស្រី ម៉ាស៊ែល អូបាម៉ា (Michelle Obama) គឺជាភរិយារបស់លោក បារ៉ាក់ អូបាម៉ា អតីតប្រ​ធានាធិបតីទី ៤៤របស់សហរដ្ឋអាមេរិក។ លោកស្រី ម៉ាស៊ែល អូបាម៉ា កើតនៅថ្ងៃទី១៧​ ខែមករា ឆ្នាំ១៩៦៤ ក្នុងរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក។ លោកស្រី គឺជាមេធាវី និងជាអ្នកនិពន្ធមួយរូបផងដែរ។ 

ខាងក្រោមនេះគឺជាសម្រង់សម្ដីរបស់លោកស្រីចំនួន ១០ឃ្លា ដែលជំរុញលើកទឹកចិត្ត និងបំផុសគំនិតមនុស្សគ្រប់រូប៖

១) «ទ្រព្យសម្បត្តិដែលអ្នករកបានមិនអាចកំណត់ពីភាពជោគជ័យរបស់អ្នកបានឡើយ ប៉ុន្តែភាគជោគ​ជ័យ​ គឺការជួយឲ្យមានការផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃ»។

២) «ត្រូវស្មោះត្រង់ចំពោះខ្លួនអ្នក កុំអនុញ្ញាតឲ្យនរណាម្នាក់បញ្ឈប់អ្នកមិនឲ្យសម្រេចគោលដៅរបស់អ្នកឲ្យសោះ»។

៣) «មិនសំខាន់ថាអ្នកជាអ្នកណា មកពីណានោះទេ អ្នកត្រូវតែចាត់ទុកខ្លួនអ្នកថាស្រស់ស្អាតជានិច្ច»។

៤) «កុំអនុញ្ញាតឲ្យភាពពិបាក ឧបសគ្គ បំបាក់អ្នកឲ្យសោះ អ្នកត្រូវប្រើប្រាស់វាជាថ្នាំប៉ូវដែលជួយអ្នកឲ្យកាន់តែរឹងប៉ឹងឈានជើងទៅរកជោគជ័យ»។

៥) «ជ្រើសរើសមនុស្សដែលជំរុញលើកទឹកចិត្តអ្នក លើកអ្នកពេលអ្នកដួល គ្រាអ្នកនៅពេលអ្នកមិនអាចដើរទៅមុខ»។

៦) «ឈប់ខ្លាច ប៉ុន្តែត្រូវផ្ដោតអារម្មណ៍ តាំងចិត្តឲ្យមុតមាំ មានក្ដីសង្ឃឹម និងមានអំណាចថាមពលក្នុងខ្លួនជានិច្ច»។

៧) «ត្រូវហ៊ានធ្វើអ្វីដែលថ្មី កុំខ្លាចក្នុងការដើរចេញពីភាពស្រណុកស្រួលរបស់អ្នក»។

៨) «មនុស្សដែលខ្លាំងពិតជួយអ្នកដទៃពេលពួកគេជួបទុក្ខ មនុស្សដែលមានអំណាចពិតនាំអ្នកដទៃទៅរកភាពជោគជ័យ រីកចម្រើនជាមួយគ្នា»។

៩) «បរាជ័យជាផ្នែកមួយនៃការលូតលាស់​ ដូចនេះកុំខ្លាចការបរាជ័យ»។

១០) «ការអប់រំគឺជាអំណាច»។

គួរបញ្ជាក់ដែរថាលោកស្រី ម៉ាស៊ែល អូបាម៉ា​ ត្រូវបានគេចាត់ទុកជា ស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក ដែលតែងតែលើកទឹកចិត្តទៅដល់ស្រ្តីគ្រប់រូបទូទាំងពិភពលោក ជាពិសេសេទាក់ទងនឹងសិទ្ធិ និងការអប់រំជាដើម៕

ប្រភព៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK