សាក់ឡូ ៖ "ជីវិតគឺជាសុខនាដកម្មដែលមើលពីទីជិត តែជីវិតគឺជាសោកនាដកម្មបើមើលពីទីឆ្ងាយ"
Connect with us

បែបផែនជីវិត

សាក់ឡូ ៖ “ជីវិតគឺជាសុខនាដកម្មដែលមើលពីទីជិត តែជីវិតគឺជាសោកនាដកម្មបើមើលពីទីឆ្ងាយ”

ខ្ញុំចងចាំពាក្យមួយឃ្លារបស់ សាក់ឡូ (Charles Spencer Chaplin) ដែលលោកពោលថា “ជីវិតគឺជាសោកនាដកម្មដែលមើលពីទីជិត តែជីវិតគឺជាសោកនាដកម្មបើមើលពីទីឆ្ងាយ” តែព្រះពុទ្ធអះអាងថា ” ជីវិតដែលមានទុក្ខ គឺជាជីវិតរបស់ជនល្ងង់ខ្លៅ ” ល្ងង់ខ្លៅទើបមានទុក្ខ មានបញ្ញាទើបភ្លឺស្វាង ។

នៅពេលដែលជីវិតរុញយើងទៅមុខកាន់តែឆ្ងាយ យើងក៏បានឃើញទិដ្ឋភាពប្លែកៗនៃជីវិតកាន់តែច្រើន ។ ឃើញកាន់តែច្រើន យើងកាន់តែដឹងថាការប្រឹងប្រែងដើម្បីរស់ គឺសំខាន់ប៉ុនណា ។ ដ្បិតជីវិតគឺជាសមុទ្ទនៃសេចក្ដីទុក្ខ តែការប្រឹងប្រែងដើម្បីរស់គឺជាការរើបម្រះពីទុក្ខលំបាក ។ ទុក្ខលំបាករមែងកើតឡើង នៅពេលតម្រូវការជីវិតមិនមានតុល្យភាពទៅនឹងតម្រូវការប្រចាំថ្ងៃ ។ តម្រូវការប្រចាំថ្ងៃមិនមានតុល្យភាពទៅនឹងជីវិត ក៏ព្រោះតែការរស់នៅនោះ គឺខ្វះចំណេះដឹង ។

ខ្វះចំណេះដឹង គឺមកពីមិនព្រមរៀនសូត្រ ឬមិនមានឱកាសបានរៀនសូត្រ ម្លោះហើយទើបទ្រឹស្ដីពុទ្ធនិយមតែងអះអាងថា ” ការរស់នៅអស់កាលដ៏ខ្លីជាមួយជីវិតដែលមានបញ្ញា ប្រសើរជាងអាយុវែងតែរស់ទាំងល្ងង់ខ្លៅ ” ។ លោកប្រធានាធិបតីអាមេរិក អាប្រាហាម លីន ខុន ក៏បានរម្លឹកផងដែរថា ” ជីវិតដែលមានតម្លៃ មិនមែនសម្រេចលើចំនួនថ្ងៃដែលអ្នករស់់នៅទេ តែវាអាស្រ័យចំនួននៃគុណតម្លៃរបស់អ្នក “។ រស់នៅបានយូរឬឆាប់ មិនអាចកំណត់បានទេ ក៏មិនអាចដឹងមុនដែរ ម្លោះហើយដើម្បីឲ្យជីវិតមានគុណតម្លៃ យើងគួរប្រឹងប្រែងសាងសមិទ្ធផលជីវិតឲ្យបានច្រើន ។ ក្នុងលោកនេះមានអាវុធតែមួយគត់ដែលអាចជម្នះឧបសគ្គជីវិតនោះគឺ ” បញ្ញា ” ដើម្បីទទួលបានបញ្ញា ត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះមានតែចំណេះដឹងទេ ទើបជាបញ្ញាពិតប្រាកដ ហើយវាក៏ជាថាមពលដ៏មានអនុភាពនៃជីវិតផងដែរ ៕

ប្រភព៖ Sun Veasna

មតិយោបល់

Trending

Copyright © 2019 ANARCHAK