គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ
Connect with us

គួរដឹង

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

សម្រាប់មនុស្សភាគច្រើនពេលដែលឈានចូលអាយុ 30 ឆ្នាំ វាគឺរឿងដែរគួរឲ្យបារម្មណ៍ ប្រសិនបើពួកគេមិនទាន់បានសម្រេចនូវជោគជ័យអ្វីមួយនៅឡើយ។ តាមពិតទៅការសម្លឹងមើលមនុស្សដែលទទួលបានជោគជ័យបំផុតនាពេលបច្ចុប្បន្ននេះ អ្នកនឹងដឹងថាពួកគេបានលះបង់អាយុ 20 ឆ្នាំរបស់ពួកគេ ដើម្បីអភិវឌ្ឍខ្លួនឯងទៅជាមនុស្សដែលទទួលបានជោគជ័យដូចដែលពួកគេមាននាពេលបច្ចុប្បន្ន។ មនុស្សដែលទទួលជោគជ័យមានទម្លាប់ខុសៗគ្នា ក្នុងអាយុខុសៗគ្នា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទម្លាប់ទាំងនោះត្រូវបានគេអនុវត្តនៅក្នុងអាយុ 20 ឆ្នាំ។

១. ការយកចិត្តទុកដាក់ចំពោះផ្លូវចិត្ត

ការដែលអ្នកមានសុខភាពផ្លូវចិត្តរឹងមាំ គឺវាជាឳកាសនៃការរួមចំណែកបង្កើតភាពជោគជ័យបានខ្ពស់។ ពីព្រោះវាចិញ្ចឹមចិត្តគំនិតរបស់អ្នក ជាមួយគំនិតវិជ្ជមាននិងការសរសើរខ្លួនអ្នក។

២. ទទួលយកទម្លាប់បំបាត់ភាពតានតឹង

នៅពេលអ្នកអាយុ 30 ឆ្នាំ គឺមានរឿងស្មុគស្មាញជាច្រើនដែលចូលក្នុងជីវិតរបស់អ្នក។ អ្នកត្រូវត្រៀមខ្លួនសម្រាប់វាដោយការអនុវត្តទម្លាប់បំបាត់ភាពតានតឹងមួយចំនួន។ អ្នកអាចធ្វើសមាធិ ឬក៏ដើរលំហែរកាយតាមចំណូលចិត្ត ដើម្បីទទួលបានអារម្មណ៍ល្អៗមកវិញ។

៣. រៀនអភ័យទោស

ក្នុងជីវិតរបស់អ្នកមានមនុស្សជាច្រើននឹងធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្តែការទទួលយកភាពឈឺចាប់ទាំងនោះទុកក្នុងចិត្តនឹងធ្វើឱ្យជីវិតអ្នកកាន់តែពិបាក។ ដូចនេះ គួររៀនអភ័យទោសដល់អ្នកដែលបានធ្វើខុសទាំងនោះ។ ការលើកលែងទោស អាចដោះលែងចិត្តរបស់អ្នកបាន ដូច្នេះចូររៀនអភ័យទោសចំពោះខ្លួនឯងផ្ទាល់ និងអ្នកដទៃ នោះនឹងធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាលនិងរីករាយជាងមុន។

៤. ធ្វើអ្វីដែលសំខាន់សម្រាប់អ្នក

នៅពេលអ្នកមានអាយុ 20 ឆ្នាំអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកសម្រាប់អ្វីមួយដែលមានអត្ថន័យបំផុត។ ចំណាយពេលនិងថាមពលក្នុងការស្វែងរកការងារដែលមានអត្ថន័យហើយវានឹងជួយអ្នកឱ្យមានការជំរុញឆ្ពោះទៅមុខក្នុងជីវិត។

៥. ដែនកំណត់

អ្នកត្រូវកំណត់ព្រំដែនសម្រាប់ខ្លួនឯងនិងអ្នកដទៃ ដើម្បីរស់នៅក្នុងជីវិតដែលអ្នកចង់បាន។ សម្រេចចិត្តថាតើអាកប្បកិរិយាបែបណាខ្លះដែលអ្នកអាចអត់ធ្មត់ពីអ្នកដទៃនិងនៅឆ្ងាយពីមនុស្សដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តនឹងជីវិតរបស់អ្នក។ ជៀសវាងចូលរួមក្នុងសកម្មភាពខ្ជះខ្ជាយពេលវេលា ហើយផ្តោតលើអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់អ្នក។

អត្ថបទ៖ ពេជ្រ ប្រភព៖ www.dr-cambiz.com

មតិយោបល់

គួរដឹង4 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង4 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ8 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ8 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ13 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK