ដើម្បីធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធិភាព អ្នកគួរពិចារណាចំនុចទាំងនេះ
Connect with us

គួរដឹង

ដើម្បីធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធិភាព អ្នកគួរពិចារណាចំនុចទាំងនេះ

ការធ្វើការងារជាក្រុមវាមិនងាយស្រួលដូចការធ្វើការងារតែម្នាក់ឯងនោះទេ វាតម្រូវឱ្យយើងម្នាក់ៗមានគោលការណ៏ និងវិន័យមួយច្បាស់លាស់ដើម្បីធ្វើឱ្យ ការងារនោះចេញជាលទ្ធផលដែលប្រកបទៅដោយប្រសិទ្ធិភាព។ ហើយខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីធ្វើការជាក្រុមឱ្យមានប្រសិទ្ធិភាព៖

យោបល់ ឬគំនិត
ក្នុងការធ្វើការងារជាក្រុមគឺត្រូវមានចិត្តគំនិតដែលមានទិសដៅមួយរួមគ្នា ដើម្បីជាជំនួយដល់សមាជិកក្រុមទាំងអស់ឱ្យមានស្មារតីខំប្រឹងប្រែងចំពោះការងារ ក៏ដូចជាមានការចែករំលែកគ្នានូវគំនិតយោបល់ដើម្បីធ្វើឱ្យការងារនោះ មានភាពរីកចម្រើន។ ព្រោះការងារជាក្រុមគឺត្រូវមានការផ្តល់គំនិតគ្នាទៅវិញ ទៅមក បែងចែកការងារឱ្យសមាជិកនីមួយៗទទួលខុសត្រូវ និងការឯកភាព លើទំហំពេលវេលា និងទិសដៅការងារ។ ហើយការផ្តល់គំនិត និងការលើក ឡើងរបស់ក្រុមការងារជាវិធីសាស្ត្រដ៏ល្អ ប៉ុន្តែត្រូវមានការគោរពចំពោះគំនិត ណាដែលមិនសមហេតុផល ដោយប្រើប្រាស់ហេតុផលទៅពន្យល់គ្នា។

ការចាត់តាំង
ដោយលទ្ធផលនៃការងារគឺជាការរួមចំណែករបស់សមាជិកក្រុមដែលបានធ្វើក្នុងគោលបំណងដូចគ្នា។ ដំណោះស្រាយដែលល្អនោះ គឺត្រូវយល់ព្រម ចំពោះការបែងចែកការងារដែលទទួលខុសត្រូវ និងតំណាក់កាលនៃ ការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ និងអស់ពីលទ្ធភាពទៅតាមសមត្ថភាព ដែលខ្លួនមាន។

កុំនិយាយពីក្រោយខ្នង
ការនិយាយពីក្រោយខ្នង ឬនិយាយដើមគ្នានេះ នោះវានឹងធ្វើឱ្យសមាជិក ក្រុមនីមួយៗបាត់បង់ការជឿជាក់រវាងគ្នានឹងគ្នា ដែលធ្វើឱ្យការងារនៅក្នុង ក្រុមដើរខុសទិសដៅ។ បើសិនជាមានបញ្ហាជាមួយសមាជិក្នុងក្រុមណាម្នាក់ យើងគួរតែជជែកគ្នាដោយផ្ទាល់ ឬប្រាប់មេក្រុមជៀសវាងបែកចែក ក្រុមក្នុងក្រុម។

ឱ្យតម្លៃការរួមចំណែករបស់សមាជិក
ធ្វើការជាក្រុមមិនមែនមានតែយើងម្នាក់ឯងនោះទេដែលខិតខំប្រឹងប្រែង ធ្វើការងារនោះ។ ដូចនេះត្រូវសម្តែងនូវភាពរីករាយចំពោះការខិតខំផ្សេងៗ ដែលជាចំណែករបស់សមាជិកនីមួយៗផង ព្រោះមិនថាលទ្ធផលនោះ កើតចេញពីការទទួលខុសត្រូវរបស់អ្នកក៏ដោយ ក៏មានចំណែកខ្លះ របស់សមាជិកដែរ៕

អត្ថបទ៖ ប៊ុនហ៊ាង

ប្រភព៖ business-record.com

មតិយោបល់

គួរដឹង2 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង2 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ6 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ6 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ12 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK