ថ្មីៗ
សូមប្រយ័ត្នឲមែនទែន! មានកម្មវិធីជាង ២ពាន់ រកឃើញថាមានគ្រោះថ្នាក់ក្នុង Google Play Store

មជ្ឈមណ្ឌលស្រាវជ្រាវរបស់អូស្ត្រាលីបានរាយការណ៍ថា Google Play Store មានកម្មវិធីដែលមានគំនិតអាក្រក់ជាង 2000 ហើយមួយចំនួនត្រូវបានទាញយកនឹងមានប្រជាប្រិយភាពទៀតផង។ មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់អូស្ត្រាលីបានរកឃើញថាក្នុងរយៈពេល 2 ឆ្នាំកន្លងមក Google Play Store មានកម្មវិធីចំនួន 2.040 មានមេរោគ។
ការស្រាវជ្រាវនេះបានស្រាវជ្រាវកម្មវិធីចំនួន 1 លានលើ Play Store ហើយបានរកឃើញកម្មវិធីក្លែងក្លាយជាច្រើនដោយគ្មានមេរោគ ប៉ុន្តែវាបានស្នើសុំការចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលកម្មវិធីមួយចំនួនប្រហែលជាធ្លាប់ឮ ឬធ្លាប់ស្គាល់ដូចជា Hill Climb Racing ឬ Temple Run។
ការប្រើប្រាស់ VirusTotal នៅក្នុងការស៊ើបអង្កេតលើកម្មវិធីដែលសង្ស័យចំនួន 7246 បានរកឃើញថាមាន 2.040 ករណីធ្ងន់ធ្ងរ និងមានហានិភ័យសុវត្ថិភាពខ្ពស់។ លើសពីនេះទៀតមានកម្មវិធីចំនួន 1.565 ដែលស្នើសុំការចូលប្រើទៅកាន់អ្នកប្រើប្រាស់សំខាន់ៗ និងការផ្សាយពាណិជ្ជកម្មមានចំនួន 1.407 នៅក្នុងកម្មវិធី។
កម្មវិធីដែលប្រើក្នុងការសិក្សាស្រាវជ្រាវ និងរបាយការណ៍សុវត្ថិភាពត្រូវបានលុបចេញពី Play Store ហើយក្រុមការងារ Google បានបដិសេធកម្មវិធីដែលត្រូវបានផ្ញើចេញ។ Play Store បានកើនឡើង 55% កាលពីឆ្នាំមុននិងបានផ្អាកកម្មវិធីដែលមិនមានស្តង់ដារបាន66% ៕
ប្រភព៖ iphone-droid
ផ្តល់សិទិ្ធដោយ៖ angkorpost
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង