សូមគោរពការលះបង់គាត់ ! ដើម្បីមុខមាត់ប្រទេស និងទីក្រុងស្អាត ប្រធានក្រុមយុវជនសំរាមស៊ូលក់របស់ផ្ទាល់ខ្លួនគ្មានសល់
Connect with us

ថ្មីៗ

សូមគោរពការលះបង់គាត់ ! ដើម្បីមុខមាត់ប្រទេស និងទីក្រុងស្អាត ប្រធានក្រុមយុវជនសំរាមស៊ូលក់របស់ផ្ទាល់ខ្លួនគ្មានសល់

កាលពីវេលាម៉ោង ជិត៣ទៀបភ្លឺ នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៩ លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖

“៤ខែមកនេះខ្ញុំរស់ដោយរបៀបណា? ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខ។

ខ្ញុំបានលក់អ្វីដែលអាចលក់បានដើម្បីតែចង់យកឈ្នះពាក្យថា “មិនអាច” របស់លោកពូម្នាក់ (គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឱ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ) គ្រាន់តែខ្ញុំបានលឺថាជប៉ុនគំរោងធ្វើប្រពន្ធ័ចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។

ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។ បាទសំរាប់ខ្ញុំគឺមានរឿង២ដែលសំខាន់សំរាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់ ! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ !

បើសិនជាបងប្អូនពិតជាគាំទ្រទង្វើរ និង ការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង ! សូមអរគុណជនរួមជាតិទាំងអស់ ! “សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង” ប្រាប់អ្នកទាំងអស់គ្នាថា”អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ””។

ដូចនេះប្រសិនជាបងប្អូនមានបំណងចង់ជួយឧបត្ថម្ភដល់ក្រុមរបស់គាត់ អាចតាមរយៈ៖ គណនីយធនាគា ABA: 000487357 (San Daravit) គណនីយធនាគា ACLEDA: 34730053092616 (San Daravit) លេខទំនាក់ទំនងៈ 069216085 (smart)។ ពួកគាត់ពិតជាត្រូវការជំនួយពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់៕

 

ប្រភព៖ San Dara Vit

មតិយោបល់

Trending

Copyright © 2019 ANARCHAK