ពិសេសខ្លាំងណាស់ ! ក្រុមហ៊ុនយក្ស FACEBOOK ត្រៀមបង្កើតមូលនិធិដើម្បីជួយជម្រុញវិស័យអប់រំបែបឌីជីថលនៅកម្ពុជា
Connect with us

ថ្មីៗ

ពិសេសខ្លាំងណាស់ ! ក្រុមហ៊ុនយក្ស FACEBOOK ត្រៀមបង្កើតមូលនិធិដើម្បីជួយជម្រុញវិស័យអប់រំបែបឌីជីថលនៅកម្ពុជា

យោងតាមគេហទំព័រឈ្មោះ mytvplus.com.kh សរសេរឱ្យដឹងថា៖ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យ និងពិភាក្សា ក្នុងការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំ គោលនយោបាយស្ដីពីការអប់រំបែបឌីជីថល ខណៈប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅរកការធ្វើកំណែទម្រង់សេដ្ឋកិច្ចបែបឌីជីថល ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចសហការនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebook មានគោលដៅបង្កើតក្រុមការងារ ក្រោមការផ្ដល់មូលនិធិពីក្រុមហ៊ុន Facebook ដើម្បីអភិវឌ្ឍគោលនយោបាយជាតិ ស្ដីពីការអប់រំបែបឌីជីថល ដែលនឹងផ្ដល់ជាទិសដៅយុទ្ធសាស្ត្រ ដើម្បីសម្រេចតាមផែនការការងារ និងផ្ដល់នូវគោលការណ៍ សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈយន្តការប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ mytvplus.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK