ដំណឹងបន្ទាន់ ! សូមប្រយ័ត្នបងប្អូនជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិកពេលនេះ រាល​ដាល​ដល់​ខេត្ត​ស្វាយ​រៀង​ហើយ​
Connect with us

ថ្មីៗ

ដំណឹងបន្ទាន់ ! សូមប្រយ័ត្នបងប្អូនជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិកពេលនេះ រាល​ដាល​ដល់​ខេត្ត​ស្វាយ​រៀង​ហើយ​

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​បាន​ចាប់​ផ្តើម​ផ្ទុះ​នៅ​ភូមិ​ឬស្សី​ជួរ ​ឃុំ​ក្រោល​គោ ​ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង ​មាន​សត្វ​ជ្រូក​ជាង​១០០​ក្បាល ​បាន​ឆ្លង​ជំងឺ​មួយ​នេះ។

លោក​ ម៉ែន វិបុល ​អភិបាល​ខេត្ត​ស្វាយរៀង ​បាន​បញ្ជាក់​រឿង​ខាង​លើ​នេះ ​ហើយ​ក៏​បា​នបញ្ជា​ឱ្យ​អ្នក​ជំនាញ​ចុះ​ទៅ​ទប់​ស្កាត់​ភ្លាម​ៗ​ផង​ដែរ ​កុំ​ឱ្យ​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត។ នេះ​ជា​ខេត្ត​ទី​៣​ហើយ​ដែល​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ ​ខណៈ​ដែល​ខេត្ត​២​ទៀត​គឺ ​រតនគិរី ​និង​ខេត្ត​ត្បួង​ឃ្មុំ។

ជំងឺ​នេះ​ដែរ ដំបូង​ឡើយ​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម ​ដោយ​បាន​សម្លាប់​ជ្រូក​រាប់​លាន​ក្បាល​ឯ​ណោះ។ ​មាន​ឈ្មួញ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​លួច​នាំ​ជ្រូក​កើត​ជំងឺ​នេះ​មក​លក់​នៅ​កម្ពុជា​ផង​ដែរ ខណៈ​ដែល​អាជ្ញាធរ​តាម​ព្រំ​ដែន ​ខំ​ទប់​ស្កាត់​យ៉ាង​ណា​ក៏​ដោយ៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK