Ralph Waldo Emerson៖ «ធ្វើនូវរឿងដែលអ្នកខ្លាចហើយ ការភ័យខ្លាចនោះនឹងស្លាប់ដោយឯកឯង»
Connect with us

បែបផែនជីវិត

Ralph Waldo Emerson៖ «ធ្វើនូវរឿងដែលអ្នកខ្លាចហើយ ការភ័យខ្លាចនោះនឹងស្លាប់ដោយឯកឯង»

មនុស្ស​គ្រប់គ្នា ​គឺសុទ្ធតែ​មានការ​ភ័យខ្លាច​ទាំងអស់គ្នា ​ខុសគ្នា​ត្រង់​ថា តើ​ខ្លាច​អ្វី និង​ខ្លាច​កម្រិតណា​ប៉ុណ្ណោះ។ ការដែល​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ល្អ​បាន អ្នក​ត្រូវ​អភិវឌ្ឍភាព​ក្លាហាន និង​ប្រើ​វា​ធ្វើ​នូវ​អ្វីដែលថ្មីៗ ទប់ស្កាត់​ភាពច្របូកច្របល់ និង​ភាពលំបាក​ក្នុងការ​ដឹកនាំ ជាពិសេស​នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​នាពេល​ប​ច្ចប្ប​ន្ន។ 

ការភ័យខ្លាច​បំផុត​ពីរ​យ៉ាង ដែល​យើង​គ្រប់គ្នា​មាន​ដូចគ្នា​គឺ ខ្លាច​ភាពបរាជ័យ ឬ​បាត់បង់ និង​ខ្លាច​ត្រូវគេ​រិះគន់​ឬ​បដិសេធ ក្រៅពីនេះ​នៅមាន​មនុស្ស​មួយចំនួនធំ​ទៀត​ដែល​ខ្លាច​ភាព​ក្រលំបាក អាម៉ាស់ ត្រូវគេ​សើចចំអក ត្រូវគេ​ធ្វើឱ្យ​ខូចចិត្ត គ្មាន​អនាគត​ដែល​គង់វង្ស ឬ​បាត់បង់​ឋានៈ។ល។ ប៉ុន្តែ​ការភ័យខ្លាច​ទាំងនេះ សុទ្ធតែ​នៅក្នុង​ពីរ​ប្រភេទធំៗ ដែល​បាន​និយាយ​ខាងលើ​នោះ​គឺ ខ្លាច​បរាជ័យ និង​ខ្លាច​ត្រូវគេ​បដិសេធ។

ចុះ​មនុស្ស​ដែល​ក្លាហាន និង​មនុស្ស​កំសាក ខុសគ្នា​ត្រង់ណា​ដែរ? អ្នក​ទាំងពីរ​គឺ ខ្លាច​ដូចគ្នា ប៉ុន្តែ​មនុស្ស​ដែល​ក្លាហាន​អាច​បង្គាប់​ខ្លួនឯង​ឱ្យធ្វើ​ទាំង​ខ្លាច​បាន។ អេ​មឺ​រ៍​សាន់ (Emerson) បានសរសេរថា «ធ្វើ​នូវ​រឿង​ដែល​អ្នកខ្លាច​ហើយ ការភ័យខ្លាច​នោះ​នឹង​ស្លាប់​ដោយ​ឯកឯង»

វិធី​តែមួយគត់​ដែល​អ្នក​អាច​យកឈ្នះ​ការភ័យខ្លាច​បាន​គឺ ធ្វើ​នូវ​រឿង​ដែល​អ្នកខ្លាច អ្នក​ត្រូវតែ​ដើរចូល​ទៅរក​ស្ថានការណ៍ ឬ​មនុស្ស​ដែល​អ្នកខ្លាច នៅពេលដែល​អ្នកធ្វើ​ដូច្នេះហើយ ការភ័យខ្លាច​នោះ​នឹង​រួម​តូចទៅៗ និង​អាច​ចាត់ការ​បាន​កាន់តែ​ងាយ​ឡើង ប៉ុន្តែ​បើ​អ្នក​បែរខ្នង​ឱ្យ​ភាពភ័យខ្លាច បើ​អ្នក​គេច​ចេញពី​ស្ថានការណ៍ ឬ​មនុស្ស​ដែល​អ្នកខ្លាច ភាពភ័យខ្លាច​នឹង​កាន់តែរីកធំឡើងៗ នៅ​ទីបំផុត នឹង​គ្របដណ្ដប់​លើ​គំនិត និង​អារម្មណ៍​របស់​អ្នក៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK