អ្នក​ប្រាជ្ញ​ស្វីសម្នាក់៖ ​​«​​​ការ​អត់​ធ្មត់​វា​ល្វីង​​ តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​»​
Connect with us

បែបផែនជីវិត

អ្នក​ប្រាជ្ញ​ស្វីសម្នាក់៖ ​​«​​​ការ​អត់​ធ្មត់​វា​ល្វីង​​ តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​»​

«​​​ការ​អត់​ធ្មត់​វា​ល្វីង​​ តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​»​ ​នេះ​គឺ​ជា​​​គតិ​របស់​លោក Jean-Jacques Rousseau ​ដែល​ជា​ទស្សនវិទូ​របស់​ស្វីស​ ​និង ​ជា​បុគ្គល​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​សតវត្ស​ទី​១៨​។ ​​​​ក្នុង​​ន័យ​នេះ ​​លោក​ចង់​ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់រូប​​ ​ត្រូវ​ប្រកាន់​យក​ការ​អត់ធ្មត់​​​​ឲ្យ​បាន​ច្រើន​ទោះបី​ជា​វា​មាន​​ការ​លំបាក​ក្តី។​

​ជា​ធម្មតា​ទេ​ នៅ​ពេល​ជួប​រឿង​អ្វី​មួយ​ដែល​មិន​សម​បំណង​ នោះ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ ​ពិបាក​ទ្រាំ​ហើយ​ចង់​​និយាយ​ ឬ ធ្វើ​អ្វី​តាម​ការ​អារម្មណ៍​ឆេវឆាវ​របស់​ខ្លួន​នោះ។ ប្រសិន​បើ​ទ្រាំ​មិន​កើត​ទេ​ ប្រាកដ​ណាស់​ថា បញ្ហា​នឹង​ផ្ទុះ​ឡើង​ខ្លាំង​មិន​ខាន​។ ប៉ុន្តែ​បើ​មាន​ការ​អត់​ធ្មត់​តែ​បន្តិច​ នោះ​អ្វីៗ​នឹង​ប្រសើរ​ឡើង​វិញ​មិន​ខាន​។ ​ដូច្នេះ​ហើយ​ ​យើង​ត្រូវ​តែ​ព្យាយាម​មាន​ការ​អត់ធ្មត់​ ​នៅ​ពេល​ជួប​បញ្ហា​ម្តង​ៗ​ ​ដោយ​ព្យាយាម​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ​ និង ​គិត​ឲ្យ​បាន​យូរ​​មុន​ពេល​ចេញ​សកម្មភាព ឬ​​និយាយ​អ្វី​មួយ​ ជៀសវាង​ការ​សោកស្ដាយ​នៅ​ពេល​ក្រោយ​៕ 

ដោយ​៖​ រតនា​ ​វិចិត្រ ​​  ប្រភព៖ bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK