ចូររៀនលើកទឹកចិត្តខ្លួនឯង និងសូមឲការឈឺចាប់ក្លាយជាកម្លាំងជម្រុញចិត្តអ្នកវិញ
Connect with us

បែបផែនជីវិត

ចូររៀនលើកទឹកចិត្តខ្លួនឯង និងសូមឲការឈឺចាប់ក្លាយជាកម្លាំងជម្រុញចិត្តអ្នកវិញ

នៅពេលអ្នកមានអារម្មណ៍ថាបរាជ័យទាំងស្រុងក្នុងជីវិត។ នោះគឺជាពេលដែលនឹងផ្លាស់ប្តូរជីវិតអ្នកជារៀងរហូត។ នៅពេលដែលអ្នកបរាជ័យ អ្នកអាចស្រែកយំបាន នៅពេលនោះជាការលើកទឹកចិត្តដ៏ល្អបំផុតដែលមិនធ្លាប់មានសម្រាប់អ្នក!

នៅពេលទឹកភ្នែករបស់អ្នកស្រក់ជោគខ្លួន នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺចាប់ខ្លាំង អ្នកនឹងដឹងថាមានតែការតស៊ូទេ ទើបធ្វើឱ្យអ្នករឹងមាំបាន។ ការធ្វើសកម្មភាពនៅពេលនេះគឺ ដើម្បីកុំឱ្យមានអារម្មណ៍ថាអ្នកនឹងឈឺម្តងទៀត។

អ្នកអាចមានអារម្មណ៏ខឹងបែបនេះ ដូចជាអ្នកនឹងស្រែករំអួយ បោកក្បាលនឹងជញ្ជាំងហើយចាប់ផ្តើមនិយាយម្តងហើយម្ដងទៀត៖ ឈប់! ឈប់! ឈប់!  ហេតុអ្វីបានជាខ្ញុំត្រូវឈប់? ខ្ញុំឆ្អែតឆ្អន់នឹងការឈឺចាប់ហើយ!

ហើយនេះ គឺជាពេលវេលារបស់អ្នក ពីព្រោះពេលនេះអ្នកមានអារម្មណ៍ថាមានថាមពល និងមានបំណងផ្លាស់ប្តូរជីវិតរបស់អ្នកម្តងហើយម្តងទៀត។

ការឈឺចាប់នឹងរុញអ្នកឱ្យឆ្អោះទៅមុខ។ គំនិតរបស់អ្នកនឹងត្រូវបានជាប់ជាមួយនឹងការគិតដូចជា៖

ខ្ញុំត្រូវតែផ្លាស់ប្តូរអ្វីមួយ!

ខ្ញុំនឹងបង្ហាញដល់មនុស្សគ្រប់គ្នាថា ខ្ញុំអាចផ្លាស់ប្តូរជីវិតរបស់ខ្ញុំបាន!

ចាប់ពីពេលនេះទៅ អ្វីគ្រប់យ៉ាងនឹងប្រែប្រួល!

ខ្ញុំនឹងឱ្យវាជាការសើចកំអកចុងក្រោយបង្អស់!

ឥឡូវនេះជាពេលរបស់អ្នក! ឈរនៅពីមុខកញ្ចក់ ហើយមើលរូបខ្លួនឯង ដោយស្រែកខ្លាំងៗថា គ្មានអ្វីមួយ ឬគ្មានអ្វី នឹងអាចបញ្ឈប់អ្នកបានឡើយ។ សរសេរការប្តេជ្ញាចិត្តរបស់អ្នក។ បង្កើតការសន្យាជាមួយខ្លួនអ្នក និងជីវិតរបស់អ្នក។ ប្តេជ្ញាចិត្តចំពោះវា។ ចុះហត្ថលេខាលើវាហើយបញ្ជាក់ជាមួយនឹងត្រាដែលជាប់ប្រឡាក់ទឹកភ្នែករបស់អ្នក។

ត្រូវរក្សាជំហានឆ្ពោះទៅមុខរហូតទទួលបានលទ្ធផលដែលអ្នកចង់បាន!

បន្ទាប់មកអានប្រយោគនេះជារៀងរាល់ថ្ងៃ៖

«ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនបំពានលើកិច្ចសន្យារបស់ខ្ញុំឡើយ ….ខ្ញុំនឹងមិនអនុញ្ញាតឱ្យទឹកភ្នែករបស់ខ្ញុំស្រក់ទៀតឡើយ ខ្ញុំមានអារម្មណ៍ពោរពេញដោយអំណាច និងកម្លាំងជម្រុញដ៏ហានក្លា ដែលខ្ញុំទទួលបានពីគ្រប់ដំណក់នៃទឹកភ្នែករបស់ខ្ញុំ»។

ទឹកភ្នែករបស់អ្នក គឺជាថាមពលរបស់អ្នក!!!

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK