សូមត្រៀមបងប្អូន ! EDC ជូន​ដំណឹងពីការផ្តាច់ភ្លើងពីថ្ងៃទី១៣ ដល់ ១៦ ខែ​មិថុនា
Connect with us

ថ្មីៗ

សូមត្រៀមបងប្អូន ! EDC ជូន​ដំណឹងពីការផ្តាច់ភ្លើងពីថ្ងៃទី១៣ ដល់ ១៦ ខែ​មិថុនា

អគ្គិសនី​កម្ពុជាបាន​ជូនដំណឹង​​ថា ខ្លួន​នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយចំនួន​ពីថ្ងៃទី១៣ ដល់ ១៦ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខ្សែ​បណ្តាញ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ​ថ្ងៃទី១៣ ខែ​មិថុនា៖ សង្កាត់​ទឹកថ្លា អូរបែកក្អម ភ្នំពេញ​ថ្មី គោកឃ្លាង ឃ្មួញ ស្ទឹងមានជ័យ​ទី១ ​ស្ទឹង​មានជ័យ​ទី៣ ​ចោមចៅទី១ ចោមទៅ​ទី២ ​ព្រៃស តាខ្មៅ និង​កំពង់​សំណាញ់ ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៣រសៀល។

២. ​ថ្ងៃទី​១៤ ខែមិថុនា៖ សង្កាត់​ចោមទៅទី១ ឃុំបែកចាន ឆក់ឈើនាង ក្រាំង​ម្កាក់ ពើក ព្រៃពួច លំហាច និង​ដំណាក់​អំពិល ក្នុងស្រុក​អង្គស្នួល ពីថ្ងៃទី​៩ ដល់ម៉ោង ៥ល្ងាច។

៣. ​ថ្ងៃទី១៥ ខែ​មិថុនា៖ សង្កាត់​ចោមចៅទី១ ទឹកថ្លា ភ្នំពេញ​ថ្មី អូរបែក​ក្អម ស្ទឹងមានជ័យ​ទី១ និង​ស្ទឹងមានជ័យ​ទី៣ ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ​ថ្ងៃទី១៦ ខែ​មិថុនា៖ សង្កាត់​ព្រែកព្នៅ សំរោង ភ្នំពេញ​ថ្មី ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ ត្រពាំង​ក្រសាំង និង​សំរោង​ក្រោម ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច៕

ប្រភព៖ kleykley.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK