អ្នកអាចមើលសន្តានមនុស្សអាត្មានិយមបាន តាមចំនុចទាំងនេះ
Connect with us

បែបផែនជីវិត

អ្នកអាចមើលសន្តានមនុស្សអាត្មានិយមបាន តាមចំនុចទាំងនេះ

នៅក្នុងពិភពលោកយើងនេះមានមនុស្សជាច្រើនរស់នៅ។ មានអ្នកខ្លះចូលមកក្នុងជីវិតរបស់យើងដើម្បីបំពេញនូវតម្រូវការ ការចង់បាន និង សេចកី្ដស្រលាញ់ ប៉ុន្ដែមានអ្នកខ្លះទៀតចូលមកក្នុងជីវិតរបស់យើងគឺគ្រាន់ចូលមកបំផ្លាញនូវអារម្មណ៍ និង ជីវិតរបស់យើងតែប៉ុនោះ។ ភាគច្រើនប្រភេទមនុស្សដែលដើរចូលមកក្នុងជីវិតមនុស្សអ្នក ឲ្យអ្នកឈឺក្បាល វិលមុខជាមួយពួកគេ ត្រូវបានគេកំណត់សម្គាល់ថាជាមនុស្សចរិតអាត្មានិយម។

ចរិតជាមនុស្សអាត្មានិយម គឺមិនចង់ឲ្យអ្នកដទៃល្អជាងខ្លួន និងជាមនុស្សដែលគ្មានភាពជាម្ចាស់ការលើខ្លួនឯង។ បើសិនជាក្នុងជីវិតរបស់អ្នកជួបប្រទះមនុស្សប្រភេទនេះ អ្នកអាចមានភាពលំបាកបន្ដិចក្នុងការប្រឈមមុខជាមួយពួកគេ ហើយម្យ៉ាងទៀតវាអាចធ្វើប៉ះពាល់អារម្មណ៍របស់អ្នកថែមទៀតផង។

មនុស្សអាត្មានិយម ត្រូវបានកំណត់សម្គាល់ថាជាមនុស្ស ដែលអត្ដចរិតដូចជា គិតពីខ្លួនឯងជ្រុលពេក មិនដែលគិតពីអារម្មណ៍អ្នកដទៃ មិនសូវស្វែងយល់អំពីអត្ថប្រយោជន៍ខ្លួនឯង មួយវិញរឹតតែមិនខ្វល់ទាំងស្រុងទៅលើអត្ថប្រយោជន៍របស់អ្នកដទៃ។

ខាងក្រោមនេះជាចំនុច មួយចំនួនដែលអាចបញ្ជាក់ថាមនុស្សអាត្មានិយមមានចរិតបែបណាខ្លះ៖

ពូកែខាងរៀបចំ

ពូកែខាងរៀបចំក្នុងន័យនេះ មិនមែនសម្ដៅទៅលើផ្នែកប៉ិនប្រសប់រៀបចំទុកដាក់ឯកដាក់ឯកសារ ឬ រចនាអ្វីផ្សេងនោះទេ។ គឺសម្ដៅទៅលើពូកែរៀបចំឲ្យគេធ្វើកិច្ចការងារឲ្យ ហើយយកមុខមាត់ខ្លួនឯង។ មនុស្សអត្មានិយមភាគច្រើនប្រើគេឲ្យធ្វើការជំនួសខ្លួនឯង ពេលការងារចប់សព្វគ្រប់ចាប់ផ្ដើមចេញមុខមាត់ថាខ្លួនជាអ្នកធ្វើ។ អាត្មានិយមមិនមែនជាជំងឺ ឬក៏ហ្សែននោះទេ ប៉ុន្ដែជាអត្ដចរិតកើតឡើងចេញពីចិត្ដរបស់មនុស្ស។ អត្ដចរិតមួយនេះវាកើតមានឡើងតាំងពីក្មេងៗមកម្លេះ ដោយសារមជ្ឈដ្ឋានជុំវិញខ្លួនរបស់ពួកគេបានបង្រៀនឲ្យពួកក្លាយជាមនុស្សបែបនេះ។

 

មិនដែលខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃ (Me Got NO CARE)

បើនិយាយពីអារម្មណ៍របស់មនុស្សអាត្មានិយម គឺជាប្រភេទអារម្មណ៍លក្ខណៈ Tyrants  ចិត្ដដាច់ ចិត្ដអាក្រក់ គ្មានហេតុផល។ ពួកគេមិនខ្វល់ មិនចាប់អារម្មណ៍ពីអារម្មណ៍អ្នកដទៃឡើយ ។ ប៉ុន្ដែបើសិនជាអ្នកបង្ហាញពីអាម្មរណ៍ និងរង្វាន់អ្វី ដែលអ្នកនឹងប្រគល់ឲ្យគេ គេនឹងតាមតោងទាមអ្នករហូតដល់អ្នកអស់តម្លៃនូវ មិនអាចផ្ដល់ប្រយោជន៍អ្វីបានដល់រូបគេទៀត គេនឹងដើរចេញពីអ្នក។​

ពូកែសម្ដែង

រូបភាពបែបនេះលេចឡើងនូវពេល ដែលពួកគេមានអារម្មណ៍ថាខ្លាចបាត់បង់អ្វីម្យ៉ាងដែលពួកគេធ្លាប់មាន ឬ នៅពេលដែលអ្នកចូលទៅរំខានគោលដៅរបស់ពួកគេដោយអចេតនា ឬ ចេតនាក្នុងន័យចង់ជួយក៏ដោយ។ ប្រភេទមនុស្សអាត្មានិយម នឹងចាប់ផ្ដើមធ្វើរឿងរ៉ាវរបស់ពួកគេនៅក្រោយខ្នងរបស់អ្នក ហើយរៀបចំទៅតាមអ្វីដែលពួកគេគិតថាសមតែប៉ុនោះ ទោះបីនៅមុខអ្នកគេអាចស្របនឹងអាចគ្រប់យ៉ាងក៏ដោយ មិនមានន័យថា​គេនឹងធ្វើតាមនោះទេ។ បើអ្នកចង់ទៅជិតមនុស្សប្រភេទនេះ អ្នកត្រូវតែបង្ហាញពីភាពស្មោះត្រង់ និង ការចង់ជួយពិតមែនរបស់អ្នកចំពោះគេ។

ការផ្ដល់ឲ្យ និង ការចែកររំលែកមិនមែនចេញពីចិត្ដ

មនុស្សអាត្មានិយមតែងនិយាយថាខ្លួនមានបំណងចង់ជួយ រីករាយក្នុងការរំលែកអ្វីដែលខ្លួនមាន ប៉ុន្ដែធាតុពិតបានស្ដែងយ៉ាងច្បាស់ពីទង្វើររបស់ពួកចេញមកក្រៅ។ ពួកគេផ្ដល់ឲ្យ និងយកចិត្ដទុកដាក់ចំពោះអ្នកដែលមានប្រយោជន៍ចំពោះគេតែប៉ុនោះ។ វាជាអត្ដចរិតពីធម្មជាតិរបស់ពួក ចំនាយ​ត្រូវតែចំនេញ។​ ពួកគេធ្វើបែបនេះគឺចង់ឲ្យពិភពលោកបានដឹងថាពួកគេមានជីវិតអស្ចារ្យប៉ុនណាក្នុងផែនដីមួយនេះ។

មនុស្សអាត្មានិយមតែងតែរំពឹងឲ្យអ្នកដទៃមកធ្វើការជំនួសពួកប្រសើរជាងធ្វើខ្លួនឯង

ពួកគេជាមនុស្សដែលមានការរំពឹងទុកខ្ពស់មែនទែនចំពោះអ្វីដែលគេចង់បាន។ ជីវិតរបស់មនុស្សអាត្មានិយមរស់នៅផ្អែកទៅលើការគិតរបស់អ្នកដទៃ។ ពួកគេរំពឹងទុកថាផែនដីមួយនេះបំពេញរាល់តម្រូវការទាំងអស់ដែលពួកគេចង់បាន។ បើអ្នកនៅក្បែរមនុស្សប្រភេទអ្នកគួរតែប្រយ័ត្នបន្ដិច ព្រោះពួកគេនឹងសុំជំនួយមិនឈប់ឈរនោះទេ។ ចំនាយពេលវេលាក្បែរមនុស្សប្រភេទនេះតិចតួចបានហើយ ពេលដែលគេត្រូវការគេនឹងហៅ តែពេលអ្នកត្រូវគេ ពួកគេមិនក្បែរអ្នកទេ៕

ដោយ៖ ​ច័ន្ទលាភ    ប្រភព៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK