នេះជាហេតុផល នៅពីក្រោយ «ភាពបរាជ័យ»​ របស់មនុស្សភាគច្រើន
Connect with us

បែបផែនជីវិត

នេះជាហេតុផល នៅពីក្រោយ «ភាពបរាជ័យ»​ របស់មនុស្សភាគច្រើន

មនុស្សជាច្រើនតែងបានកំណត់គោលដៅនៅក្នុងជីវិត ប៉ុន្តែបើយើងក្រឡេកមើលក្នុងសង្គមបច្ចុប្បន្ន មនុស្សដែលហានលះបង់ ជំនះបញ្ហានឹងការឈឺចាប់ ហើយអាចដើរទៅដល់ជំហានចុងក្រោយនៃគោលដៅរបស់ខ្លួនបានកំណត់ គឺមានមិនច្រើនទេ។ ដូច្នេះហើយទើបយើងឃើញមានបុគ្គលជោគជ័យមានតិចតួចជាងជាងបុគ្គលបរាជ័យ។ ហើយភាគច្រើនដែលបណ្តាលឲ្យពូកគេបរាជ័យគឺអាស្រ័យដោយកត្តា៣សំខាន់ៗដូចខាងក្រោម៖

. ផ្នត់គំនិតមិនរឹងមាំ

 មនុស្សភាគច្រើនដែលឆាប់ចុះចាញ់ ឬរត់គេចនឹងបញ្ហា ត្រូវបានគេរកឃើញថាជាបុគ្គលដែលមិនមានមហិច្ឆតាធំ គ្មានឆន្ទះ និងមិនជឿជាក់លើខ្លួនឯង ហើយពួកគេជាមនុស្សដែលចូលចិត្តធ្វើអ្វីសាមញ្ញៗ រឿងដដែលៗនឹងតែងផ្តេកផ្តួលជីវិតទៅតាមព្រេងវាសនា។

. គ្មានសេចក្តីក្លាហាន

បុគ្គលបរាជ័យភាគច្រើន ជាមនុស្សដែលឆាប់ភ័យខ្លាច ស្លន់ស្លោរ ​គ្មានភាពអត់ធ្មត់នឹងងាយបោះបង់ការតាំងចិត្តជាទីបំផុតពេលប្រឈមនឹងបញ្ហា។ ម្យ៉ាងទៀត ពេលសម្រេចចិត្តធ្វើអ្វីមួយ ពួកគេតែងខ្លាចនេះ ខ្លាចនោះ ខ្លាច​ធ្វើខុស ខ្លាចការបដិសេដ និងការស្តីបន្ទោសពីអ្នកដទៃជាដើម។

. គ្មានស្មារតីជឿជាក់

សំណួរមួយដែលមនុស្សបរាជ័យជាច្រើននិយមសួរខ្លួនឯងបំផុតពេលធ្វើអ្វីមិនបានសម្រេចគឺ ហេតុអ្វី? ដូចជា ហេតុអ្វីជីវិតខ្ញុំជួបបញ្ហាច្រើនម្លេះ? ហេតុអ្វីបានជាខ្ញុំធ្វើអ្វីមិនបានសម្រេចសោះ? ហេតុអ្វីបានជាខ្ញុំមិនអាចជោគជ័យ? ហេតុអ្វីទេវតាចេះតែប្រឆាំងនឹងខ្ញុំយ៉ាងនេះ? ដោយសារតែសំនួរជាច្រើននេះហើយ ទើបជីវិតពួកគេធ្លាក់ចូលក្នុងស្ថានភាពតាន់តឹងកាន់តែខ្លាំង រីឯភាគរយបរាជ័យកាន់តែច្រើន រហូតមិនអាចសម្រេចជោគជ័យ៕ ប្រភព៖ www.dr-cambiz.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK