លោក​​ Nicholas Winton៖ បានជួយជីវិតមនុស្ស ៦៦៩នាក់ដោយគ្មានចង់បានអ្វី ក្រៅអំពីទឹកចិត្តចង់ជួយ
Connect with us

គួរដឹង

លោក​​ Nicholas Winton៖ បានជួយជីវិតមនុស្ស ៦៦៩នាក់ដោយគ្មានចង់បានអ្វី ក្រៅអំពីទឹកចិត្តចង់ជួយ

លោក Nicholas Winton គឺជាមនុស្សម្នាក់ដែលបានជួយជីវិតមនុស្សជាច្រើនក្នុងអំឡុងពេលមានបញ្ហាសង្គ្រាម។ ក្នុងឆ្នាំ ១៩៣៨ លោកបានជួយសង្គ្រោះកុមារជនជាតិជ្វីហ្វរាប់រយនាក់ ពីការសម្លាប់រង្គាលនៅក្នុងប្រតិបត្តិការសម្លាប់រង្គាលមួយដែលត្រូវបានគេស្គាល់ថា Czeck Kindertransport។ លោកបានបញ្ជូនពួកគេពី ឆេស្តកូស្លូវ៉ាគី ទៅប្រទេសអង់គ្លេស ដោយបាន ជួយពួកគេស្វែងរកគ្រួសារថ្មីមួយទៀតដើម្បីរស់នៅទីនោះ។

អស់រយៈពេលជាង ៥០ឆ្នាំនៃរឿងរ៉ាវដ៏អស្ចារ្យមួយនេះ ដែលគ្មាននរណាម្នាក់បានដឹង នោះទេ រហូតដល់ប្រពន្ធរបស់លោកបានរកឃើញសៀវភៅកំណត់ហេតុនៃឯកសាររបស់ ក្មេងៗទាំងនោះដែលលោកបានជួយនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ក្នុងផ្ទះរបស់លោក។ ហើយ បន្ទាប់មកប្រពន្ធរបស់លោកក៏បានផ្ញើរសៀវភៅមួយក្បាលនោះទៅឱ្យទូរទស្សន៍ BBC ដែលជាស្ថានីទូរទស្សន៍ដ៏ល្បីមួយដែលលោកក៏ជាភាគហ៊ុននិកម្នាក់ផងដែរ។

នៅក្នុងកម្មវីធីមួយដែលមានលោកចូលរូមដែរនោះ ពិធីករក៏បានប្រកាសពីកំណត់ហេតុ ទាំងនោះដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយពេលនោះ ពិធីករក៏បាន ប្រកាសឈ្មោះម្នាក់ក្នុងចំណោមក្មេងៗទាំងអស់ដែលលោកបានជួយកាលគ្រាននោះ ដែលបានមកចូលរួមក្នុងកម្មវិធីនេះដូចគ្នា ដែលមានឈ្មោះថា Vera Diamant ហើយនាង ក៏បានធ្វើការគោរពដល់លោកផងដែរ។ ប៉ុន្តែនាងមិនមែនជាមនុស្សតែម្នាក់ដែលត្រូវ បានលោកជួយជីវិតនោះទេ ក្នុងនោះលោកបានជួយជីវិតមនុស្ស ៦៦៩នាក់ពីជំរំឃុំឃាំង ណាស៊ី (Nazi)

នេះជាទឹកចិត្តដ៏ខ្ពងខ្ពស់មួយដែលលោក Nicholas Winton បានជួយសង្គ្រោះជីវិតមនុស្ស ៦៦៩នាក់ ដែលគ្មានចង់បានអ្វីក្រៅតែអំពីទឹកចិត្តចង់ជួយ។ មិនសូម្បីតែគិតចង់បង្ហាញ​ដល់ពិភពលោកថាលោកជាអ្នកជួយមិនចង់សូម្បីតែមុខមាត់ចង់ល្បីថាខ្លួនជាអ្នកជួយ តែចង់មិនចង់ទង្វើល្អរបស់លោកបានធ្វើឱ្យពិភពលោករំភើប និងកោតស្ញប់ស្ញែង៕ អត្ថបទ៖ បូ ទីន ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK