កែមិនឡើង ! ត្រឹមរយៈពេលខ្លី «ឆ្នេរតាបារាំង» ប្រែរូបរាងមើលលែងចង់យល់
Connect with us

ថ្មីៗ

កែមិនឡើង ! ត្រឹមរយៈពេលខ្លី «ឆ្នេរតាបារាំង» ប្រែរូបរាងមើលលែងចង់យល់

ឆ្នេរ​ខ្សាច់​សតា​បារាំង​ជា​កន្លែង​កម្សាន្ត​ថ្មី​ ​កំពុង​ល្បី​ខ្លាំង​ ​ព្រោះ​មិន​ឆ្ងាយ​ដល់​ក្រុង​ព្រះសីហនុ​ឡើយ​ ​ព្រោះ​នៅ​ទីនោះ​មាន​ទឹកសមុទ្រ​ពណ៌​ស្អាត​ ​និង​​មាន​ឆ្នេរខ្សាច់​សក្បុស​ស្អាត​ខ្លាំង​​។​ ​អ្វី​ដែល​ជា​បញ្ហា​ ​គឺ​រឿង​សំរាម​រាយប៉ាយ​ស្ទើរគ្រប់​ទីកន្លែង​នៅ​ទីនោះ​ ​សឹងតែ​រក​កន្លែង​ក្រាលកន្ទេល​អង្គុយ​គ្មាន​។​ ​សំរាម​ទាំងនោះ​ខ្លះ​ចង​ជា​ថង់​ៗ​ ​ខ្លះទៀត​រាយប៉ាយ​ ​មាន​ជា​សំបក​ទឹក​សុទ្ធ​ ​សំបក​ដូង​ ​ដប​ស្រាបៀ​ ​អំបែងកែវ​ ​ប្រអប់​បាយ​ ​ថង់​ប្លាស្ទិក​ ​ជាដើម​ ។​

នៅ​តាម​ម្លប់ឈើ​ប្រប​នឹង​មាត់សមុទ្រ​គឺ​សុទ្ធតែ​សំរាម​ ​កន្លែង​ខ្លះទៀត​បញ្ចេញ​ក្លិនស្អុយ​អា​សោច​ ​មាន​រុយ​ក្បាល​ខៀវ​ហើរ​ព្រោងព្រាត​ ​។​ ​សំរាម​ទាំងនោះ​ ​គឺជា​កាកសំណល់​របស់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ចោល​។​ ​យ៉ាងណាក្ដី​ក៏​មិន​អាច​បន្ទោស​អ្នក​ចោលសំរាម​នោះ​បាន​ឡើយ​ ​ព្រោះ​នៅ​ទីនោះ​គ្មាន​ធុងសំរាម​ទុកដាក់​ឱ្យ​បាន​ត្រឹម​ឡើយ​ ​ហើយក៏​មិនទាន់​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ទីនោះ​ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ដែរ​ ​ដូចជា​ ​បញ្ហា​បន្ទប់ទឹក​ ​ទឹកសាប​ទុក​លាងខ្លួន​ ​កន្លែង​អង្គុយ​សម្រាក​ ​លម្ហែ​កាយ​ជាដើម​ ​។​ ​

គួរ​ឱ្យ​ដឹង​ថា​ ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ស​ ​តា​បារាំង​ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រិទ្ធី២​ ​ឃុំ​កែវ​ផុស​ ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ចូល​ចំការ​ដូងប្រេង​ ​ម៉ុង​រិទ្ធី​ ​កែវ​ផុស​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ​១៩០​ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ ​៕​

ប្រភព៖ niyum.xyz

មតិយោបល់

Trending

Copyright © 2019 ANARCHAK