តើអ្វីជាភាពខុសគ្នារវាង វិក័យបត្រ និង​ បង្កាន់ដៃ ?
Connect with us

គួរដឹង

តើអ្វីជាភាពខុសគ្នារវាង វិក័យប័ត្រ និង​ បង្កាន់ដៃ ?

ទាំងវិក័យប័ត្រ និងបង្កាន់ដៃ សុទ្ធតែជាឯកសារសំខាន់សម្រាប់ផ្នែក គណនេយ្យ ហើយវាស្ទើតែគ្មានកន្លែងខុសគ្នាទាល់តែសោះ។ វាត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងការកត់ត្រាការទូទាត់ទំនិញរវាងអ្នកលក់និងអ្នកទិញ។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលនឹងបង្ហាញថារវាងវិក័យបត្រ និង​បង្កាន់ដៃគឺមិនដូចគ្នានោះទេ៖

វិក័យប័ត្រ (invoice) 

គឺសម្រាប់ការទូទាត់ក្នុងប្រតិបត្តិការ ហើយវាត្រូវបានចេញដោយបុគ្គលដែលលក់ទំនិញ ឬសេវាកម្ម ឬអ្នកលក់ទៅឱ្យអ្នកទិញទំនិញឬសេវាកម្មទាំងនោះ។ វាជាឯកសារយោងស្របច្បាប់ដែលអ្នកលក់បានសរសេរបញ្ជាក់ទៅអ្នកទិញទំនិញដែលខ្លូនបានទិញពីអ្នកលក់ប្រាកដមែន។ នៅលើវិក័យបត្រមានពត៌មានលំអិតជាច្រើនដូចជាឈ្មោះរបស់អ្នកលក់និងអតិថិជន អាស្រ័យដ្ឋាន លេខទូរស័ព្ទ អ្នកលក់សេវាឬទំនិញ ថ្លៃទំនិញ បរិមាណទំនិញដែលបានទិញ កាលបរិច្ឆេទដែលវិក័យប័ត្របានចេញ​ និងមានហត្ថលេខាអ្នកលក់ អ្នកទិញជាដើម។

នៅពេលដែលអ្នកលក់ចេញវិក័យបត្រឱ្យអ្នកទិញមានន័យថាប្រតិបត្ដិការមិនទាន់បានទូទាត់នោះទេ។ ជាធម្មតាការទូទាត់ត្រូវបានធ្វើឡើងនៅមួយសប្តាហ៍ក្រោយ ឬមួយខែក្រោយការទិញ អាស្រ័យលើការចរចាររវាងអ្នកទិញជាមូយអ្នកលក់។

បង្កាន់ដៃ (Receipt) 

ជាលិខិតដែលបានបញ្ជាក់ពីការលក់ទំនិញរបស់អ្នកលក់ ឱ្យទៅអ្នកទិញដែលជាភស្តុតាងបញ្ជាក់ពីប្រតិបត្តិការ នៃការទិញ-លក់ដែល បានទូទាត់រួចរាល់។ ក្នុងបង្កាន់ដៃក៏បានរៀបរាប់នូវពត៌មានជាច្រើនដូចជាអ្នកលក់ ឈ្មោះអតិថិជន តំលៃការបង់ពន្ធ ការបញ្ចុះតម្លៃ កាលបរិច្ឆេទនៃការទូទាត់ លេខបង្កាន់ដៃអ្នកចុះហត្ថលេខារបស់អ្នកលក់និងចំនួនទឹកប្រាក់សរុបដែលត្រូវបង់ ជាមួយនឹងប្រាក់ទទួល និងប្រាក់អាប់ជាដើម។

ជារួមមកលក្ខណៈខុសគ្នារវាងវិក័យបត្រ និងបង្កាន់ដៃខុសគ្នាត្រង់ពេលអ្នកទិញទទួលបានវិក័យបត្រមានន័យថាទំនិញមិនទាន់មានការទូទាត់ទេ ពោលគឺនៅជំពាក់។​ រីឯបង្កាន់ដៃវិញ អ្នកទិញបានបង់លុយគ្រប់ទៅឱ្យអ្នកលក់ភ្លាមៗ ដោយគ្មានការជំពាក់៕

ប្រភព៖ business-record.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK