អស់ទាស់ ​! ជាការលើកទឹកចិត្ត​ សម្តេចផ្តល់​ថវិការហូតដល់​ «៣៧០០០ ដុល្លារ» ​ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយឈ្នះប៉ាគីស្ថាន
Connect with us

ថ្មីៗ

អស់ទាស់ ​! ជាការលើកទឹកចិត្ត​ សម្តេចផ្តល់​ថវិការហូតដល់​ «៣៧០០០ ដុល្លារ» ​ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយឈ្នះប៉ាគីស្ថាន

សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភប្រាក់ចំនួន ៣៧ ០០០ ដុល្លារអាមេរិក ដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ជា​ការ​លើកទឹកចិត្ត​ចំពោះ​ការ​ប្រឹងប្រែងរហូត​ទទួល​ជ័យ​ជំនះទាំង​ពីរលើក​ចំពោះ​ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានក្នុងវគ្គជម្រុះ World Cup 2022 នៅប្រទេសកាតា។

តាមការបញ្ជាក់របស់លោក​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​អំឡុង​ពេល​ទៅទទួល​ក្រុមជម្រើសជាតិកម្ពុជានៅព្រលានយន្តហោះភ្នំពេញថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៩ ថាលោក​បាន​នាំ​យក​ថវិកា ៣៧ ០០០ ដុល្លារ​នោះ​ទៅប្រគល់ជូន​ទាំង​កីឡាករ​និង​គ្រូបង្វឹកដល់ដៃ​តែម្តង។

នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់កម្ពុជាបានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយមានវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ ចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនាយឧត្តមសេនីយ៍ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេ មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករផងដែរ។

ចំពោះ​ប្រកួត​លើក​ទីមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា​យកឈ្នះប៉ាគីស្ថាន ២:០ ហើយ​ជើង​ទីពីរ​នៅ​ប្រទេស​កាតាបន្ត​ឈ្នះ​ទៀត​ក្នុង​លទ្ធផល ១:២ ដោយសរុបជា​លទ្ធផលកម្ពុជា​ឈ្នះ ៤-១ ទៅលើក្រុមជម្រើសជាតិប៉ាគីស្ថាន៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK