សុខភាព & សម្រស់
ជួយចែករំលែក នេះជាគន្លឹះខ្លះៗដើម្បីទប់ស្កាត់ «ជំងឺពុកឆ្អឹង»

សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាខ្លះទៅដើម្បីរក្សាបានសុខភាពឆ្អឹងល្អប្រសើរជៀសផុតពីបញ្ហាពុកឆ្អឹង ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្រមទាំងអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖
១. ទទួលទានជាតិសូដ្យូមច្រើនពេក ៖ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទាន ឬទទួលយកនូវជាតិសូដ្យូមច្រើនពេកចូលក្នុងរាងកាយ គឺមិនល្អឡើយចំពោះសម្ពាធឈាម និងបេះដូង រួមទាំងឆ្អឹងផងដែរ។ លើសពីនេះទៅទៀត អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់បណ្ដាលអោយតម្រងនោមបញ្ចេញនូវជាតិកាល់ស្យូមចេញពីរាងកាយ។
២. មិនធ្វើលំហាត់ប្រាណ ៖ ការមិនធ្វើលំហាត់ប្រាណរាងកាយណាមួយសោះនោះ គឺអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ការធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ក៏អាចបង្កើនហានិភ័យនៃការបាត់បង់ម៉ាសឆ្អឹង និងជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថាការធ្វើលំហាត់ប្រាណសសៃឈាមបេះដូងដូចជា ការដើរ, ការរត់ត្រឹកៗ និងការឡើងជណ្ដើរ គឺជួយលើកកម្ពស់ការលូតលាស់នៃជាលិកាឆ្អឹង។
៣. គេចពន្លឺព្រះអាទិត្យ ៖ ក្នុងបរិមាណ ឬកម្ដៅល្មម ពន្លឺព្រះអាទិត្យ គឺពិតជាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពរាងកាយ ទាំងមូល រួមទាំងឆ្អឹងល្អប្រសើរ។ រាងកាយអាចទទួលបាននូវវីតាមីន D តាមរយៈការស្ថិតក្រោម ឬប៉ះ ពាល់នឹងពន្លឺព្រះអាទិត្យ។ វីតាមីន D ជាវីតាមីនដែលជួយបង្កើនលើកកម្ពស់ឆ្អឹងក្នុងការស្រូបយកនូវជាតិកាល់ស្យូម។ បរិមាណនៃជាតិកាល់ស្យូមគ្រប់គ្រាន់ គឺជួយអោយឆ្អឹងរក្សាបាននូវសុខភាពល្អរឹងមាំ ជៀសឆ្ងាយពីជំងឺពុកឆ្អឹង។
+ អ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ
១. សណ្ដែកបារាំង ៖ បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញជាតិកាល់ស្យូមតាមទឹកនោមទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។
២. ស៊ុត ៖ ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។
៣. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង ៖ ចង់ដឹងមែនទេថាអ្វីដែលធ្វើត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុងជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថាការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។
៤. ទឹកដោះគោស្រស់ ៖ ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់សស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12, វីតាមីន D និងជាតិរ៉ែដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងផូស្វ័រផងដែរ។
៥. ផ្កាខាត់ណា ៖ ផ្កាខាត់ណាមានផ្ទុកវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែនជួយការពារសន្លាក់និងឆ្អឹងពីការរលាក។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃវិតាមីន K ដែលដើរតួនាទីជួយក្នុងការទប់ស្កាត់បញ្ហាបាត់បង់ម៉ាសនៃឆ្អឹងចំពោះទាំងបុរសនិងស្ត្រី។
៦. ផ្លែបឺរ ៖ ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម (ប្រភពពី៖ Health.com.kh)៕
(កែសម្រួលដោយ ៖ បុប្ផា) ប្រភព៖ khosantepheapdaliy.com.kh
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត3 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?