រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖ «នៅ​តំបន់ហាមឃាត់ កុំ​និយាយ​រឿង​អ្នកមានអំណាច ឬ​អត់​អំណាច សំណង់​ខុសច្បាប់​ត្រូវតែ​រើ​ចោល​»
Connect with us

ថ្មីៗ

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖ «នៅ​តំបន់ហាមឃាត់ កុំ​និយាយ​រឿង​អ្នកមានអំណាច ឬ​អត់​អំណាច សំណង់​ខុសច្បាប់​ត្រូវតែ​រើ​ចោល​»

សៀមរាប​៖ សំណង់​ខុសច្បាប់​នៅតែ​បញ្ហា​ចម្បង​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៅ​តំបន់ហាមឃាត់​ ឬ​តំបន់​បេតិកភណ្ឌ​ដែល​ត្រូវបាន​ការពារ​។ មានការ​រិះគន់​នាពេល​កន្លងមក ថា​ការសង់​សំណង់​ខុសច្បាប់​ទាំងនេះ​មាន​ភាព​ធូររលុង​សម្រាប់​អ្នកមានអំណាច តែ​រិត​ត្បិត​សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« នៅ​តំបន់ហាមឃាត់​អត់​មាននិយាយ​រឿង​អ្នកមានអំណាច​ឬ​អ្នក​អត់​អំណាច​ទេ គឺថា​អ្វីដែល​សាងសង់​ខុសច្បាប់ ត្រូវតែ​ធ្វើការ​រុះរើ​»​។​

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២​ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ត្រូវបាន​បិទ​បញ្ចប់​ហើយ​បន្ទាប់ពី​ដំណើរការ​រយៈពេល​ ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ មិថុនា​។ កិច្ចប្រជុំ​នេះ បានសម្រេច​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​អ្នកជំនាញ​អន្ដរជាតិ​បានឱ្យ​យោបល់​និង​កើត​សរសើរ​ចំពោះ​ការជួសជុល​ប្រាសាទ ដែល​អនុវត្តន៍​តាម​អនុសាសន៍​តាម​អ្នកជំនាញការ​អាដហុក ក៏ដូចជា​ផ្តល់​អនុសាសន៍​បន្ថែម​ចំពោះ​គម្រោង​ថ្មី​ដែល​ធ្វើ​ធ្វើ​។ លោកស្រី ភឿង ស​កុ​ណា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​នេះ ទៅនឹង​អ្វីដែល​សម្រេចបាន​រយៈពេល​ ២​ ថ្ងៃនេះ​៕

ប្រភព៖ thmeythmey.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK