គន្លឹះពិសេសៗមួយចំនួន ដែលអ្នកពូកែចរចារមិនអាចខ្វះបាន
Connect with us

គួរដឹង

គន្លឹះពិសេសៗមួយចំនួន ដែលអ្នកពូកែចរចារមិនអាចខ្វះបាន

ជំនាញក្នុងការចរចារពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចប្រើប្រាស់បានស្ទើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ក្នុងជីវិតរបស់អ្នក ទាំងក្នុងការងារ ការរកស៊ី ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃផងដែរ។ អ្នកខ្លះមានទេពកោសល្យក្នុងការចរចារនេះពីកំណើត ហើយអ្នកខ្លះទៀតត្រូវ សិក្សារៀនសូត្រទើបទទួលបានជំនាញមួយនេះ។ តើអ្នកដឹងទេថាត្រូវធ្វើ ដូចម្ដេចខ្លះដើម្បីក្លាយខ្លួនជាមនុស្សពូកែចរចារ?

ហើយខាងក្រោមនេះ Business Record សូមលើកយកអត្ថបទមួយដែលអាច ជួយឱ្យអ្នកយល់ពីចំណុចខ្លះៗដើម្បីក្លាយជាអ្នកពូកែក្នុងការចរចារមួយរូប៖

រៀបចំនូវអ្វីដែលសំខាន់ទុកជាមុន
មុននឹងចូលរូមក្នុងការពិភាក្សាអ្វីមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវស្វែងយល់ឱ្យច្បាស់ពីប្រធានបទដែលអ្នកនឹងត្រូវពិភាក្សាគ្នា អ្វីដែលដៃគូអ្នកចង់បាន និងអ្វីដែលអ្នកអាចឱ្យគេបាន ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែមានភាពច្បាស់លាស់លើបញ្ហាទាំងអស់នេះជាមុនសិន មុននឹងឈានចូលដល់ការពិភាក្សាគ្នា ដើម្បីឱ្យអ្នកបានត្រៀមខ្លូនទុកជាមុន នូវសំណួរព្រមទាំងចម្លើយទៅដៃគូរបស់អ្នក។ នៅពេលដែលអ្នកបានរៀបចំទុកមុនដូចនេះ វានឹងជួយ អ្នកឱ្យរឹតតែមានអាទិភាពក្នុងការចរចារជាមួយដៃគូរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

មានភាពបត់បែនខ្ពស់
ការចរចារមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាអ្វីមួយដែលមនុស្ស ពីរនាក់ ឬមួយក្រុមពិភាក្សាគ្នាដើម្បីរកចំណុចរួមមួយ ដែលស្របគ្នា និងយល់ព្រមទទួលយកទាំងអស់គ្នា។ ដូច្នេះហើយទើបអ្នកតែងតែ ជួបនឹងការលំបាកក្នុងការសម្រេចចិត្ត ហើយពេលខ្លះអ្នកក៏ទទួលរងសម្ពាធពី ដៃគូពិភាក្សារបស់អ្នកក៏មាន ប៉ុន្តែអ្នកត្រូវប្រាកដថាខ្លួនអ្នកអាចទទួល រងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អ បើទោះបីជាអ្នកមានសម្ពាធក៏ដោយ។ មួយវិញទៀត អ្នកត្រូវចេះបត់បែន ទៅតាមកាលៈទេសៈផងដែរ បើទោះបីជាអ្នកបានគិតទុកមុនរួចហើយក៏ដោយ ព្រោះមានរឿងខ្លះវាអាចនឹងកើតឡើងខុសពីការរំពឹងទុករបស់យើងក៏មាន ដែលវាទាមទារឱ្យអ្នកមានការសម្រេចភ្លាមៗស្របតាមកាលៈទេសៈនោះផងដែរ៕

ប្រភព៖ business-record.com

មតិយោបល់

ពីនេះពីនោះ11 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ11 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ12 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ12 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត12 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK