អស់ទាស់ ! ជប៉ុន​បានចាយលុយជាង ៧លានដុល្លារដើម្បីសង់​កន្ត្រក់វិល​យក្ស​នៅសៀមរាប
Connect with us

ថ្មីៗ

អស់ទាស់ ! ជប៉ុន​បានចាយលុយជាង ៧លានដុល្លារដើម្បីសង់​កន្ត្រក់វិល​យក្ស​នៅសៀមរាប

ក្រុមហ៊ុនជប៉ុន Angkor Eye Co., Ltd. បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​កន្ត្រក់​វិល​ធំ​កម្ពស់ ៨៥ ម៉ែត្រ នៅ​ខេត្ត​សៀម​រាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរកាន់តែ​ច្រើន​ថែម​ទៀត។

កន្រ្តក់វិល​នេះ​ នឹង​ត្រូវ​ចំណាយ​ប្រាក់សាងសង់អស់ ៧,២ លានដុល្លារ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​អាច​ផ្ទុក​​មនុស្ស​បាន​ ១៩២ នាក់ឯណោះ និង​ប្រើ​ពេលវិល ១៨ នាទី​ដើម្បី​វិល​បាន​មួយជុំ។

បើ​តាម​លោក Takeyoshi Shinomiya ប្រធា​ន​​ក្រុមប្រឹក្សាភិបាលរបស់​​ក្រុមហ៊ុន Angkor Eye បញ្ជាក់​ថា កន្ត្រក់វិល​កម្ពស់ ៨៥ ម៉ែត្រ​នេះ នឹង​អាចអ្នក​ដំណើរ​ទាំង​អស់​ ​​មើល​ឃើញ​ទេសភាព​ទីក្រុង​សៀមរាប​ទាំង​មូល​បាន។

ដោយឡែក​លោក ម៉េង ហៀ​ង អក្គនាយក​ក្រុមហ៊ុន Angkor Eye អះអាង​ថា កន្ត្រក់​វិលយក្ស​នេះ​ នឹង​ក្លាយ​ជា​និមិត្តរូបតំណាង​ឲ្យ​ខេត្ត​សៀមរាប ហើយ​វា​នឹង​ជួយ​ឲ្យ​ខេត្ត​ប្រវត្តិសាស្រ្ត​មួយ​នេះ ទាក់ទាញ​ភ្ញៀវទេសចរមក​ទស្សនាខេត្តសៀមរាប​កាន់តែ​ច្រើនឡើង​បន្ថែម​ទៀត ដោយថា​សៀមរាប​បច្ចុប្បន្ន​មានកន្លែង​កម្សាន្ត​ស្តង់ដារ​អន្តរជាតិធំៗ​ច្រើនឡើងៗ ដើម្បី​ផ្តល់​ការ​កម្សាន្ត​ដល់ភ្ញៀវទេសចរ​ដែល​មកលេង។

កន្ត្រក់វិល​យក្ស​នេះ នឹង​ត្រូវ​ប្រើពេល​សាងសង់ប្រមាណ ៦ ខែ ពោលគឺ​នឹង​បញ្ចប់ការ​សាងសង់​និង​បើក​ឲ្យ​ដំណើរការ​ផ្លូវការ​នៅ​អំឡុង​ខែធ្នូឆ្នាំ ២០១៩ ខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK