ហេតុអ្វីយើងត្រូវសប្បាយចិត្តនៅពេលមាននរណាម្នាក់រិះគន់?
Connect with us

គួរដឹង

ហេតុអ្វីយើងត្រូវសប្បាយចិត្តនៅពេលមាននរណាម្នាក់រិះគន់?

ជាធម្មតាទេមនុស្សយើងកើតមកត្រូវតែមានអ្នកចាំរិះគន់យើងរហូតតែម្ដង ទោះបីជាការងារខ្លះអ្នកធ្វើបានល្អក៏ដោយ និយាយរួមនៅតែមានអ្នករិះគន់អ្នកមិនដែលដាច់សោះឡើយ គឺថាអ្នករិះគន់នឹងគឺនៅគ្រប់ទីកន្លែងតែម្ដង មិនថានៅទីណាទេដរាបណាអ្នកនៅមានជីវិត ហើយពេលខ្លះទៀតក៏ស្លាប់ទៅហើយ​ក៏នៅតែមានអ្នករិះគន់ទៅទៀតក៏មានដែរ។

ខ្ញុំជឿជាក់ថាមានគេបង្អាប់ ឬរិះគន់តែបន្តិចទេតាំងចាប់ផ្ដើមមានអារម្មណ៍ថាស្អប់គេ ស្អប់ឯង ពោលគឺអ្នកណាក៏ចឹងដែរ គឺថាចូលចិត្តតែពាក្យសរសើរទេ បើបានគេសរសើរវិញណាញញឹមបិតមាត់អត់ជិតទេ និយាយរួមទាំងខ្ញុំទាំងគេ ទាំងអ្នកកំពុងតែអាននឹងទៀត ត្រូវអត់?​

ប៉ុន្តែការសរសើរខុសរឿង ដូចថាអ្នកធ្វើការងារមួយមិនបានល្អតែគេនៅតែសរសើរនោះវាមិនមែនជារឿងដែលអ្នកគួរតែសប្បាយចិត្តនោះទេ ពោលគឺអ្នកដឹងខ្លួនឯងច្បាស់ណាស់។

ខ្ញុំគិតថាមិនថាអ្នកមិនថាខ្ញុំគួរតែទទួលការរិះគន់អោយបានច្រើនបន្តិចទើបល្អទោះបីជាការងារនោះល្អហើយក៏ដោយ ព្រោះថាប្រសិនបើមានអ្នករិះគន់អ្នកនោះ មានន័យថាអ្នកមានចំណុចនៅខ្វះខាតនៅឡើយទេ ដោយសារតែគេមើលឃើញពីចំណុចខ្វះខ្វាតរបស់អ្នកនឹងហើយ ទើបបានគេមានពាក្យរិះគន់មកលើអ្នកបាន។

វាមិនដែលនៅសុខៗគេមានពេលមកប្រដៅអ្នក មកស្ដីអ្នកឡើយ ព្រោះថាគេក៏រវល់មិនចាញ់យើងដែរ មានពេលខ្លះគេសុខចិត្តចំណាយពេលវេលាដ៏មានតំលៃរបស់គេមករិះគន់យើងណាវាមិនមែនជារឿងធម្មតា ឬក៏ជារឿងដែលអ្នកត្រូវខឹងនោះទេ ជឿខ្ញុំទៅមិនខុសទេ បើមិនអញ្ចឹងទេអ្នកអានអត្ថបទនេះ ហើយសាកចំនាយពេលបន្តិចក្នុងការគិតមើល។

កាលពេលប៉ុន្មានថ្ងៃមុនខ្ញុំបានចូលរួមសិក្ខាសាលាមួយនៅសាលារៀនខ្ញុំផ្ទាល់ ហើយក៏បានលឺលោកគ្រូម្នាក់គាត់បាននិយាយថា៖ « មានរឿងក្ដីមួយនៅប្រទេសជប៉ុនដែលជារឿងក្ដីពិបាកដោះស្រាយបំផុត​ ប៉ុន្តែក្រោយមកភាគីជំលោះទាំងសងខាងក៏បានព្រមព្រៀងគ្នាបានដោយសន្តិវធីនៃផ្លូវច្បាប់ រឿងក្ដីមួយនេះក៏ត្រូវបានបញ្ចប់ តែនៅមានមនុស្សមួយចំនួនទៀតបានរិះគន់ទៅលើចៅក្រថាមិនគួរកាត់ក្ដីបែបនេះទេ។»

ក្រោយមកលោកគ្រូគាត់បានបន្ថែមទៀតថា៖ «គាត់ក៏បានសួរទៅកាន់ចៅក្រមនោះថា មានអារម្មណ៍ថាខឹងគេ ឬអត់ពេលមានមនុស្សរិះគន់លោកចឹង?» បន្ទាប់មកទៀតចៅក្រមនោះក៏បាននិយាយថា​៖​ « អត់ទេ ការរិះគន់បែបនេះវាបានអ្វើអោយខ្ញុំយកគំនិតទាំងអស់នោះយកទៅពិចារណា ហើយការកាត់ក្ដីរបស់ខ្ញុំលើកក្រោយកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំងជាងពីមុនទៅទៀត។»

សរុបមកការរិះគុណមិនមែនជាអ្វីដែលអ្នកត្រូវស្អប់ត្រូវខឹងនោះទេ ដូចនេះប្រសិនបើមានអ្នករិះគុណអ្នកនោះ នោះអ្នកត្រូវតែសប្បាយចិត្ត និងព្យាយាមកែលម្អខ្លួររបស់អ្នកកាន់តែល្អថែមទៀត ដោយកែទៅតាមអ្វីដែលគេរិះគុណនោះ នោះការងាររបស់អ្នកកាន់តែធ្វើបានល្អជាងមុន

អត្ថបទ៖ Per Cy

ប្រភព៖ dengans.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK