ជីវិតមិនយុត្តិធម៌ទេ ! ដូចនេះចូរប្រាប់ខ្លួនឯងនូវ ៤ ចំនុចនេះ «រាល់ពេលជីវិតជួបបញ្ហា»
Connect with us

បែបផែនជីវិត

ជីវិតមិនយុត្តិធម៌ទេ ! ដូចនេះចូរប្រាប់ខ្លួនឯងនូវ ៤ ចំនុចនេះ «រាល់ពេលជីវិតជួបបញ្ហា»

គេតែងនិយាយថា “ជីវិត​គឺមិនមានយុត្តិធម៌ទេ” ទោះជាយ៉ាងណាក៏ដោយ យុត្តិធម៌ ឬមិនយុត្តិធម៌ ឧបសគ្គនឹងនៅតែបង្ហាញខ្លួនដោយខ្លួនឯង ដោយគ្រាន់តែបុគ្គលខ្លះនឹងត្រូវប្រឈមមុខនឹងបញ្ហាខ្លះដែលអាចនឹងមានភាពលំបាក ឬឈឺចាប់ជាងអ្នកដទៃតែប៉ុណ្ណោះ។ ប្រាកដណាស់យើងមិនអាចជ្រើសរើសសន្លឹកបៀរដែលយើងចង់បាន ប៉ុន្តែយើងមានសិទ្ធថាគួរសម្រេចចិត្តលេងបៀរដែលនៅក្នុងដៃរបស់យើងដោយរបៀបណា។ ខាងក្រោមនេះ គឺជារូបមន្តបួនជំហាន ជួយអ្នកយកឈ្នះលើឧបសគ្គទាំងឡាយ ហើយឈានទៅមុខនៅពេលដែលអ្នកជួបប្រទះនឹងរឿងរ៉ាវដែលផ្ទុយ​ពីការរំពឹងទុក។

១.ទទួលស្គាល់ការពិត

ដើម្បីយកឈ្នះឧបសគ្គណាមួយ អ្នកត្រូវតែមានភាពម្ចាស់ការលើខ្លួនឯង ហើយចេះទទួលយកការពិតរបស់ខ្លួនអ្នក។ នេះមិនដូចការលាលែងពីតំណែងទេ ផ្ទុយទៅវិញវាគឺជាការចេះទទួលស្គាល់ការពិតដើម្បីអោយអ្នកអាចរកផ្លូវថ្មីសម្រាប់ឆ្ពោះទៅមុខបាន។ ការមិនអើពើនឹងបញ្ហា ឬការតាំងចិត្ត ទាំងនេះវាគ្រាន់តែជាការពន្យារភាពឈឺចាប់របស់អ្នកតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតការធ្វើបែបនេះ វាគ្រាន់តែជាការខ្ជះខ្ជាយនូវពេលវេលា និងថាមពលដ៏មានតម្លៃដែលអាចដឹកនាំអ្នកអោយឆ្ពោះទៅរកដំណោះស្រាយវិជ្ជមានតែប៉ុណ្ណោះទេ។

២.កែប្រែឧបសគ្គទៅជាលាភ

ខណៈពេលដែលភាគច្រើននៃអ្វីដែលកើតឡើងនៅក្នុងជីវិត គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើងនោះវានឹងបង្កើតបានជាសមត្ថភាពមួយទៀតដើម្បីទាញជាឱកាសសម្រាប់អោយយើងរៀនពីវាដូចជាការសំរេចចិត្តក្នុងការឆ្លើយតបចំពោះបញ្ហាជាដើម។ ទទ្ទឹមនឹងនេះ អ្នកអាចបង្កើតជាសាច់រឿងមួយដែលផ្លាស់ប្តូរការតស៊ូរបស់អ្នកអោយក្លាយជាឱកាសមួយដូចជាឱកាសដើម្បីរៀនពីជំនាញថ្មីជួបមនុស្សថ្មី មើលពិភពលោកតាមរយៈគំនិតខុសៗគ្នា ឬជាការឈឺចាប់ក្នុងន័យជាកម្លាំងចិត្តអោយអ្នកតស៊ូទៅមុខ ជាទុនតទល់នឹងឧបសគ្គផ្សេងទៀត។

៣.ដើរមួយជំហានម្តងៗ

កំណត់សកម្មភាពតូចៗបំផុតដែលជាសកម្មភាពដែលអ្នកអាចគ្រប់គ្រងវាបាន។ បន្ទាប់មកធ្វើការកំណត់ពីភាពខ្លាំង និងអត្ថន័យនៃសាច់រឿងរបស់អ្នក​។ បនា្ទប់មកចាប់ផ្តើមរុញខ្លួនឯងដោយផ្តើមពីការអនុវត្តពីជំហានតូចៗ ហើយដើរទៅមុខជាជំហានៗ។

៤.តែងតែផ្តល់កម្លាំងចិត្តអោយខ្លួនឯង

ការយកឈ្នះលើឧបសគ្គណាមួយ ពេលខ្លះមានភាពងាយស្រួល ហើយអ្នកនឹងរីករាយនៅពេលដែលអ្នកមានមនុស្សនៅខាងអ្នក ដើម្បីចាំជួយផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត។ ពួកគេអាចនឹងមើលឃើញពីអ្វីដែលជាទស្សនវិស័យដ៏ល្អ និងអាចផ្ដល់ជាជម្រើសមួយដែលអាចជាអ្វីដែលអ្នកនឹកស្មានមិនដល់ ជំនួសអ្នកផងក៏ថាបាន។ ចំពោះដំណើរការនេះពិតណាស់វាតម្រូវអោយអ្នកមានការខិតខំប្រឹងប្រែងដែលពោរពេញដោយកម្លាំងចិត្ត និងទំនុកចិត្តលើខ្លួនឯង ថាអាចដោះស្រាយបាននូវអ្វីដែលជាបញ្ហាប្រឈមដែលបានកើតឡើងចំពោះអ្នក៕

ប្រភព៖ apamat.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK