ការសិក្សាថ្មីមួយបង្ហាញថា៖ «អ្នកយំក្នុងអំឡុងពេលមើលរឿង» គឺជាមនុស្ស «មានទឹកចិត្តរឹងមាំ» - ANARCHAK
Connect with us

គួរដឹង

ការសិក្សាថ្មីមួយបង្ហាញថា៖ «អ្នកយំក្នុងអំឡុងពេលមើលរឿង» គឺជាមនុស្ស «មានទឹកចិត្តរឹងមាំ»

ជាទូទៅ នៅពេលយើងឃើញមនុស្សយំក្នុងអំឡុងពេលមើលកុន ឬរឿងនោះ យើងតែងតែគិតថាគេជាមនុស្សទន់ខ្សោយ ឆាប់យំជាដើម។ ប៉ុន្តែអ្វីដែលអ្នកគិតនោះគឺខុសហើយ។

ជាក់ស្តែងយោងតាមការសិក្សាថ្មីមួយ ដែលធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ Claremont Graduate University បានឱ្យដឹងថា អ្នកដែលយំក្នុងអំឡុងពេលមើលរឿងនោះ គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំ មានក្តីអាណិតអាសូរ ចេះយល់ពីអ្នកដទៃ។ ពួកគេចេះពីរបៀបគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ និងមានទឹកចិត្តរឹងមាំ ពេលប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃ។

ដូច្នេះថ្ងៃនេះយើងនឹងបកស្រាយ ឱ្យបានលម្អិតបន្ថែមទៀតទាក់ទិនទៅនឹងមូលហេតុដែលអ្នកយំក្នុងអំឡុងពេលមើលរឿងនោះ គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំដូចខាងក្រោម៖

១. ពួកគេដឹងថាវាគឺជារឿងប្រឌិត ប៉ុន្តែពួកគេមិនអាចលាក់បាំងអារម្មណ៍នៅក្នុងខ្លួនបាន

ការសិក្សានេះបញ្ជាក់ថា បើទោះបីជាពួកគេដឹងថាខ្សែភាពយន្តដែលគេមើលនោះគឺជារឿងមិនពិត ឬប្រឌិតក៏ដោយ ក៏ពួកគេនៅតែស្រក់ទឹកភ្នែក ពេលឃើញឈុតឆាកក្តុកក្តួលផងដែរ។

២. ព្រោះតែអុកស៊ីតូស៊ីននៅក្នុងខ្លួនរបស់ពួកគេ

អុកស៊ីតូស៊ីន (Oxytocin Hormone) ដើរតួប្រៀបដូចជាសរសៃប្រសាទនៅក្នុងខ្លួនប្រាណយើង ហើយវាទទួលខុសត្រូវចំពោះអារម្មណ៍ នៅពេលយើងឃើញឈុតឆាកកំសត់នានា។ យើងផ្សារភ្ជាប់ទៅនឹងសាច់រឿង អារម្មណ៍ តួអង្គ ប្រៀបដូចជាយើងនៅក្នុងរឿងអីចឹង។ ដោយនេះហើយគឺជាមូលហេតុដែលយើងមានអារម្មណ៍ក្តុកក្តួល នៅពេលឃើញតួអង្គជួបរឿងកំសត់ណាមួយ។

៣. ព្រោះពួកគេមិនខ្លាចក្នុងការបង្ហាញអារម្មណ៍ពិតចេញមក

ជាក់ស្តែង អ្នកដែលមិនខ្លាចក្នុងការយំពេលមើលរឿង គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំជាងអ្នកដែលព្យាយាមទប់ទឹកភ្នែក។ មូលហេតុព្រោះពួកគេមានភាពក្លាហានក្នុងការបង្ហាញអារម្មណ៍ពិតរបស់ពួកគេ។ ពួកគេមិនខ្លាចអ្នកដទៃរិះគន់នោះទេ។

៤. ថាមពលក្នុងការយំ

ការសិក្សានេះបានបង្ហាញថា អ្នកដែលយំក្នុងអំឡុងពេលមើលរឿង គឺជាមនុស្សយល់ពីថាមពលក្នុងការយំ។ ការយំធ្វើឱ្យយើងផ្សារភ្ជាប់ទៅនឹងអ្នកដទៃ និងអាចរៀនស្វែងយល់ពីស្ថានភាពជុំវិញខ្លួនយើងទាំងវិជ្ជមាននិងអវិជ្ជមាន។

៥. ពួកគេជាមនុស្សរឹងមាំ

អ្នកដែលយំពេលមើលរឿងនោះគឺជាមនុស្សរឹងមាំ ព្រោះប្រសិនបើពួកគេជួបស្ថានភាពអាក្រក់កើតឡើងចំពោះគេក្នុងជីវិតពិតនោះ គេក៏ហ៊ានសម្តែងអារម្មណ៍ពិត និងយំផងដែរ។ ម្យ៉ាងវិញទៀត វាគឺជារឿងដ៏សំខាន់ក្នុងការសម្រក់ទឹកភ្នែក ពេលជួបរឿងទុក្ខសោក។ ការធ្វើបែបនេះអនុញ្ញាតឱ្យពួកគេមានអារម្មណ៍ស្ថេរភាពច្រើនជាងអ្នកដែលលាក់បាំងអារម្មណ៍របស់ពួកគេ។

៦. ពួកគេមិនខ្វល់ពីរឿងភេទ ឬការរំពឹងទុករបស់អ្នកដទៃ

ពួកយើងសុទ្ធសឹងតែឮគេនិយាយថា «បុរសពិតមិនត្រូវយំជាដាច់ខាត» ដូច្នេះបុរសភាគច្រើន ពេលពួកគេធំឡើង គេមិនអាចយំបានទេ ព្រោះតែមើលទៅប្រៀបដូចជាមនុស្សទន់ខ្សោយ មិនមែនជាប្រុសពិត។ ជាក់ស្តែង បុរសនិងនារីពុំខុសគ្នានោះទេ ពោលគឺមានអារម្មណ៍ និងមនោសញ្ចេតនាដូចគ្នា ចេះសប្បាយ និងចេះយំដូចតែគ្នានោះទេ ជាពិសេសកាលពីពួកគេនៅពីក្មេង។ ដូច្នេះចំពោះបុរសដែលយំពេលមើលរឿងនោះ គឺជាមនុស្សក្លាហាន ព្រោះពួកគេមានសេចក្តីក្លាហានបង្ហាញអារម្មណ៍ពិតនៅទីសាធារណៈ ដោយមិនខ្វល់ពីការរំពឹងទុករបស់អ្នកដទៃ ឬក៏ភេទនោះទេ។

៧. ពួកគេរស់នៅដោយប្រើប្រាស់បទពិសោធន៍ជីវិតពេញលេញ

នៅក្នុងឆាកជីវិតតែងតែមានសើចមានយំ វាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែគ្រាន់តែថាអ្នកដែលយំពេលមើលរឿងនោះគឺជាមនុស្សដែលមានអារម្មណ៍និងមនោសញ្ចេតនាជ្រាលជ្រៅ។ ពួកគេមានទឹកចិត្តស្រលាញ់ និងការអាណិតអាសូរខ្ពស់នៅក្នុងឆាកជីវិតពួកគេ៕

ប្រភព៖​ www.khmerload.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK