មិនត្រឹមតែជាបន្លែរ «ក្រសាំងទាប» ក៏ជាឱសថធម្មជាតិមួយដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន
Connect with us

សុខភាព & សម្រស់

មិនត្រឹមតែជាបន្លែរ «ក្រសាំងទាប» ក៏ជាឱសថធម្មជាតិមួយដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន

« ក្រសាំងទាប» អ្នកណាៗក៏ដឹងដែរថា វាជាបន្លែរដែលមានរសជាតិឆ្ងាញ់ពិសា ជាពិសេសគឺការយកធ្វើជាបន្លែឆាជាមួយសាច់ផ្សេងៗដូចជាសាច់គោជាដើម។ ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ហើយ ក្រសាំងទាបក៏ត្រូវបានគេដឹងថា មានគុណតម្លៃសម្រាប់សុខភាពច្រើនយ៉ាងផងដែរ មិនខុសពីឱសថបុរាណធម្មជាតិនោះទេ ដោយគ្រាន់តែអ្នកទទួលទានវាជាអាហារប្រចាំថ្ងៃក៏បាន យកវាធ្វើជាតែកែសុខភាពក៏បាន។

ចង់ដឹងថា ក្រសាំងទាបអាចជួយដល់បញ្ហាសុខភាពរាងកាយរបស់មនុស្សយើងអ្វីខ្លះ មកតាមដានទាំងអស់គ្នា ៖ 

«ក្រសាំងទាប» អ្នកណាៗក៏ដឹងដែរថា វាជាបន្លែដែលមានរសជាតិឆ្ងាញ់ពិសា ជាពិសេសគឺការយកធ្វើជាបន្លែឆាជាមួយសាច់ផ្សេងៗដូចជាសាច់គោ

  • ប្រឆាំងនឹងការរលាក និងអាឡែក្ស៊ី

ក្រសាំងទាបត្រូវបានគេប្រើជាឱសថសម្រាប់កែសុខភាព និងព្យាបាលជំងឺពាក់ព័ន្ធនឹងការរលាក និងអាលែក្ស៊ីផ្សេងៗបានជាច្រើនមុខដូចជា៖ ព្យាបាលជំងឺ គ្រុន ក្តៅ ក្អក ផ្តាសាយ ឈឺក្បាល និងជំងឺរលាកសន្លាក់ផងដែរ។ បន្ថែមពីនេះ គេក៏បានដឹងផងដែរថា ក្រសាំងទាបអាចបំបាត់អាការឈឺចុកចាប់រាងកាយមិនចាញ់ថ្នាំពេទ្យដទៃៗទៀតនោះឡើយ។

ក្រសាំងទាបត្រូវបានគេប្រើជាឱសថសម្រាប់កែសុខភាព និងព្យាបាលជំងឺពាក់ព័ន្ធនឹងការរលាក និងអាលែក្ស៊ីផ្សេងៗបានជាច្រើនមុខដូចជា៖ ព្យាបាលជំងឺ គ្រុន ក្តៅ ក្អក ផ្តាសាយ ឈឺក្បាល និងជំងឺរលាកសន្លាក់

  • ប្រឆាំងនឹងកោសិកាមហារីក

ក្រសាំងទាបត្រូវបានគេរកឃើញថា មានផ្ទុកនូវសារធាតុ P.Pellucida ដែលមានសមត្ថភាពអាចប្រឆាំងនឹងកោសិកាមហារីកជាច្រើនមុខផងដែរ។

  •  ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុ P.Pellucida ដែលមាននៅក្នុងក្រសាំងទាប មិនត្រឹមតែអាចទប់ស្កាត់ជំងឺមហារីកបាននោះទេ តែវាក៏បានក្លាយទៅជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលអាចការពារការរីករាលដាល ព្រមទាំងផលប៉ះពាល់នានាចំពោះបញ្ហាសុខភាពទៀតផង។

  •  ប្រឆាំងនឹងមេរោគ និងបាក់តេរី

ធាតុផ្សំដែលមានឈ្មោះថា Patuloside A និង Xanthone glycoside ពីក្នុងសារធាតុ P. Pellucida ដែលមាននៅក្នុងក្រសាំងទាបអាចមានលទ្ធភាពប្រឆាំងពីមេរោគ និងបាក់តេរីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកទាំងមូល។

  • ប្រឆាំងនឹងរោគសន្លាក់

ការសិក្សាបានរកឃើញថា ក្រសាំងទាបអាចធ្វើការព្យាបាល និងធ្វើឱ្យជំងឺទាក់ទងនឹងរលាកសន្លាក់មួយចំនួនប្រសើរឡើងវិញ រួមមានដូចជា ជំងឺរលាកសន្លាក់ ឆ្អឹង និងជង្គង់ជាដើម។

  • បន្ថយជាតិអាស៊ីតក្នុងឈាម

ការដែលបរិមាណជាតិអាស៊ីតក្នុងឈាម (Uric Acid) មានច្រើនលើសកម្រិត វាអាចបណ្តាលឱ្យអ្នកមានបញ្ហាស្ពឹកដៃស្ពឹកជើង ឈឺជង្គង់ ព្រមទាំងកើតមានជំងឺសន្លាក់ Gout ផងដែរ។ ប៉ុន្តែក្រសាំងទាប អាចមានលទ្ធភាពជួយគ្រប់គ្រង និងកាត់បន្ថយបញ្ហាឡើងជាតិអាស៊ីតក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព គ្រាន់តែអ្នកទទួលទានវាជាអាហារជាប្រចាំ ឬទទួលទានជាទឹកតែក៏បាន។

  • បំបាត់អារម្មណ៍ធុញថប់

ក្រៅពីអាចជំនួយដល់សុខភាពរាងកាយខាងក្នុងហើយ ក្រសាំងទាបថែមទាំងជួយធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើងផងដែរ ដូចជាបំបាត់អារម្មណ៍ធុញថប់ ស្ត្រេស អាការបាក់ទឹកចិត្ត ព្រមទាំងធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុនទៀតផង។ ក្រៅពីនេះវាថែមទាំងអាចជួយកាត់បន្ថយអារម្មណ៍ផ្លូវភេទ ដែលចេះតែកើនឡើងហួសកម្រិតផងដែរ។

  • ជំនួយសុខភាព និងសម្រស់ជាច្រើនផ្សេងទៀត

ក្រៅពីជំនួយដល់សុខភាពដែលមានរៀបរាប់ខាងលើហើយ គេក៏បានរកឃើញដែរថា ក្រសាំងទាបក៏មានគុណប្រយោជន៍អាចព្យាបាលជំងឺជាច្រើនមុខទៀតផងដែររួមមាន៖

– រលាកភ្នែក

– ឈឺបំពង់-ក

– ជំងឺរាគរូស

– បញ្ហាក្រពេញប្រូស្តាត

– អាការឡើងសម្ពាធឈាម (លើសឈាម)

– ព្យាបាលរលាកស្បែក និងធ្វើឱ្យមុខរបួសឆាប់ជាសះស្បើយ

– អាឡែក្ស៊ី និងបញ្ហាសើស្បែកផ្សេងៗដូចជា បំបាត់មុខមុនជាដើម

– អាប់សែ

– ឈឺក្បាល ក្តៅខ្លួន និងគ្រុន

– ឈឺចុកចាប់ក្នុងពោះ

– បញ្ហាតម្រងនោម និងបញ្ហាសុខភាពដទៃជាច្រើនផ្សេងទៀត។

ដើម្បីទទួលបានគុណប្រយោជន៍ពីក្រសាំងទាប អ្នកអាចទទួលទានក្រសាំងទាបធ្វើជាបន្លែ និងអាហារសម្រាប់ទទួលទានជាប្រចាំក៏បាន និងធ្វើជាតែសម្រាប់កែសុខភាពក៏បានដែរ ដោយវិធីងាយៗដូចខាងក្រោម៖

គ្រឿងផ្សំសម្រាប់ធ្វើតែពីក្រសាំងទើបរួមមាន៖

– ស្លឹក និងដើមក្រសាំងទាប ១ដុំទំហំល្មម

– ទឹកស្អាត ៤ពែង។

ការអនុវត្ត

– យកទាំងដើម ទាំងស្លឹកក្រសាំងទាបលាងទឹកឱ្យបានស្អាតល្អ បន្ទាប់មកហាន់វាឱ្យបានចំនួន ១ពែង

– បន្ទាប់មក យកទឹក ៤ ពែងដាំជាមួយនឹងក្រសាំងទាបឱ្យពុះ រយៈពេល ១០នាទី ទៅ១៥នាទី

– ជាចុងក្រោយត្រងយកកាកចេញ ប្រើទឹកក្រសាំងទាបនេះ ទទួលទានម្តងកន្លះពែង ហើយទទួលទានវាមួយថ្ងៃ ៣ដងជាការស្រេច។ អ្នកក៏អាចរក្សាទុកវានៅក្នុងទូទឹកកក សម្រាប់ប្រើការពេលក្រោយក៏បាន។

ចំណាំ៖ អ្នកក៏អាចប្រើការក្រសាំងទាបស្ងួតបានផងដែរ តែត្រូវកាត់បន្ថយបរិមាណប្រើប្រាស់ពាក់កណ្តាលពីការប្រើប្រាស់ស្លឹកស្រស់ៗ។

# បម្រាម

– បើទោះជាគ្មានការសិក្សាឬអះអាងពីផលប៉ះពាល់នៃការប្រើប្រាស់ និងទទួលទានក្រសាំងទាបយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាព ស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងកំពុងតែបំបៅដោះកូនមិនគួរប្រើប្រាស់ក្រសាំងទាបនោះទេ។

– មានមនុស្សភាគតិចបំផុត ដែលមានបញ្ហាអាឡែក្ស៊ី រាល់ពេលប្រើប្រាស់ក្រសាំងទាប ដូច្នេះពេលដែលស្រាប់តែមានរោគសញ្ញាអាឡែក្ស៊ីស្បែកភ្លាមៗនោះ អ្នកត្រូវបញ្ឈប់ការប្រើប្រាស់ក្រសាំងទាបជាដាច់ខាត៕

ប្រភព៖ khmerluck.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK