ចំនុចគួរពិចារណា ! សញ្ញាណ ៤ យ៉ាងបង្ហាញពីការបែកបាក់សាមគ្គីក្នុងក្រុម បើអ្នកជាបុគ្គលខ្វះភាពជាអ្នកដឹកនាំ
Connect with us

គួរដឹង

ចំនុចគួរពិចារណា ! សញ្ញាណ ៤ យ៉ាងបង្ហាញពីការបែកបាក់សាមគ្គីក្នុងក្រុម បើអ្នកជាបុគ្គលខ្វះភាពជាអ្នកដឹកនាំ

ធ្វើជាអ្នកដឹកនាំ ឬជាម្ចាស់ក្រុមហ៊ុនម្នាក់ចាំបាច់អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ក្នុងការលើកទឹកចិត្ត និងតាមដានបុគ្គលិក។ ដូច្នេះហើយការដែលអ្នកមានទំនួលខុសត្រូវក្នុងខ្លួន គឺជារឿងចំាបាញ់បំផុត។ ហើយក្នុងនាមជាអ្នកដឹកនាំ​ បើអ្នកមិនមានទំនួលខុសត្រូវខ្ពស់ ហើយតែងតែទម្លាក់កំហុសទៅកូនចៅ នោះក្រុមការងាររបស់អ្នកនឹងជួបហនិភ័យអស់ទាំងនេះ៖

បុគ្គលិកបាក់ទឹកចិត្តអស់ជំនឿ

ប្រសិនជាអ្នកប្រៀបធៀបសម្ថតភាពរបស់អ្នក ឬ បុគ្គលិករបស់ទៅនរណាម្នាក់ នោះវាមិនមែនជារឿងល្អទេ វាមានន័យថាអ្នកកំពុងបំបាក់ទឹកចិត្តបុគ្គលិករបស់អ្នក ដូចទៅនឹងការបង្ខំពួកគេឲ្យពាក់មួកដែលធំជាងក្បាលអ៊ីចឹង។ អ្នកត្រូវដឹងថាមនុស្សយើងទទួលយកការលើកទឹកចិត្តពីអ្នកដទៃតាមរបៀបផ្សេងៗគ្នា។​

ការប្រកួតប្រជែងដោយមិនយុត្តិធម៌

នៅកន្លែងការងារតែងតែមានការប្រកួតប្រជែងរបស់បុគ្គលិកក្នុងការធ្វើការ ដើម្បីធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនរឹតតែខ្លាំង។ ប៉ុន្តែប្រសិនបើជាអ្នកដឹកនាំមានចេតនាកាន់ជើងម្នាក់ ចោលម្នាក់ហើយ នោះ វានឹងបំផ្លាញការខិតខំធ្វើការរបស់បុគ្គលិកផ្សេងទៀតដោយប្រយោលហើយ។ ហើយព្រមជាមួយគ្នានេះដែរ វាក៏នឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅដល់ក្រុមការងារផ្សេងទៀតផងដែរ។

គ្មានការសហការគ្នាក្នុងក្រុមការងារ

នៅពេលដែលបុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់កំពុងតែប្រឆាំងគ្នាទៅវិញទៅមកដែលមិនមែនជាការប្រគួតប្រជែងការងារទេនោះ នោះប្រសិទ្ធភាពការងាររបស់ពួកគេនឹងទទួលបរាជ័យទៅតាមហ្នឹងដែរ។ ហើយគំនិតច្នៃប្រឌិត និង ការបង្កើតគំនិតថ្មី នឹងមិនអាចកើតឡើងនោះទេ។

ហួសដែនការងាររបស់ពួកគេ

នៅពេលដែលបុគ្គលិក មានអារម្មណ៍ថា ពួកគេកំពុងត្រូវបានបញ្ជាឲ្យធ្វើការដែលមិនមែនជាការងាររបស់ខ្លួន នោះពួកគេនឹងលែងមានភាពជាម្ចាស់ការលើខ្លួនឯង ព្រមជាមួយនឹងការបាត់បង់គំនិតច្នៃប្រឌិតជាច្រើន ដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនបានទៀត៕

ប្រភព៖ business-record.com

មតិយោបល់

ពីនេះពីនោះ13 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ13 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ13 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ14 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត14 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK