៩ ឃ្លាពីសៀវភៅ «The Alchemist» បង្គប់នូវគតិអប់រំដ៏មានតម្លៃ «ពីជីវិត»
Connect with us

បែបផែនជីវិត

៩ ឃ្លាពីសៀវភៅ «The Alchemist» បង្គប់នូវគតិអប់រំដ៏មានតម្លៃ «ពីជីវិត»

The Alchemist គឺជាស្នាដៃដ៏ល្បីល្បាញមួយរបស់លោក «Paulo Coelho» ។ ខ្លឹមសារនៃរឿងប្រលោមលោកនេះបាននិយាយអំពីក្មេងគង្វាលចៀមម្នាក់ដែលចង់ធ្វើដំណើរផ្សងព្រេងឆ្ងាយដើម្បីស្វែងរកកំណប់។ ប៉ុន្តែនៅក្នុងដំណើរផ្សងព្រេងរបស់គេ ក្មេងនេះបានជួបនូវរឿងដ៏អស្ចារ្យជាច្រើនដែលខ្លួនមិននឹកស្មានដល់។ ដំណើរផ្សងព្រេងរបស់ក្មេងនេះ បានបង្ហាញនូវគតិបណ្ឌិតយ៉ាងស៊ីជម្រៅជាច្រើនអំពីជីវិត។

ខាងក្រោមនេះយើងបានដកស្រង់នូវឃ្លាចំនួន៩ពីសៀវភៅនេះ៖

១) «មនុស្សគ្រប់គ្នាហាក់ដូចជាមានគំនិតយ៉ាងប្រាកដប្រជាទៅលើថាតើអ្នកដទៃគួរដឹកនាំជីវិតរបស់ពួកគេយ៉ាងដូចម្ដេច តែពួកគេមិនមានទាល់តែសោះទៅលើជីវិតខ្លួនឯង។»

២) «កុំចុះញ៉មជាមួយនឹងភាពភ័យខ្លាចរបស់អ្នក ពុំនោះទេអ្នកមិនអាចនិយាយជាមួយបេះដូងរបស់អ្នកនោះឡើយ។»

៣) «នៅពេលដែលថ្ងៃនីមួយៗដូចគ្នានឹងថ្ងៃបន្ទាប់មកទៀត នោះគឺមកពីមនុស្សបរាជ័យក្នុងការកត់សម្គាល់ឃើញរឿងល្អៗដែលកើតឡើងក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះ។»

៤) «វាត្រូវបានតំណាលថា មនុស្សដែលរីករាយមានព្រះនៅក្នុងខ្លួនពួកគេ។»

៥) «មនុស្សភាគច្រើនមើលឃើញពិភពលោកនេះជាកន្លែងដ៏គួរឲ្យភ័យខ្លាចមួយ ហើយដោយសារតែពួកគេជឿថាបែបនេះហើយ ពិភពលោកប្រាកដណាស់ក៏បានក្លាយជាកន្លែងដ៏គួរឲ្យភ័យខ្លាចមួយ។»

៦) «គ្រប់យ៉ាងនៅក្នុងលោកនេះសុទ្ធតែមានតម្លៃរបស់វា។»

៧) «ពិភពលោកនឹងក្លាយជាល្អជាងមុនឬអាក្រក់ជាងមុនគឺស្ថិតនៅលើថាតើពួកយើងនឹងក្លាយជាល្អជាងមុនឬអាក្រក់ជាងមុន។ ហើយគឺជាពេលនេះឯងដែលអំណាចនៃសេចក្ដីស្រឡាញ់ត្រូវចូលខ្លួនមក ព្រោះនៅពេលយើងស្រឡាញ់ យើងតែងតែប្រឹងប្រែងឲ្យខ្លួនឯងប្រសើរជាងខ្លួនឯងឥឡូវនេះ។»

៨) «វាគឺជាភាពដែលអាចទៅរួចនៃក្ដីសុបិនដែលអាចក្លាយជាការពិត ដែលបានធ្វើឲ្យជីវិតគួរឲ្យចាប់អារម្មណ៍។»

៩) «ខ្ញុំភ័យខ្លាចថាបើក្ដីសុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ ខ្ញុំនឹងលែងមានមូលហេតុអ្វីដែលត្រូវរស់នៅបន្តទៀតហើយ។»

ដោយ៖​ ស្រីពៅ  ប្រភព៖ www.bizkhmer.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK