គួរឲកោតសរសើរណាស់ ! កូនខ្មែរមួយក្រុមបានបង្កើត​ «មនុស្សយន្ត» ដោយមានសមត្ថភាពអាច «និយាយជាភាសាខ្មែរ» បាន
Connect with us

ថ្មីៗ

គួរឲកោតសរសើរណាស់ ! កូនខ្មែរមួយក្រុមបានបង្កើត​ «មនុស្សយន្ត» ដោយមានសមត្ថភាពអាច «និយាយជាភាសាខ្មែរ» បាន

អបអរសាទរផងដល់កូនក្មេងរបស់យើងដែលបានបង្កើត «មនុស្សយន្ត» ឬហៅថា «រ៉ូបូត» ដោយអាចនិយាយជាភាសាខ្មែរ និង ភាសាអង់គ្លេសបានទៀតផង។

លក្ខណ:ពិសេសរបស់មនុស្សយន្តនេះ គឺអាចចងចាំមុខមនុស្សបានទៀតផង ដែលអាចនិយាយឆ្លើយឆ្លងគ្នាបានជាមួយបនុស្សបានដូចពិតៗចឹង។ ​រ៉ូបូតត្រូវបានបង្កើតដោយយុវជន​មួយ​ក្រុមកម្ពុជាមួយក្រុមឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak)

រ៉ូបូត​ឈ្មោះ Robocam នេះ​មាន​អាយុ​ ១ ​ឆ្នាំ​ទម្ងន់ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤ ​នាក់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ និង​ចំណាយ​អស់​ជិត ២០០០០ ​ម៉ឺន​ដុល្លារ​។

រ៉ូបូត​នេះ​សម្រេច​បាន​ចំនួន​ ៩០ ​ភាគរយ និង​ត្រៀម​សម្រេច​ឲ្យ​បាន​ ១០០ ​ភាគរយ ដើម្បី​យក​ទៅ​តាំង​បង្ហាញ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​។ទៅ​ថ្ងៃ​អនាគត​គ្រោង​អភិវឌ្ឍ​រ៉ូបូត​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​រួម​ទាំង​លទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទំនាក់ទំនង ការដើរ និង​រូបរាង​ឲ្យ​បាន​ស្អាត​៕

ប្រភព៖ thmey-sharing.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK